ប្រទេសសមាជិកឡានឆាង-មេគង្គ ប្រកាសអនុវត្តគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា

ភ្នំពេញ៖តំណាងមកពីបណ្តាប្រទេសសមាជិកកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ រួមមានចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានប្រកាសដាក់ឱ្យដំណើរការច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ ដោយប្រែក្លាយគំនិតផ្តួចផ្តើមនេះ ពីវេទិកាពិភាក្សា ទៅជាការអនុវត្តជាក់ស្តែង ដើម្បីជំរុញកិច្ចសហការវិទ្យា​សាស្ត្រ និងបច្ចេកវិទ្យា ឆ្លងដែននៅតំបន់អាស៊ីអាគ្នេយ៍។

ការប្រកាសដាក់ឱ្យដំណើរការច្រករបៀងនវានុវត្តន៍នាថ្ងៃទី២ខែធ្នូនេះ  ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំឧត្តមមន្ត្រីលើកទី២ ដែលរៀបចំឡើងនៅទីក្រុងភ្នំពេញ ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ របស់កម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ក្រុមឧត្តមមន្ត្រីនៃប្រទេសសមាជិក បានពិភាក្សាអំពីយុទ្ធសាស្ត្រ ពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមជាសកល និងជំរុញការអភិវឌ្ឍទៅវិញទៅមកក្នុងតំបន់។

ឯកឧត្តមបណ្ឌិត ទ្រី សុផល អគ្គនាយកនៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានហៅច្រករបៀងនេះថាជា ជំហានទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់នវានុវត្តន៍សម្រាប់កំណើនប្រកប​ដោយចីរភាព។ ឯកឧត្តមបានជំរុញឱ្យប្រទេសជាសមាជិក តម្រង់ទិសគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ខ្លួន បង្កើនការសម្របសម្រួល និងគាំទ្រគម្រោងស្រាវជ្រាវរួមគ្នា និងការផ្ទេរបច្ចេកវិទ្យា។

ឯកឧត្តមបានលើកឡើងថា ការតម្រង់ទិសគោលនយោបាយប្រកបដោយប្រសិទ្ធភាព នឹងជួយលុបបំបាត់របាំងនានា ធ្វើឱ្យមានសុខដុមនីយកម្មស្តង់ដារ និងជំរុញការស្រាវជ្រាវ ការផ្លាស់ប្តូរបច្ចេកវិទ្យា និងការអភិវឌ្ឍទេពកោសល្យឆ្លងដែន។

លោក Dai Gang នាយកប្រតិបត្តិនៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងពីសារៈសំខាន់នៃកិច្ចប្រជុំឧត្តមមន្ត្រីលើកទី២នេះ សម្រាប់តំបន់។ លោកបានបញ្ជាក់ការប្តេជ្ញា ចិត្តរបស់រដ្ឋាភិបាលចិន ក្នុងការធ្វើឱ្យច្រករបៀងនេះក្លាយជាគម្រោងឈានមុខមួយ និងបានលើកឡើងពីអាទិភាពនានា នៅក្នុងផែនការរយៈពេល៥ឆ្នាំ លើទី១៥ របស់ចិននាពេលខាងមុខ រួមទាំងការបង្កើនភាពជាម្ចាស់ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការវិនិយោគដ៏សន្ធឹកសន្ទាប់លើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងទំហំទឹកប្រាក់ជាង ៤៩៦ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។

លោក Dai Gang បានលើកឡើងថា ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់ចិន បានគាំទ្រអ្នកវិទ្យាសាស្ត្រ វ័យក្មេងជាង ១២៩ រូបមកពីប្រទេសឡាវ មីយ៉ានម៉ា និងកម្ពុជា និងបានផ្តល់ការបណ្តុះបណ្តាលដល់ បុគ្គលិកបច្ចេកទេស និងអ្នកគ្រប់គ្រងជាង ៣.៤០០ រូប។

វិស័យអាទិភាពៗដែលបានពិភាក្សារួមមាន ការកាត់បន្ថយភាពក្រីក្រដោយប្រើបច្ចេកវិទ្យា ការស្រាវជ្រាវរួមគ្នាលើ បញ្ញាសិប្បនិម្មិត និងកិច្ចសហការលើវិស័យឱសថបុរាណចិន ដោយចិនសន្យាផ្តល់ការគាំទ្របន្ថែមទៀត។ កិច្ចប្រជុំក៏បានស្នើបង្កើតកម្មវិធីសហប្រតិបត្តិការពិសេស ដើម្បីប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រតាមរយៈវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបានពិភាក្សាអំពីការបង្កើតលេខាធិការដ្ឋានច្រករបៀងនេះ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ


Leave a Reply

Your email address will not be published.Required fields are marked *