Rogfast ផ្លូវក្រោមដីវែងបំផុតនិងជ្រៅបំផុតនៅក្រោមសមុទ្រដែលកំពុងសាងសង់នៅនរវេស

Rogfast ដែលត្រូវបានគេចាត់ទុកថាជាផ្លូវក្រោមដីនិងក្រោមសមុទ្រដែលមានចំងាយវែងបំផុតនិងជ្រៅបំផុតរបស់ពិភពលោកកំពុងចាប់ផ្តើមសាងសង់ឡើងវិញនៅក្នុងប្រទេសន័រវេស។

យោងតាមអត្ថបទដែលត្រូវបានចេញផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថាគម្រោងផ្លូវក្រោមដីនិងសមុទ្រមួយនេះត្រូវបានគេប្រកាសដាក់ឲ្យចាប់ផ្តើមការដ្ឋានតាំងតែពីឆ្នាំ​២០១៨​មកម្ល៉េះប៉ុន្តែក្រោយមកក៏ត្រូវបានលុបចោលទៅវិញនៅចុងឆ្នាំ២០១៩។បញ្ហាកើតមានដោយសារតែការវាយតម្លៃខ្ទង់ចំណាយមិនត្រឹមត្រូវជាកត្តាចំបងធ្វើឲ្យមានការលុបចោលកុងត្រាដំបូងទាំងស្រុង។

យ៉ាងណាក្តីមកទល់នឹងចុងឆ្នាំ២០២១ផ្លូវរូងក្រោមដីនេះក៏បានដំណើរការឡើងវិញហើយដាក់ផែនការបញ្ចប់នៅត្រឹមឆ្នាំ២០៣៣ជាមួយនឹងទំហំវិនិយោគសរុបប្រមាណជា២៥ពាន់លានដុល្លារលុយ Kroner របស់ន័រវេសឬប្រមាណជា២,៤ពាន់លានដុល្លារ។

Rogfast កសាងឡើងដើម្បីឲ្យន័រវេសអាចកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងធំៗរបស់ខ្លួននិងជាពិសេសលុបចោលសេវាកម្មឆ្លងសាឡាងទាំងអស់ដែលស្ថិតនៅភាគខាងលិចនៃឆ្នេរសមុទ្ររបស់ខ្លួន។

គម្រោងផ្លូវ Rogfast មានចំងាយសរុបប្រមាណ២៧គីឡូមែត្រ។ Rogfast ជាពាក្យកាត់មកពី​ Rogaland Fastforbindelse ដែលត្រូវបានគេស្គាល់ថាជាតំបន់មួយនៃប្រទេសន័រវេសឬមានន័យថាជាភាសាអង់គ្លេសថា fixed link ។តាមផែនការវានឹងមានជម្រៅជ្រៅបំផុតប្រមាណជា៣៩២ម៉ែត្រនៅក្រោមនីវូសមុទ្រ។

ប្រធានផ្នែកគ្រប់គ្រងម្នាក់នៃគម្រោង លោកស្រី Anne Brit Moen បានមានប្រសាសន៍ថា៖ផ្លូវរូងក្រោមដីនិងសមុទ្រនេះនឹងជួយធ្វើឲ្យប្រសើរឡើងខ្លាំងនៃការតភ្ជាប់ទំនាក់ទំនងរវាងតំបន់ឆ្នេរភាគលិចនៃប្រទេសន័រវេសនិងជាផ្លូវធ្វើដំណើរដ៏មានទំនុកចិត្តរវាងតំបន់ Starvanger និង Haugesund។

Rogfast នឹងចូលមកជំនួសការតភ្ជាប់រវាងសាឡាងធំតូចដែលនរវេសប្រើប្រាស់នាពេលកន្លងមកជួយកាត់បន្ថយពេលវេលាធ្វើដំណើរផងរវាងBergen និង Stavangerដែលជាទីក្រុងធំជាងគេទី២និងទី៤របស់ប្រទេសមកត្រឹមតែ៤០នាទីប៉ុណ្ណោះ។វាក៏នឹងជួយជម្រុញឲ្យមានការធ្វើដំណើរកាន់តែច្រើនឡើងជាប្រចាំថ្ងៃរវាងតំបន់ទាំងនេះផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នផ្លូវរូងដីនៅក្រោមសមុទ្រដែលវាងជាងគេបំផុតនោះគឺជាផ្លូវ Seikan Tunnel នៅភាគខាងជើងនៃប្រទេសជប៉ុន។ផ្លូវដែកក្រោមដីនេះមានប្រវែងសរុប៥៣,៨៥​គីឡូម៉ែត្រហើយក្នុងនោះកំណាត់ដែលស្ថិតនៅក្រោមសមុទ្រមានប្រវែងប្រមាណជា២៣,៣គីឡូម៉ែត្រ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្មវិធី​ពានរង្វាន់​សហគ្រិន​ស្រ្តី​ឆ្នើម​ លើកកម្ពស់​សមត្ថភាព​ ​និង​បង្កើត​ភាព​អង់អាច​ក្លាហាន​ដល់​សហគ្រិន​ស្រ្តី​នៅក្នុង​វិស័យ​ធុរកិច្ច​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 20/07/2026

ដើម្បី​បន្ត​លើកកម្ពស់​សមត្ថភាព​ ​បង្កើន​ឱកាស​ និង​ផ្តល់​តម្លៃ​ដល់​តួនាទី​របស់​ស្ត្រី​ក្នុង​វិស័យ​ធុរកិច្ច​ សមាគម​សហគ្រិន​ស្រ្តី​កម្ពុជា​(​CWEA​) ​នឹង​រៀបចំ​ការ​ប្រកួតប្រជែង​ពានរង្វាន់​ «​សហគ្រិន​ស្ត្រី​ឆ្នើម​ប្រចាំ​ឆ្នាំ​២០២៦​» ​ក្រោម​ប្រធានបទ​យ៉ាង​មាន​អត្ថន័យ​គឺ​ «​ស្ត្រី​ជា​ចលករ​នៃ​កំណើន​ប្រកបដោយ​ចីរភាព​»

សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ

ឆមាសទី១ ឆ្នាំ២០២៦ អំបិលកំពតផលិតបានជាង ៨ម៉ឺនតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

រយៈពេល៦ខែនៃឆមាសទី១ ឆ្នាំ២០២៦កន្លងទៅនេះ ផលិតកម្មអំបិលនៅក្នុងខេត្តកំពតសម្រេចបានទិន្នផលរហូតដល់ទៅជាង ៨ ម៉ឺនតោន ដែលជាបរិមាណដ៏ខ្ពស់

ធ្យូងអនាម័យនៅមានទីផ្សារល្អ ក្រោយឡើងថ្លៃមួយរយៈក្នុងពេលវិបត្តិថាមពលនៅមជ្ឈិមបូព៌ា

ជំនួញ, ព្រឹត្តិការណ៍

• 20/07/2026

ធ្យូងអនាម័យ ដែលផលិតពីកាកសំណល់កសិកម្ម និងកម្ទេចកម្ទីធ្យូង កាលពីពេលកន្លងទៅបានហក់ឡើងថ្លៃមួយរយៈ ស្របពេលមានភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ដែលប៉ះពាល់ដល់តម្លៃប្រេង

សហរដ្ឋ​អាម៉េរិក ​នឹង​អនុញ្ញាតឱ្យ​អារ៉ាប៊ី​សាអូឌីត​ចម្រាញ់​អ៊ុយរ៉ានីញ៉ូម​ស្តង់ដា​ដូច​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 20/07/2026

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ិនតោន​បាន​ឈានដល់​កិច្ចព្រមព្រៀង​ព្រាង​មួយ​ដែល​នឹង​អនុញ្ញាតឱ្យ​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​អាច​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ផ្ទាល់ខ្លួន​ ព្រមទាំង​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​នៅក្នុង​ស្រុក​ទៀតផង

តម្លៃប្រេងឆៅឡើងថ្លៃដល់កម្រិតខ្ពស់បំផុត ៩០ ដុល្លារក្នុងមួយបារ៉ែល ដោយសារអាម៉េរិក និង អ៊ីរ៉ង់ បន្តវាយប្រហារគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/07/2026

នៅព្រឹកថ្ងៃចន្ទនេះ តម្លៃប្រេងឆៅ Brent បានឡើងថ្លៃ ៣,០៥ ភាគរយ ឬ ៩០,៧៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ២,៦៥ ភាគរយ ឬ ៨៤,៦៨ ដុល្លារក្នុងមួយបារ៉ែល

សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​កែច្នៃ​ពី​ខ្លឹម​ត្នោត​ ​ទទួលបាន​ការ​គាំទ្រ​ពី​អតិថិជន​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​

ជំនួញ, ព្រឹត្តិការណ៍

• 20/07/2026

ត្នោត​ ​គឺជា​រុក្ខជាតិ​ដែល​មាន​គុណ​តម្លៃ​ ​និង​អាច​កែច្នៃ​ប្រើ​ជា​ប្រយោជន៍​បាន​យ៉ាង​ច្រើន​ ​រាប់​ចាប់តាំងពី​ឫស ​ដើម​ ធាង​ ​ស្លឹក​ ​ផ្កា ​ផ្លែ ​ពោលគឺ​ចាប់ពី​ឫស​កែវ​ រហូតដល់​ចុង​កំពូល​ ​ដែល​គេ​អាច​ប្រមូល​ផល​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​ ​

អ្នកដឹកនាំជាស្រ្តីថយចុះ ប្រធានរដ្ឋសភាកម្ពុជាអំពាវនាវឱ្យមានការគាំទ្រស្ដ្រីក្នុងភាពជាអ្នកដឹកនាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/07/2026

សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអំពាវនាវដល់ថ្នាក់អ្នកដឹកនាំគ្រប់ជាន់ថ្នាក់គិតគូរអំពីសមភាពយេនឌ័រ ក្នុងន័យគាំទ្រលើកកម្ពស់ស្រ្តីក្នុងភាពជាអ្នកដឹកនាំ

អិលអូអិលស៊ីដាក់ដំណើរការ «ឥណទានមាសកើនទ្រព្យ» នៅសាខាខណ្ឌទួលគោក ដែលជាសាខាទី១០

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/07/2026

អិលអូអិលស៊ី (LOLC) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា  បាននិងកំពុងពង្រីកការផ្ដល់សេវាឥណទានថ្មី «ឥណទានមាសកើនទ្រព្យ»  ទៅកាន់សាខារបស់ខ្លួនជាបន្ដបន្ទាប់។ ជាក់ស្ដែងនៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ អិលអូអិលស៊ី សាខាខណ្ឌទួលគោកបានក្លាយជាសាខាទី១០ ដែលផ្ដល់សេវា «ឥណទានមាសកើនទ្រព្យ» នេះ

ខេត្ត​​សក្ដានុពល​ចំនួន​៥​ ទទួលបានគម្រោង​វិនិយោគច្រើនជាង​គេ​ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 17/07/2026

ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៦​នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួល​បានការ​ចុះបញ្ជីគម្រោង​វិនិយោគសរុប​ចំនួន​ ២៧៦​គម្រោង ជាមួយនឹង​ដើមទុនវិនិយោគ​ចំនួន ​៤,៧​ពាន់​លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *