ថៃ អាចនឹងខាតបង់ប្រមាណ ២ ពាន់លានដុល្លារ ប្រសិនបើព្រំដែនកម្ពុជា-ថៃ បន្តបិទរហូតដល់ដំណាច់ឆ្នាំនេះ

ក្រសួងពាណិជ្ជកម្មថៃ បានឲ្យដឹងថា ការនាំចេញរបស់ប្រទេសថៃមកកម្ពុជាមានតម្លៃប្រហែល ៩,២ ពាន់លានដុល្លារកាលពីឆ្នាំមុន និងបានកើនឡើងប្រហែល ១៣ ដងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។ ប្រសិនបើច្រកព្រំដែននៅតែបិទរហូតដល់ដាច់ឆ្នាំនេះ សេដ្ឋកិច្ចថៃអាចនឹងខាតបង់ការនាំចេញមកកម្ពុជាក្នុងទំហំ ១,៨៥ ពាន់លានដុល្លារ។

គ្រាប់កាហ្វេប្រេស៊ីល ជិត ២០០ក្រុមហ៊ុន បានងាកទៅរកទីផ្សារចិន គេចចេញពីពន្ធធ្ងន់ធ្ងររបស់អាម៉េរិក

រដ្ឋាភិបាលទីក្រុងប៉េកាំងបានចុះហត្ថលេខាអនុម័ត និងអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញគ្រាប់កាហ្វេរបស់ប្រទេសប្រេស៊ីលប្រមាណជា១៨៣ក្រុមហ៊ុន ធ្វើការនាំយកផលិតផលរបស់ខ្លួនចូលទីផ្សាររបស់ខ្លួនយ៉ាងទូលាយ

កម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ ២០២៥ ចាប់ផ្តើមទទួលពាក្យចូលរួមសម្រាប់ជុំទី១៣

រាជរដ្ឋាភិបាល តាមរយៈសហគ្រិនខ្មែរ បាន និងបន្ដជួយអាជីវកម្ម ជាកញ្ចប់ហិរញ្ញវត្ថុ នៅក្នុងបរិការណ៍វិបត្ដិផ្សេងៗ ដែលនេះឆ្លុះបញ្ចាំងពីការយកទុកដាក់ខ្ពស់លើវិស័យឯកជន។ ធុរកិច្ចថ្មី និងសហគ្រាសធុន តូចនិងមធ្យម គឺជាសរស្ដម្ភសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ច ដែលមានភាពបត់បែនតាមតម្រូវការទីផ្សារ និងមានកាលានុវត្តន៍ភាពខ្ពស់

ក្រុមហ៊ុនប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ធំនៅប្រទេសហ្វីលីពីន ស្វែងរកឱកាសពង្រីកអាជីវកម្មនៅកម្ពុជា

Argentem Creek ដែលជាក្រុមហ៊ុនអាម៉េរិក បណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន បាន និងកំពុងស្វែងរកឱកាសពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ

Donald Trump គំរាមដំឡើងពន្ធលើការនាំចូលពីឥណ្ឌា ដោយសារប្រទេសនេះបន្តទិញប្រេងពីរុស្ស៊ី

Donald Trump បង្ហោះនៅលើ Truth Social ថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងពីរុស្ស៊ីក្នុងបរិមាណដ៏ច្រើននោះទេ ប៉ុន្តែពួកគេក៏ដាក់លក់ប្រេងទាំងនោះនៅលើទីផ្សារបើកចំហដើម្បីទទួលបានប្រាក់ចំណេញដ៏ធំផងដែរ។ ពួកគេមិនខ្វល់ថា មានមនុស្សប៉ុន្មាននាក់នៅអ៊ុយក្រែនត្រូវបានសម្លាប់ដោយសារសង្រ្គាមរុស្ស៊ីនោះទេ ដោយសារតែបញ្ហានេះ ខ្ញុំនឹងត្រូវដំឡើងពន្ធលើឥណ្ឌា។”

សហគមន៍តាសីសាមគ្គី ប្រកាសបើកវគ្គបណ្ដុះបណ្ដាលដាំដុះបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់សម្រាប់ពលករចំណាកស្រុក

ថ្មីៗនេះ សហគមន៍បានប្រកាសបើកវគ្គបណ្ដុះបណ្ដាលទៅដល់ប្រជាជនក្នុងស្រុក ប្រជាកសិករដែលមានបំណងចង់រៀនសូត្រពីការដាំដុះបន្លែសុវត្ថិភាព និងជាពិសេសពលករចំណាកស្រុកដែលត្រឡប់មកពីប្រទេសថៃ និងព្រួយបារម្ភមិនមានការងារធ្វើនៅកម្ពុជា

ក្រសួងឧស្សាហកម្ម ប្រជុំពិគ្រោះដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវាកម្ម

ស្វីស ជាប្រទេសអ្នកមាន និងអព្យាក្រឹតបំផុត ប៉ុន្តែក៏ជាប្រទេសសាងសង់លេណដ្ឋានច្រើនបំផុតដែរ

លេណដ្ឋានយ៉ាងហោចណាស់ប្រមាណ ៣៦ម៉ឺនកន្លែងនៅទូទាំងប្រទេស ដែល ស្វីស បានសាងសង់ឡើង និងមានសមត្ថភាពអាចផ្ទុកពលរដ្ឋរបស់ខ្លួនទាំង៩លាននាក់បានយ៉ាងងាយស្រួលនៅក្នុងករណីហេតុការណ៍ណាមួយកើតឡើង។

កម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅកូរ៉េ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញវិនិយោគិន

ប្រទេសកម្ពុជា នឹងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅប្រទេសកូរ៉េ ដើម្បីផ្សព្វផ្សាយផលិតផលខ្មែរ និងទាក់ទាញវិនិយោគិនកូរ៉េឱ្យមកបណ្តាក់ទុននៅកម្ពុជា

មកស្គាល់ផលិតផលក្នុងស្រុកមានគុណភាពល្អ និងអាចប្រើប្រាស់ជំនួសផលិតផលនាំចូលបាន

ឯកឧត្តម សួង ណយ បានបន្តជំរុញឲ្យអ្នកផលិតក្នុងស្រុក ប្រែក្លាយវិបត្តិនៅព្រំដែនកម្ពុជា-ថៃ ទៅជាឱកាសទាក់ទាញការប្រើប្រាស់ផលិតផលរបស់ខ្លួនឱ្យបានកាន់តែច្រើន