ចំណង​ដៃថ្មីជូនពលរដ្ឋខេត្តកំពត ៖​ ស្ពានឆ្លងព្រែក​កំពង់បាយ និង​ផ្លូវក្រវាត់ក្រុង​បាន​បើក​ការដ្ឋានសាងសង់ជាផ្លូវការ

ភ្នំពេញ ៖ នៅទី​បំផុត ស្ពានឆ្លងព្រែក​កំពង់បាយ​ និងផ្លូវក្រវាត់ក្រុង​ ត្រូវបាន​បើក​ការដ្ឋានសាងសង់ជាផ្លូវការកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ​ដែលជា​ចំណងដៃថ្មីមួយទៀត​សម្រាប់ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​ ក៏ដូចជា​ភ្ញៀវទេសចរ​ទៅលេង​តាមរមណីយដ្ឋាន​នានា​ក្នុងខេត្តកំពត ដែលជា​អំណោយដ៏ថ្លៃថ្លារបស់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។​

នៅក្នុងពិធីសម្ពោធបើក​ការដ្ឋាន​សាងសង់ស្ពាន​ និង​ផ្លូវក្រវាត់ក្រុង​ ឯកឧត្តម​ ម៉ៅ ធនិន អភិបាលខេត្តកំពត​ បានមានប្រសាសន៍ថា គម្រោង​ស្ពានឆ្លង​ព្រែកកំពង់បាយ មានប្រវែង​ ៣៦៧ម៉ែត្រ ទទឹង​១៨ម៉ែត្រ​ នឹងត្រូវ​សាងសង់ឡើង​ដើម្បីរំដោះ​ចរាច​រណ៍​​មិនឱ្យកកស្ទះ​នៅ​ក្នុងក្រុង​កំពត ជាពិសេស ​នៅរដូវ​កាល​បុណ្យ​ទានម្ដងៗ ជាក់ស្ដែង ​ដូច​ដែលបានឃើ​ញ​ស្រាប់ នៅរាល់ពេល​ពិធីបុណ្យទាន និងថ្ងៃសម្រាកនានា ​កងកម្លាំង​បានឈរ​តម្រៀប​គ្នានៅស្ពាន​ថ្មី ​ដើម្បី​រង់ចាំ​សម្រួល​ចរាចរណ៍ជូនពល​រដ្ឋ​​ និងភ្ញៀវទេសចរ​ដែលមកកម្សាន្ត​នៅក្នុង​ខេត្តកំពត ។

ឯកឧត្តម​ ម៉ៅ ធនិន ​បានបន្ថែមថា​ ៖

«ការសាងសង់ស្ពាន​ និងផ្លូវក្រវាត់ក្រុង​ក្នុងខេត្តកំពត​នេះ នឹងអាច​ទាក់ទាញភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ​មកទស្សនា​នៅក្នុង​ខេត្តកំពត​បន្ថែម ។ តាមរយៈវិស័យទេសចរណ៍​នេះដែរ ក៏​បានជួយលើកកម្ពស់​ជីវភាពពលរដ្ឋ​ក្នុង​ខេត្ត​​​ ជាពិសេសអាជីវករ​​ លក់​ដូរ​ និងការផ្ដល់សេវា​ជូន​ភ្ញៀវទេសចរ​ក្នុង​ខេត្តកំពត អាច​រក​ចំណូល​បានបន្ថែម​ផងដែរ» ។​

ទន្ទឹមនឹង​ការសាងសង់ស្ពាន​ និង​ផ្លូវក្រវាត់ក្រុង​ក្នុងខេត្ត​នេះ​ដែរ ឯកឧត្តម​ ម៉ៅ ធនិន​ ក៏បានបង្ហើបពីគម្រោង​សង់​ស្ថានីយ៍​អគ្គិសនី​ដើរ​ដោយថាមពល​ខ្យល់ (កង្ហារ)​ ដើម្បីទាញយកអគ្គិសនីមក​បំពាក់​តាមបណ្ដោយផ្លូវ និងស្ពាន​ដែលមានប្រវែង​សរុប​ជាង​១០គីឡូម៉ែត្រ ។ ម្យ៉ាងវិញទៀត ទីតាំង​បំពាក់កង្ហារ​ ឬស្ថានីយ៍អគ្គិសនីនេះ នឹងត្រូវ​រៀបចំឱ្យស្អាត​ ដើម្បីទាក់ទាញភ្ញៀវទេសចរ​មក​លេងមកថត​រូប ដែលអាចនឹងផ្ដល់មុខ​របរ​ដល់​ពលរដ្ឋ​ក្នុង​ខេត្តកំពត​អាចដាក់លក់​ទំនិញ​ ចំណីអាហារ ឬវត្ថុអនុស្សាវរីយ​ សម្រាប់ភ្ញៀវទេសចរ​ផងដែរ ។ ក្រៅពីនេះ រដ្ឋបាលខេត្តកំពត​ក៏បានបង្ហាញពីគម្រោងបង្កើត​ឆ្នេរមួយទៀត​នៅតាមបណ្ដោយព្រែក សម្រាប់​ភ្ញៀវទេសចរមកលេង​កម្សាន្ត ដូច្នេះ​ នាពេលអនាគត ខេត្តកំពត​នឹងកាន់តែមានសក្ដានុពល​ទាក់ទាញកាន់តែខ្លាំង​។​

លោក​ លឹម រដ្ឋា ភ្នាក់ងារអចលនទ្រព្យ​មួយរូប​ប្រចាំខេត្តកំពត និងកែប បានលើកឡើងថា សមិទ្ធផល​ថ្មីៗ​ ជាពិសេស​ក្នុង​វិស័យទេសចរណ៍ បានធ្វើឱ្យ​អ្នកស្វែងរកដីធ្លីនៅក្នុង​ខេត្ត​នេះមាន​កាន់តែច្រើន ដោយខ្លះ​ទិញសម្រាប់ទុក​លក់ចំណេញ ហើយខ្លះទៀត​ទិញដីសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន​នៅពេលអនាគត ។

គួររម្លឹកថា តាមផែនការ​ចក្ខុវិស័យ​របស់រាជរដ្ឋាភិបាល​ ដែល​មានក្រសួង​រៀបចំដែន​ដី នគរូបនីយកម្ម​ និង​សំណង់ ជាសេនា​ធិកា​រ​ គ្រោង​នឹង​សាងសង់​ផ្លូវជិះកង់​តាមបណ្ដោយឆ្នេរ​សមុទ្រ​កម្ពុជា​ចាប់ពីខេត្តកែប ដល់​ខេត្តកោះ​កុង ដោយឆ្លងកាត់​ខេត្តកំពត និងខេត្តព្រះសីហនុ ។ ការសាងសង់​ផ្លូវជិះកង់​នេះ នឹង​ទាក់ទាញភ្ញៀវទេសចរ​​ទៅកាន់​តំបន់​ឆ្នេរ​កាន់តែច្រើន ហើយអាច​បង្កើតព្រឹត្តិការណ៍ទេសចរណ៍​នានា​បាន​ផងដែរ​ ៕

default



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ARDB សហការជាមួយ FASMEC រៀបចំវេទិកាថ្នាក់ជាតិលើកដំបូង ដើម្បីជួយដល់វិស័យ MSMEs នៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានសហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) រៀបចំព្រឹត្តិការណ៍នៃវេទិកាថ្នាក់ជាតិលើកដំបូង ក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម» ដែលមានរយៈពេល ២ថ្ងៃ (២៧-២៨ ខែតុលា ឆ្នាំ២០២៦) នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

ការ​កែច្នៃ​ ​និង​កិច្ចសន្យា​កសិកម្ម ​ជា​យុទ្ធសាស្ត្រ​រក្សា​លំនឹង​ទីផ្សារ​ស្វាយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​ពង្រីក​ការ​កែច្នៃ​ក្នុង​ស្រុក​ ​និង​ការ​អនុវត្ត​កិច្ចសន្យា​កសិកម្ម ​កំពុង​ត្រូវ​បាន​ជំរុញ​ជា​យុទ្ធសាស្ត្រ​សំខាន់ ​ដើម្បី​ដោះស្រាយ​បញ្ហា​ផលិតកម្ម​ស្វាយ​លើស​តម្រូវការ​ ការ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ​និង​ការ​ខាតបង់​របស់​កសិករ ​ព្រមទាំង​បង្កើន​តម្លៃ​បន្ថែម​ ​និង​ពង្រីក​ទីផ្សារ​នាំចេញ​របស់​កម្ពុជា

វិស័យ​កៅស៊ូ​កម្ពុជា​​ឈាន​ដល់​ដំណាក់កាល​ថ្មី ​ពី​ការ​នាំចេញ​វត្ថុធាតុដើម​ទៅ​ផ្គត់ផ្គង់​ឧស្សាហកម្ម​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

​កម្ពុជា​កំពុង​ឈាន​ទៅ​រក​ដំណាក់កាល​ថ្មី​ក្នុង​វិស័យ​កៅស៊ូ ​ដោយ​ផ្លាស់ប្ដូរ​ពី​ការ​ផលិត ​និង​នាំចេញ​វត្ថុធាតុដើម​ជា​ចម្បង​ ​ទៅ​រក​ការ​កែច្នៃ​ ​និង​ផ្គត់ផ្គង់​សម្រាប់​ឧស្សាហកម្ម​ក្នុង​ស្រុក​ ​ខណៈ​ចម្ការ​កៅស៊ូ​គ្រួសារ ​និង​ចម្ការ​ខ្នាត​ធំ​កំពុង​រួមចំណែក​ជំរុញ​កំណើន​ផលិតកម្ម​។

ប៊ុលហ្គារី​ ​អះអាង​ថា​​ ការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន ​គ្មាន​ភស្តុតាង​ទិញ​សន្លឹក​ឆ្នោត​ជា​ប្រព័ន្ធ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/10/2026

ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ប្រទេស​ប៊ុលហ្គារី ​កាលពី​ថ្ងៃ​ទី​២៥ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​បាន​ប្រព្រឹត្តទៅ​ក្នុង​បរិយាកាស​ស្ងប់ស្ងាត់ ​និង​មាន​របៀបរៀបរយ​ល្អ​នៅ​ទូទាំង​ប្រទេស​ ​ដោយ​អាជ្ញាធរ​មិន​បាន​រកឃើញ​ភស្តុតាង​នៃ​សកម្មភាព​ទិញ​សន្លឹក​ឆ្នោត​ទ្រង់ទ្រាយ​ធំ​ ​ឬ​ជា​ប្រព័ន្ធ​នោះ​ទេ

ឥណ្ឌូណេស៊ី កាត់បន្ថយការនាំចេញឧស្ម័ន ៣១ លានគូបហ្វីត ទៅកាន់សិង្ហបុរី ចំពេលមានភាពតានតឹងផ្នែកនយោបាយ និងផ្សែងអ័ព្ទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ឥណ្ឌូណេស៊ីកាត់បន្ថយការនាំចេញឧស្ម័នធម្មជាតិចំនួន ៣១ លានគូបហ្វីតទៅកាន់សិង្ហបុរី ដើម្បីបង្វែរការផ្គត់ផ្គង់ទៅបំពេញលើតម្រូវការអគ្គិសនីក្នុងស្រុកបន្ថែម

​ADB ផ្ដល់​​កញ្ចប់ថវិកា​៧២លានដុល្លារដល់កម្ពុជា​​​ ដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ចកសិករខ្នាតតូចនៅតាមជន​បទ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ធនាគារអភិវឌ្ឍន៍អាស៊ី បានអនុម័ត​កញ្ចប់ថវិកា​៧២លានដុល្លារ​ជួយកសិករ​ខ្នាតតូច​នៅតំបន់ជន​បទ ...

ក្រសួងកសិកម្មជំរុញការប្រើប្រាស់យន្តការកាត់បន្ថយហានិភ័យ និងធានារ៉ាប់រង ដើម្បីទាក់ទាញវិនិយោគិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ពីសារៈសំខាន់នៃយន្តការកាត់បន្ថយហានិភ័យ និងការធានារ៉ាប់រងកសិកម្ម ដើម្បីទាក់ទាញការវិនិយោគឯកជន ព្រមទាំងជួយការពារផលប្រយោជន៍កសិករចំពេលដែលអាកាសធាតុកំពុងមានការប្រែប្រួលខ្លាំង។ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ កំណើនវិស័យកសិកម្មមានការប្រែប្រួលជាមធ្យមក្នុងចន្លោះពី ១,៣% ទៅ ១,១% ដែលបញ្ជាក់ពីការចូលរួមចំណែកជាវិជ្ជមានរបស់វិស័យកសិកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ដោយឡែក នៅក្នុងរយៈពេល ៥

តម្លៃប្រេងឆៅធ្លាក់ចុះប្រមាណ ២ ភាគរយ ប៉ុន្តែការវាយប្រហារនៅអារ៉ាប៊ីសាអូឌីតនៅតែជាក្តីកង្វល់សម្រាប់ការផ្គត់ផ្គង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/10/2026

តម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ២,០៧ ភាគរយមកត្រឹម ១០១,១៣ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,៨២ ភាគរយមកត្រឹម ១១៤.៦០ ដុល្លារក្នុងមួយបារ៉ែល

មោទនភាព ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE 26) ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យ និងទទួលបានផ្លែផ្កាយ៉ាងត្រចះត្រចង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 25/10/2026

ភ្នំពេញ ៖ មហាព្រឹត្តិការណ៍ប្រចាំឆ្នាំនៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ២០២៦ ហៅកាត់ CAFE 26 ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ត្រូវបានប្រកាសបិទបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ជាមួយការទទួលបានលទ្ធផលផ្លែផ្កាយ៉ាងត្រចះត្រចង់គួរឱ្យកោតសរសើរ។


Leave a Reply

Your email address will not be published.Required fields are marked *