ឥណ្ឌាទទួលបានភ្លើងខៀវក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ទី៥ ជាមួយនឹងប្រាក់វិនិយោគជិត២០០លានដុល្លារ

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh បានចុះហត្ថលេខារួចរាល់ហើយអនុញ្ញាតឲ្យមានការចាប់ផ្តើមកម្មវិធីអភិវឌ្ឍទៅលើបច្ចេកវិទ្យាយន្តហោះប្រយុទ្ធម៉ូដែល Advanced Medium Combat Aircraft (AMCA) ដែលនឹងក្លាយទៅជាយន្តហោះចម្បាំងជំនាន់ទី៥របស់ខ្លួន

បារាំង និង វៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លារ

ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ទីក្រុងហាណូយ បារាំង និងវៀតណាមបានចុះកិច្ចព្រមព្រៀងដែលមានតម្លៃ ១០ ពាន់លានដុល្លាររួមមាន វិស័យអាកាសចរណ៍ ការពារជាតិ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធ

ស្នងការពាណិជ្ជកម្មកាណាដា នឹងដឹកនាំអ្នកវិនិយោគជាង៥០ស្ថាប័នមកទស្សនកិច្ចនៅកម្ពុជា

ប្រតិភូពាណិជ្ជកម្មកាណាដាចំនួន ៩០នាក់មកពីជាង ៥០ស្ថាប័ន មកទស្សនកិច្ចនៅប្រទេសថៃ និងកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ

កម្ពុជា – ចិន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗឱ្យកាន់តែរីកចម្រើន

សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង (Li Qiang)នាយករដ្ឋមន្ត្រីចិន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី

វេទិកាស្ថាបត្យកម្ម ៖ អ្នកជំនាញចែករំលែកបទពិសោធន៍ ចំណេះដឹង ដល់អ្នកពាក់ព័ន្ធក្នុងវិស័យស្ថាបត្យកម្ម

វេទិកាស្ថាបត្យកម្ម ក្រោមប្រធានបទ “កម្ពុជារះជាថ្មី ៖ The Rise” ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងវិស័យស្ថាបត្យកម្ម ព្រមទាំង​ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនៅលើវិស័យតែមួយ

អាល្លឺម៉ង់​ បន្តគាំទ្រ​កម្ពុជាលើការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​

អាល្លឺម៉ង់ ​បន្តគាំទ្រ​កម្ពុជាលើការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គុណភាព​ដែលជាមូលដ្ឋានគ្រឹះសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ

ក្រសួង​ដែនដី​ នឹងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលក្នុងការចុះបញ្ជីដីតំបន់៣ នៃតំបន់បឹងទន្លេសា​បជាដី​សា​​ធារ​ណៈរបស់រដ្ឋ និងចុះបញ្ជីដីតំបន់២ ជាដីឯកជនរបស់រដ្ឋ

​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម ​និងសំណង់ នឹង​ស្នើសុំគោល​ការណ៍​ពីរាជរដ្ឋាភិបាលក្នុងការ​ចុះបញ្ជី​ដីតំបន់​៣ នៃតំបន់​បឹង​ទន្លេសាប​ជាដីសាធារណៈរបស់រដ្ឋ និង​ចុះបញ្ជីដីតំបន់​២ ជាដីឯកជនរបស់រដ្ឋ

ពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកៃយ៉ាកនៅខេត្តស្ទឹងត្រែង នឹងរៀបចំនៅចុងខែនេះ

ខេត្តស្ទឹងត្រែង បានគោរពអញ្ជើញភ្ញៀវទេសចរចូលរួមទស្សនាពិធីបុណ្យផ្សោតមេគង្គ និងព្រឹត្តិការណ៍អុំទូកកាយ៉ាក​ជាលើកដំបូង ដែលក្រសួងទេសចរណ៍ បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិ​ការណ៍នេះឡើង

ក្រុមហ៊ុនរបស់ ChatGPT នឹងបើកសាខាអន្តរជាតិជាលើកដំបូងរបស់ខ្លួននៅទីក្រុងសេអ៊ូល

លោក Jason Kwon ប្រធានផ្នែកយុទ្ធសាស្ត្រ AI របស់ ក្រុមហ៊ុន OpenAI និយាយថា ប្រព័ន្ធអេកូឡូស៊ី AI របស់កូរ៉េមានភាពពេញលេញ ដោយសារតែវាមានអ្វីគ្រប់យ៉ាងចាប់តាំងពី Hardware រហូតដល់ Software និងត្រូវបានប្រើប្រាស់ពីសំណាក់មនុស្សគ្រប់វ័យ

អាជ្ញាធរជំរុញឱ្យកសិករដែលជាម្ចាស់ចំការបិទតែមលើផ្លែធុរេនដើម្បីសម្គាល់អត្តសញ្ញាណ

អាជ្ញាធរស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានជំរុញដល់កសិករដែលដាំធុរេន រួមគ្នាបង្កើតជាសហគមន៍ និងបិទតែមសម្គាល់អត្តសញ្ញាណ