កម្ពុជា ចាប់ផ្ដើមនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀម ជាលើកដំបូងទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី

ភ្នំពេញ ៖ នៅទីបំផុត កម្ពុជាបានចាប់ផ្ដើមនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីជាលើកដំបូង ដែលជាសញ្ញាមួយដ៏ល្អសម្រាប់ការពង្រីកទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអូស្ត្រាលី ជាពិសេស ការបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញរបស់កម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះបានឱ្យដឹងថា ការនាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ប្រទេសអូស្ត្រាលីនាពេលនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូអិលធីឌី (RTT) ហើយកិច្ចព្រមព្រៀងនៃការនាំចេញជាផ្លូវការលើកដំបូងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលប្រទេសអូស្ត្រាលីក្រោមកម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងចិរភាព។

សូមបញ្ជាក់ថា ក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូអិលធីឌី (RTT) បាននាំចេញគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមទៅកាន់ទីផ្សារប្រទេសអូស្ត្រាលីមានទំហំជាង១២តោន ដែលសុទ្ធសឹងជាផលិតផលកសិកម្មកែច្នៃ រួមមាន ៖ គ្រាប់ស្វាយចន្ទី ស្វាយក្រៀម ខ្នុរក្រៀម ចេកក្រៀម និងត្រាវចំណិតក្រៀម។

ឯកឧត្តម ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានថ្លែងថា អូស្ត្រាលី មានមោទនភាពក្នុងការធ្វើជាដៃគូអាជីវកម្ម ក៏ដូចជាពាណិជ្ជកម្មជាមួយកម្ពុជា ដើម្បីពង្រីកទំហំពាណិជ្ជកម្មឱ្យកាន់តែធំ និងមានភាពប្រកួតប្រជែង ឈានទៅកាន់ការទទួលបាននូវទីផ្សារថ្មីៗ ជួយគាំទ្រទៅដល់គោលដៅរបស់ប្រទេសកម្ពុជានូវការចាកចេញពីក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួចប្រកបដោយភាពជោគជ័យ។

ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងសហការដើម្បីជំរុញការនាំចេញផលិតផលកម្ពុជានាពេលនេះ គឺមានសារៈសំខាន់ណាស់ក្នុងការជំរុញវិស័យកែច្នៃកសិផលរបស់កម្ពុជា ជាពិសេសនៅក្នុងបរិយាកាសពាណិជ្ជកម្មសកល ដែលមិនមានភាពប្រាកដប្រជានាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអគុណដល់ការគាំទ្រយ៉ាងខ្លាំងពីរដ្ឋាភិបាលអូស្ត្រាលី ដែលជួយឱ្យកម្ពុជាអាចសម្រេចបាននូវការនាំចេញផ្លែឈើក្រៀមទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី។

ឯកឧត្តម សំហេង បូរ៉ា បានគូសបញ្ជាក់ថា ៖ តាមរយៈការប្តេជ្ញាចិត្តពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យឯកជន និងភាគីពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ជឿជាក់ថា ភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅបន្តទៅមុខយូរអង្វែង និងកាន់តែរឹងមាំ។

លោក ឈិន សុផល ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូអិលធីឌី បានថ្លែងថា ការនាំចេញនេះ បានបង្ហាញពីការកើនឡើងនៃសមត្ថភាពរបស់សហគ្រាសក្នុងស្រុក ក្នុងការឆ្លើយតបទៅនឹងតម្រូវការសកលលោក។ ការនាំចេញនាពេលនេះ គឺគ្រាន់តែជាចំណុចចាប់ផ្តើមប៉ុណ្ណោះ ហើយផលិតផលកម្ពុជាជាច្រើនផ្សេងទៀត នឹងអាចមានវត្តមានលើទីផ្សារអូស្ត្រាលី ក៏ដូចជាបណ្តាទីផ្សារលើប្រទេសដទៃទៀតនៅពេលខាងមុខ។

សូមបញ្ជាក់ដែរថា នៅឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភារវីរវាងកម្ពុជា និងអូស្ត្រាលី ឈានទៅដល់ទំហំទឹកប្រាក់ប្រមាណជា ១.១ពាន់លានដុល្លាសហរដ្ឋអាម៉េរិក ដែលក្នុងនោះ ជាង៧០ភាគរយ នៃទឹកប្រាក់ពាណិជ្ជកម្មសរុប គឺជាការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសអូស្ត្រាលី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សហគ្រាសក្នុងស្រុក សម្រុកបង្កើនការផលិតផ្គត់ផ្គង់ទីផ្សារ និងជំរុញការនាំចេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

ភ្នំពេញ ៖ ស្របតាមចក្ខុវិស័យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជំរុញ និងគាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម SME បង្កើនការផលិត ពង្រឹងគុណភាពផលិតផល ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារជាក់ស្ដែងក្នុងស្រុក និងឈានដល់ការនាំចេញ បច្ចុប្បន្ន បណ្តាសហគ្រាសដែលមានលទ្ធភាពគ្រប់គ្រាន់ បានព្យាយាមបង្កើនសង្វាក់ផលិតកម្មរបស់ខ្លួនយ៉ាងផុសផុល ខណៈដែលសន្ទុះនៃការគាំទ្រពីពលរដ្ឋទាំងក្នុង និងក្រៅស្រុកកំពុងកើនឡើង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា

មីយ៉ាន់ម៉ា បើកទ្វារឱ្យមហាសេដ្ឋីរុស្ស៊ីវិនិយោគលើវិស័យរ៉ែរបស់ខ្លួន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

លោក Vladislav Sviblov មហាសេដ្ឋីប្រាក់ពាន់លាននៅក្នុងវិស័យរ៉ែរបស់រុស្ស៊ី និងជាប្រធានក្រុមហ៊ុន Areal Group ជួបពិភាក្សាជាមួយមេដឹកនាំ លោក Min Aung Hlaing នៅទីក្រុងណៃពិដោ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរុករក និងការធ្វើអាជីវកម្មរ៉ែ

លោក ដូណាល់ ត្រាំ ត្រៀមដក អាហ្វ្រិកខាងត្បូង និង រ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/11/2026

បរទេស៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដា ចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសចាប់ពីឆ្នាំ២០២៧ តទៅ ដោយសារបញ្ហារបាំងពាណិជ្ជកម្ម កង្វល់សន្តិសុខជាតិ និងផលប្រយោជន៍នយោបាយការបរទេស នេះបើយោងតាមការរាយការណ៍ពី BBC។ លោក ដូណាល់ ត្រាំ បានជូនដំណឹងទៅកាន់សភាអំពីបំណងក្នុងការដកប្រទេសអាហ្វ្រិកខាងត្បូង និងរ៉្វាន់ដាចេញពីកម្មវិធីអនុគ្រោះពាណិជ្ជកម្មពិសេសសម្រាប់ទ្វីបអាហ្វ្រិក (Agoa)

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ

កម្ពុជា​ ​ជំរុញ​ការ​កៀរគរ​ហិរញ្ញប្បទាន​អាកាសធាតុ ​​ដើម្បី​ការពារ​សេដ្ឋកិច្ច​ពី​ហានិភ័យ​នា​ពេល​អនាគត​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/11/2026

ទោះបីជា​ប្រទេស​កម្ពុជា​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តិច​ជាង ​១​%​ ​នៃ​ការ​បំភាយ​សរុប​នៅ​ទូទាំង​ពិភពលោក​ក៏​ដោយ​ ​ក៏​កម្ពុជា​កំពុង​ប្រឈម​នឹង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ ​ដែល​អាច​បង្ក​ការ​ខាតបង់​សេដ្ឋកិច្ច​ស្មើនឹង​ ​២​,​៥​%​ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​ ​នៅ​ឆ្នាំ​២០៣០ ​និង​ជិត​ ​១០​%​ ​នៅ​ឆ្នាំ​២០៥០​

ហ្វាំងឡង់ ​ចូល​រួម​គំនិត​ផ្ដួចផ្ដើម​ការពារ​នុយក្លេអ៊ែរ​របស់​បារាំង​ ចំពេល​អឺរ៉ុប​ចង់​ពង្រឹង​សន្តិសុខ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/11/2026

​ប្រទេស​ហ្វាំងឡង់​បាន​សម្រេច​ចូលរួម​គំនិត​ផ្ដួចផ្ដើម​សំណាញ់​ការពារ​នុយក្លេអ៊ែរ​របស់​ប្រទេស​បារាំង ​ដោយ​ប្រទេស​ទាំង​ពីរ​បាន​ចាប់ផ្ដើម​កិច្ច​សហប្រតិបត្តិការ​នៅ​កម្រិត​បច្ចេកទេស​ជា​ផ្លូវការ​ហើយ​

អ្នក​ជំនាញ​៖​ អចលនទ្រព្យ​សម្រាប់​បម្រើ​​វិស័យ​​ឧស្សាហកម្ម​នៅ​កម្ពុជា ​នៅតែ​មាន​តម្រូវការ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/11/2026

វិស័យ​ដីធ្លី​សម្រាប់​បម្រើ​ការ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​ កសិ​-​ឧស្សាហកម្ម ​និង​ឧស្សាហកម្ម​នៅ​កម្ពុជា​នៅតែ​មាន​តម្រូវការ​ពី​វិនិយោគិន​ក្នុង​និង​ក្រៅ​ប្រទេស​ ស្រប​ពេល​គម្រោង​វិនិយោគ​ក្នុង​វិស័យ​ទាំងនេះ​បន្ត​មាន​ការ​ដាក់​ស្នើសុំ​ចុះ​បញ្ជី​ ​និង​ទទួល​បាន​ការ​អនុម័ត​ជា​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០២៦

និស្សិតសាកលវិទ្យាល័យរាប់ពាន់នាក់ ប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនៅលើឆាកជាតិក្នុងកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UniPreneur) របស់សហគ្រិនខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/11/2026

ភ្នំពេញ — ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ – ដោយនាំយកភាពរំភើប និងស្មារតីប្រកួតប្រជែងនៃការប្រកួត កីឡាថ្នាក់ជាតិ មកបញ្ចូលក្នុងវិស័យសហគ្រិនភាព សហគ្រិនខ្មែរ បានបញ្ចប់ដោយជោគជ័យនូវការប្រកួត វគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី ប្រកួតប្រជែងសហគ្រិន​មហាវិទ្យាល័យថ្នាក់ជាតិ (UniPreneur National Challenge) រដូវកាលទី៤។ វគ្គផ្តាច់ព្រ័ត្រនេះបាននាំនវានុវត្តជនសក្តានុពលផ្នែកសហគ្រិនភាពមក ពីទូទាំងប្រទេស

ការវិនិយោគច្រើនហួសហេតុលើវិស័យបច្ចេកវិទ្យា AI ក្នុងរយៈពេលខ្លី និងហានិភ័យចំពោះសេដ្ឋកិច្ចសកល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/11/2026

បរទេស ៖ ពិភពលោកកំពុងព្រួយបារម្ភថា ការផ្ទុះឡើងនូវវិបត្តិដូចពពុះសាប៊ូនៃបច្ចេកវិទ្យា AI (AI Bubble Burst)អាចនឹងកើតមានឡើងនៅពេលដែលការចំណាយទុនយ៉ាងសន្ធឹកសន្ធាប់លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមានទំហំធំលើសលប់ធៀបនឹងប្រាក់ចំណេញអាជីវកម្មជាក់ស្តែង ដែលវាប្រាកដណាស់នឹងបង្ខំឱ្យទីផ្សារហិរញ្ញវត្ថុជួបបញ្ហាយ៉ាងធ្ងន់ធ្ងរ។ ក្រុមហ៊ុន Amazon ជាអ្នកនាំមុខគេក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ជាមួយនឹងផែនការចំណាយទុនប្រមាណ ២០០ ពាន់លានដុល្លារ, ក្រុមហ៊ុន Alphabet គ្រោងកញ្ចប់ថវិកាប្រមាណ ១៩៥ពាន់លាន ទៅ


Leave a Reply

Your email address will not be published.Required fields are marked *