អ្នកជំនាញ ៖ ទោះជាអាត្រាពន្ធទាប ប៉ុន្តែកម្ពុជាគួរតែពិចារណាលើការកាត់បន្ថយថ្លៃដើមបន្ថែមទៀត

ភ្នំពេញ ៖ កាលពីថ្ងៃទី១ ខែកក្កដា កន្លងទៅនេះ កម្ពុជាទទួលបានដំណឹងល្អមួយដោយសហរដ្ឋអាម៉េរិកសម្រេចទម្លាក់ពន្ធបដិការពី ៤៩ % មក ១៩% ។ ជាដំណឹងល្អ ព្រោះអាត្រានេះជាអាត្រាដែលទាបមួយក្នុងចំណោមប្រទេសដែលបានចរចាពន្ធនាំចូលទំនិញទៅកាន់សហរដ្ឋអាម៉េរិក។ យ៉ាងណាក៏ដោយ លក្ខខណ្ឌនៃការចរចាដែលកម្ពុជាប្រើប្រាស់ជាមួយអាម៉េរិកនៅពេលនោះគឺបន្ថយលើពន្ធនាំចូលទំនិញសហរដ្ឋអាម៉េរិក មកកម្ពុជារហូតដល់អាត្រា ០% ពោល គឺមិនយកពន្ធលើទំនិញអាម៉េរិកនោះទេ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកជំនាញយល់ថា កម្ពុជាមិនអាចបណ្ដែតបណ្ដោយជាមួយនឹងអាត្រាពន្ធនេះដោយមិនធ្វើអ្វីនោះទេ។

លោក Arnaud Darc  នាយកប្រតិបត្តិនៃក្រុមហ៊ុន Thalias និងជាអ្នកជំនាញផ្នែកសេដ្ឋកិច្ច ពាណិជ្ជ​កម្ម​ផងដែរនោះបានឱ្យដឹងថា ស្ថានភាពពេលនេះ កម្ពុជាមិនគួរផ្ដោតទៅលើជោគជ័យនៃការចរចា​ពន្ធគយ​ពេកនោះទេ ប៉ុន្តែកម្ពុជាត្រូវប្រើប្រាស់ពេលវេលានេះ ដើម្បីពង្រឹងសេដ្ឋកិច្ចមូលដ្ឋាន។

លោកថា អ្វីដែលត្រូវមើលមុនគេនោះគឺថ្លៃអគ្គិសនីដែលនៅមានតម្លៃខ្ពស់នៅឡើយបើធៀបនឹងប្រទេសជិតខាង។ ថ្លៃអគ្គិសនីកម្ពុជាបច្ចុប្បន្ន មានតម្លៃចន្លោះពី ៤០០រៀល ទៅ ៧០០រៀល ក្នុងមួយគីឡូវ៉ាត់ ដែលចំនួននេះគឺស្មើនឹង ៣០% ទៅ ៥០% ខ្ពស់ជាងតម្លៃអគ្គិសនីរបស់ប្រទេសវៀតណាម និង​ឥណ្ឌូនេស៊ី។

លោកបញ្ជាក់ថា៖

«ប្រសិនបើយើងអាចកាត់បន្ថយថ្លៃអគ្គិសនីនេះត្រឹមតែ ២០% យើងអាចសន្សំ​បានរហូតដល់កន្លះពាន់លានដុល្លារក្នុងមួយឆ្នាំ ដែលចំនួននេះអាចយកទៅវិនិយោគលើ​វិស័យ​ផ្សេងបានទៀត។ ចំណុចស្នូលទី២ គឺការកាត់បន្ថយថ្លៃដើមក្នុងវិស័យដឹកជញ្ជូន ដោយហេតុថា ថ្លៃផែ និងទូកុងតឺន័រ​នៅកម្ពុជា នៅមានតម្លៃខ្ពស់នៅឡើយ»។

អ្នកជំនាញរូបនេះបន្តគូសបញ្ជាក់ទៀតថា៖

«យើងក៏ត្រូវគិតគូរលើកម្លាំងពលកម្មឡើងវិញដែរ ព្រោះថាបច្ចុប្បន្នកម្លាំងពលកម្មកម្ពុជាភាគច្រើនជាស្ត្រី និងធ្វើការក្នុងវិស័យកាត់ដេរ ដូច្នេះ ត្រូវយកចិត្តទុក​ដាក់លើ​ការបណ្ដុះបណ្ដាលជំនាញបន្ថែម​សម្រាប់វិស័យផ្សេងទៀត ដូចជា អេឡិចត្រូនិក ការ​កែច្នៃអាហារ និងវាយនភណ្ឌជាដើម»។

លោកបានបញ្ជាក់ផងដែរថា កម្ពុជាក៏គួរសម្លឹងមើលការវិនិយោគលើវិស័យផ្សេងៗក្រៅពីវិស័យកាត់ដេរ និងជាពិសេស កាត់បន្ថយការពឹងផ្អែកខ្លាំងពេកទៅលើប្រទេសចិន ដែលអាចនឹងនាំឱ្យខាតប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាមួយនឹងសហរដ្ឋអាម៉េរិក។

​គួររំលឹកថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ដែលត្រូវនឹងថ្ងៃទី២ ខែមេសា នៅសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចកំណត់ពន្ធគយលើទំនិញនាំចូលពីកម្ពុជាប្រមាណ ៤៩%។ បន្ទាប់ពីការកំណត់យកពន្ធក្នុងអត្រា ៤៩%នេះ សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតទៅលោក Donald J. Trump ដើម្បីស្នើចរចាលើការអនុវត្តពន្ធសម្រាប់ការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋ​អាម៉េរិក។

បន្ទាប់ពីការចរចាពន្ធបដិការវាងកម្ពុជា និងអាម៉េរិក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ អាម៉េរិក បាន​សម្រេចទម្លាក់អត្រាពន្ធពី ៤៩% មកនៅ ៣៦% និងសម្រេចទម្លាក់ពី ៣៦% មកនៅត្រឹម ១៩% នៅថ្ងៃទី ១ខែសីហា។ ការណ៍នេះ បាននាំឱ្យកម្ពុជាក្លាយជាប្រទេសដែលទទួលបានការទម្លាក់ពន្ធច្រើនជាង​គេលើពិភពលោក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

Leave a Reply

Your email address will not be published.Required fields are marked *