ភ្នំពេញ៖ ក្នុងរយៈពេលមួយសប្តាហ៍ គិតចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានចំនួន ១០១ ៥០៩ ដង។ នេះបើយោងតាមរបាយការណ៍រំហូរចរាចរណ៍ប្រចាំសប្តាហ៍ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី១២ ខែសីហា។
របាយការណ៍ដដែលនេះបានឱ្យដឹងថា៖ មានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ ១៣៩៩ ចំនួន ១៦៣ ខ្សែ ដែលក្នុងនោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣ ករណី ស្វែងរកជំនួយចំនួន ៧១ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៨៩ ករណី។

គួររំលឹកថា៖ កាលពីសប្តាហ៍មុន ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ ចរាចរណ៍សរុបមានចំនួន ៩៨ ១៦៦ ដង ដែលបានចរាចរណ៍លើផ្លូវល្បឿនលឿនដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ ១ ៣៩៩ ចំនួន ១៥៦ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ១ ករណី ស្វែងរកជំនួយចំនួន ៦៥ ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៩០ ករណី)។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content