Donald Trump ប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយជាមួយប្រទេសជប៉ុន និងទម្លាក់ពន្ធមកត្រឹម ១៥%

ពន្ធនៃទំនិញជប៉ុនដែលនាំចេញទៅអាម៉េរិកត្រូវបានទម្លាក់ពី ២៥% មកត្រឹម ១៥% ហើយជប៉ុននឹងវិនិយោគទឹកប្រាក់ចំនួន ៥៥០ ពាន់លានដុល្លារទៅក្នុងទឹកដីអាម៉េរិកផងដែរ ដោយអាម៉េរិកនឹងទទួលបានប្រាក់ចំណេញ ៩០%

សម្ដេចធិបតី ៖ មជ្ឈមណ្ឌលផ្កាឈូកនឹងផ្ដល់ការការពារកុមារ សំដៅកសាងធនធានមនុស្សប្រកប​ដោយគុណភាព

ការដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្កាឈូកគឺជាគំនិតផ្ដួចផ្ដើមថ្មីមួយ និងមិនធ្លាប់មានសម្រាប់ផ្ដល់ការថែទាំ ការការពារ និងស្ដារនិតិសម្បទាជូនដល់ជនរងគ្រោះ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ចុះជួបកសិករសហគមន៍កសិកម្មទំនើបបារាយណ៍-តាំងគោក ជួយដោះស្រាយបញ្ហាកង្វះទឹកដែលកំពុងប្រឈម

រដ្ឋមន្ត្រីក្រសួងកសិកម្មបានចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបបារាយណ៍តាំងគោក ខេត្តកំពង់ធំ នៅរដូវប្រមូលផលស្រូវចូលមកដល់

អូស្ត្រាលី គាំទ្រកិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងវិស័យឯកជនរបស់កម្ពុជា រយៈពេល២៥ ឆ្នាំ

ឆ្នាំ២០២៥នេះ គឺជាខួប២៥ឆ្នាំនៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន (G-PSF) ដែលជាវេទិកាសំខាន់របស់ប្រទេសកម្ពុជាសម្រាប់កិច្ចសន្ទនារវាងរាជរដ្ឋាភិបាល និងផ្នែកឯកជន។ ប្រទេសអូស្ត្រាលីបានគាំទ្រវេទិកា G-PSF  ចាប់តាំងពីឆ្នាំ២០០២ តាមរយៈធនាគារពិភពលោក

មេដឹកនាំកំពូលចិន និងអឺរ៉ុប ជួបគ្នាក្នុងសប្តាហ៍នេះ រំពឹងអាចដោះស្រាយជម្លោះពាណិជ្ជកម្ម និងវិបត្តិមួយចំនួនធំ

នៅថ្ងៃចន្ទសប្តាហ៍នេះ ចិន បានប្រកាសហើយថា កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំចិនជាមួយនឹងសហភាពអឺរ៉ុបនឹងប្រព្រឹត្តទៅនៅចំថ្ងៃគំរប់ខួបលើកទី៥០នៃការកកើតទំនាក់ទំនងរវាងភាគីទាំងពីរដោយមានប្រធានបទសំខាន់ពាក់ព័ន្ធទៅនឹងជម្លោះពាណិជ្ជកម្ម

មន្ត្រីជំនាញសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល ក្រើនរំលឹកឱ្យប្រុងប្រយ័ត្នករណីឆបោក តាមរយៈការទិញ​ទំនិញ​អនឡាញ និងការផ្ទេរប្រាក់

ថ្មីៗនេះ មន្ត្រីជំនាញពីនាយកដ្ឋានការពារសុវត្ថិភាពបានទទួលពាក្យបណ្តឹងពីជនរងគ្រោះមួយចំនួន ដោយបញ្ជាក់ថា ពួកគេបានចាញ់ល្បិចឆបោករបស់ឧក្រិដ្ឋជនតាមអនឡាញ

ប្រជាពលរដ្ឋ​នឹង​កាន់តែមានជីវភាពល្អ​ប្រសើរ ​តាមរយៈគោល​នយោបាយ​ដីធ្លី​របស់​រាជរដ្ឋាភិបាល​

តាមរយៈគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល​ ប្រជាពលរដ្ឋ​ដែលទទួល​ប័ណកម្មសិទ្ធិដីធ្លី​រំពឹង​ថា​នឹងធ្វើឱ្យ​ជីវភាពកាន់តែល្អប្រសើរ​ជាងមុន​

ក្រុមការងារជំរុញការវិនិយោគ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកទឹកចិត្តពិសេស និងពិនិត្យគម្រោងអគារដែលជាប់គាំង

ក្រុមការងារជំរុញការវិនិយោគ បានប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល ព្រមទាំងបន្តពិនិត្យគម្រោងអគារដែលជាប់គាំងនៅក្រុងព្រះសីហនុ

អគារមន្ទីររៀបចំដែនដី ខេត្តរតនគិរី ត្រូវបានដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​ឡើងវិញ ​បន្ទា​ប់​ពី​​បា​នជួ​ស​ជុ​ល​កែល​ម្អ​យ៉ា​ង​សម្រិ​ត​ស​ម្រាំងអស់​រយៈពេល៦ឆ្នាំ

អគារ​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម​ សំណង់ និង​សុរិយោដី​ ខេត្ត​រតនគិរី​ ត្រូវបាន​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ​ឡើង​វិញ ក្រោយជួសជុលកែលម្អថ្មី

សេដ្ឋកិច្ចថៃអាចប្រឈមនឹងហានិភ័យធំៗចំនួន ៥ ពីផលប៉ះពាល់នៃការដំឡើងពន្ធគយ ៣៦% របស់អាម៉េរិក

ការពន្យារពេលនៃការចរចារពាណិជ្ជកម្មជាមួយនឹងអាម៉េរិកនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យធំៗរបស់សេដ្ឋកិច្ចថៃ ខណៈដែលមហាអំណាចមួយនេះដំឡើងពន្ធខ្ពស់លើការនាំចូលពីប្រទេសថៃដល់ទៅ ៣៦% ខ្ពស់ជាងដៃគូប្រកួតប្រជែងសំខាន់ៗដូចជាវៀតណាម កូរ៉េខាងត្បូង និងជប៉ុន