ក្រុមការងារជំរុញការវិនិយោគ ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងលើកទឹកចិត្តពិសេស និងពិនិត្យគម្រោងអគារដែលជាប់គាំង

ភ្នំពេញ៖  ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានប្រជុំពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងដែលទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាលក្នុងឆ្នាំ២០២៤ និងឆមាសទី១ ឆ្នាំ២០២៥ រួមជាមួយនឹងដំណើរចុះពិនិត្យទីតាំងគម្រោងចំនួន ៦ ដោយផ្តោតសំខាន់លើគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង។

ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារបានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០២៤ និង ៦ខែ ដើមឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគបានផ្តល់ការលើកទឹកចិត្តជូនដល់គម្រោងវិនិយោគសរុបចំនួន ៣៣១ គម្រោង និងបានខិតខំប្រឹងប្រែងជាមួយក្រសួងស្ថាប័នក្នុងការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគដែលបាន និងកំពុងបង្កើនជំនឿទុកចិត្តវិនិយោគ ។

ឯកឧត្តម មានប្រសាសន៍ថា៖ ក្នុងចំណោមគម្រោងទាំង ៣៣១ មានគម្រោងពាក់ព័ន្ធអគារជាប់គាំង ១៥៣ គម្រោង, គម្រោងពុំពាក់ព័ន្ធអគារជាប់គាំង (គម្រោងថ្មី) ១៤២ គម្រោង, គម្រោងពង្រីក ២៤ គម្រោង និងគម្រោងមានស្រាប់ ១២ គម្រោង ដែលមានតម្រូវការសម្រាប់បញ្ចប់ការសាងសង់ និងអនុវត្តគម្រោងប្រមាណ ៤ ៧៥៣ លានដុល្លារអាម៉េរិក ។

ក្រៅពីការសម្រេចផ្តល់ការលើកទឹកចិត្តពិសេសជាគោលការណ៍, ក្រុមការងារបានសម្របសម្រួលចុះបញ្ជីសហគ្រាស, សម្របសម្រួលធ្វើផ្លូវ លូ ផ្តល់លិខិតអនុញ្ញាតសាងសង់ អាជ្ញាបណ្ណទេសចរណ៍ អាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, រៀបចំវេទិកាទាក់ទាញ ដោយសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ, ផ្តល់ការប្រឹក្សាយោបល់ និង ការសម្របសម្រួលដោះស្រាយសំណូមពរផ្សេងៗរបស់វិនិយោគិន និង ធុរជន ទាំងខ្មែរ និង បរទេស ។

ទន្ទឹមនេះ តាមរយៈការចុះពិនិត្យការអនុវត្តគម្រោង ក្រុមហ៊ុនដែលទទួលបានការលើកទឹកចិត្តមានអំណរសាទរ និងពេញចិត្តចំពោះកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាល ហើយបានធ្វើការសម្រេចចិត្តវិនិយោគ ក្នុងខេត្តព្រះសីហនុ ។ ជាមួយនេះ ក្នុងទិដ្ឋភាពរួម ការអនុវត្តកម្មវិធីពិសេសនេះដែលជាគំនិតផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី កំពុងផ្តល់ផលជះជាវិជ្ជមាន ដោយប្រែក្លាយអគារជាប់គាំង ទៅជាទ្រព្យដ៏មានតម្លៃ ដែលអាចប្រើប្រាស់បានសម្រាប់សេដ្ឋកិច្ចក្នុងខេត្ត និងប្រែក្លាយបញ្ហាប្រឈមទៅជាកាលានុវត្តភាព ព្រមទាំងជំរុញឱ្យអ្នកពាក់ព័ន្ធពីលើដល់ក្រោម ក្នុងការបំពេញការងារដោយបុរេសកម្ម សកម្ម និងអន្តរសកម្ម ។ បច្ចុប្បន្ន ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាសវិនិយោគ​ល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និង ភ្ញៀវទេសចរក្នុងចំនួនច្រើន និងច្រើនជាតិសាសន៍ សមស្របជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍពហុបំណង និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។

សូមជម្រាបដែរថា ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ នៅតែបន្តលើកទឹកចិត្តឱ្យធុរជន និងវិនិយោគិន អញ្ជើញដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការលើកទឹកចិត្ត ការសម្របសម្រួល និងការសម្រួលនីតិវិធីផ្សេង ដើម្បីធ្វើយ៉ាងណាឱ្យការវិនិយោគមានភាពរលូន និងទទួលបានផលចំណេញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” រៀបចំក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

និយ័តករបរធនបាលកិច្ច (ន.ប.ធ.) បានរៀបចំវេទិកា “បរធនបាលកិច្ច ឆ្នាំ២០២៦” ក្រោមមូលបទ “បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ”

ADB​ ​ផ្តល់​ហិរញ្ញប្បទាន ​២៥០​ ​លាន​ដុល្លារ ​ដើម្បី​ជួយ​កម្ពុជា​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ចំនួន​ ​២៥០​ ​លាន​ដុល្លារ​ដល់​កម្ពុជា​ ​ក្រោម​ «​កម្មវិធី​អន្តរាគមន៍​បន្ទាន់​ដើម្បី​រក្សា​ស្ថិរភាព​សេដ្ឋកិច្ច​» ​(​Rapid​ ​Intervention​ ​for​ ​Stabilization​ ​of​ ​the​ ​Economy​ ​Program​ ​-​ ​RISE​) ​

រដ្ឋ​អាម៉េរិក​ ​២៥​ ​ប្ដឹង​រដ្ឋបាល លោក​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​នាំចូល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

រដ្ឋ​ចំនួន​ ​២៥​ ​នៅ​សហរដ្ឋ​អាម៉េរិក ​បាន​ដាក់ពាក្យបណ្ដឹង​ប្រឆាំង​នឹង​រដ្ឋបាល​ប្រធានាធិបតី​ ​ដូណាល់ ​ត្រាំ ​ជុំវិញ​ការ​ដាក់​ពន្ធ​គយ​ថ្មី​លើ​ដៃគូ​ពាណិជ្ជកម្ម​បរទេស ​ដោយ​ចោទ​ថា​ ​រដ្ឋបាល​បាន​ប្រើប្រាស់​អំណាច​ហួស​ដែន​កំណត់​ដែល​ច្បាប់​អនុញ្ញាត​

ម៉ារ៉ាតុង​អង្គរ​ ក្លាយជា​ចលករ​ថ្មី​ ​ជំរុញ​ទេសចរណ៍​ ​និង​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/08/2026

ទិវា​រត់​ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​អង្គរ​លើក​ទី​១១​ ​ឆ្នាំ​២០២៦​ ​បាន​ក្លាយជា​ចំណុច​ទាក់ទាញ​ថ្មី​សម្រាប់​ទេសចរណ៍​កម្ពុជា​ ​ដោយ​ទាក់ទាញ​អ្នកចូលរួម​សរុប​ ​៦,៥០០​នាក់​ ពី​ ​៥១​ប្រទេស​ ​កើនឡើង​ ​២៥​ភាគរយ​ ធៀប​នឹង​ឆ្នាំ​២០២៥​ ​និង​បាន​បង្កើត​សកម្មភាព​សេដ្ឋកិច្ច​ជាច្រើន​នៅក្នុង​តំបន់​ទេសចរណ៍​សៀមរាប​

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ

ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍

មាសបន្តឡើងថ្លៃ ប៉ុន្តែតម្លៃប្រេងឆៅធ្លាក់ចុះខ្លាំង ក្រោយលោក ដូណាល់ ត្រាំ រង់ចាំមើលកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

តម្លៃមាសបានបន្តឡើងថ្លៃបន្តិច ខណៈដែលតម្លៃប្រេងធ្លាក់ចុះរហូតដល់ប្រមាណ ៥% ក្រោយពេលដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ សម្រេចចិត្តផ្អាកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ជាបណ្តោះអាសន្ន

បញ្ហាប្រឈមធំៗចំនួន ៥ ដែលវិស័យ MSMEs កំពុងជួបប្រទះ ខណៈរដ្ឋាភិបាលកំពុងប្រឹងប្រែងជួយដោះស្រាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

រាជរដ្ឋាភិបាលបានបង្កើតយន្តការគាំទ្រហិរញ្ញប្បទានបែបសមាហរណកម្ម ដែលរួមបញ្ចូលទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ដើម្បីជួយជំរុញសហគ្រិនភាព និងការអភិវឌ្ឍអាជីវកម្ម។

វៀតណាម កំពុងជួបឱនភាពពាណិជ្ជកម្មលើការនាំចូលធំជាងការនាំចេញ ដោយសារតម្លៃប្រេងឡើងថ្លៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/08/2026

នៅក្នុងខែកក្កដា ការនាំចេញទំនិញកើនឡើង ២៥ ភាគរយរហូតដល់ ៥៣ ពាន់លានដុល្លារ ប៉ុន្តែការនាំចូលស្ទុះឡើងដល់ ៤១ ភាគរយដល់ ៥៦.៦៧ ពាន់លានដុល្លារ។ នេះមានន័យថា ការនាំចូលលើសការនាំចេញប្រមាណ ៣.៥៨ ពាន់លានដុល្លារ។

ទប់​សម្ពាធ​ពហិការ​លែង​ជាប់​ ​ផ្សារ​ម៉ាក្រូ​ខេត្ត​សៀមរាប​ប្រកាស​បិទ​ទ្វារ​ ក្រោយ​ដំណើរការ​បាន​ ​៧​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ដោយសារ​មិន​អាច​ទប់ទល់​នឹង​ចរន្ត​ពហិការ​ទំនិញ​ថៃតទៅ​មុខ​ទៀត​បាន​ ​ផ្សារ​ម៉ាក្រូ ​សាខា​ខេត្ត​សៀមរាប ​បាន​ប្រកាស​បិទ​ទ្វារ​ជា​ផ្លូវការ​ចាប់ពី​ពេលនេះ​ទៅ​ហើយ​ បន្ទាប់ពី​បើក​ដំណើរការ​អាជីវកម្ម​អស់​រយៈពេល​ ​៧​ ​ឆ្នាំ​

រដ្ឋមន្ត្រីទេសចរណ៍ ៖ ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/07/2026

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកថា ការអភិវឌ្ឍទេសចរណ៍ពេលរាត្រី ជាការបង្កើនចំណូលដល់ប្រជាពលរដ្ឋ និងជំរុញសកម្មភាពអាជីវកម្មនៅក្នុងសហគមន៍

Leave a Reply

Your email address will not be published.Required fields are marked *