អគារមន្ទីររៀបចំដែនដី ខេត្តរតនគិរី ត្រូវបានដាក់សម្ពោធ​ឱ្យ​ប្រើប្រាស់​ឡើងវិញ ​បន្ទា​ប់​ពី​​បា​នជួ​ស​ជុ​ល​កែល​ម្អ​យ៉ា​ង​សម្រិ​ត​ស​ម្រាំងអស់​រយៈពេល៦ឆ្នាំ

រតនគិរី ៖ អគារ​មន្ទីររៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ និងសុរិយោដី ខេត្ត​រតនគិរី ត្រូវ​បានដាក់​សម្ពោ​ធ​ឱ្យ​ប្រើប្រាស់​ជាផ្លូវការ​ឡើងវិញក្រោយពេល​ជួសជុល​កែលម្អ​យ៉ាង​សម្រិត​សម្រាំង​អស់រយៈពេល ៦ឆ្នាំរួច​ម​ក ។ ពិធីសម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ឡើង​វិញ​ធ្វើឡើង​កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្រោម​អធិ​បតី​ភាព​​ឯក​ឧត្តម ​សាយ សំអាល់ ឧបនាយករដ្ឋ​ និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែន​ដី​ នគរូបនីយកម្ម​ និងសំណង់ ។​

ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានចូលរួមអបអរសា​ទរ​ចំ​ពោះកា​រ​ដា​ក់​ស​ម្ពោ​ធជា​ផ្លូវការនូវអគារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរីនាពេលនេះ ដែល​បាន​ជួសជុលកែលម្អសោភ័ណ្ឌភាពយ៉ាងល្អស្អាត ស័ក្ដិសម​ជា​ទី​កន្លែង​ស​ម្រា​ប់ផ្ដ​ល់​សេ​វាសា​ធា​រណៈជូ​ន​ប្រ​ជាព​​លរដ្ឋយ៉ាងល្អប្រសើរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគ​រូប​នីយ​កម្ម សំណង់ និងសុ​រិ​យោដី ​ខេ​ត្ត​រ​ត​ន​គិ​រី​ ឱ្យ​ប​ន្ត​កិ​ច្ចខិ​ត​ខំ​ប្រឹ​ងប្រែ​ង​រ​បស់​ខ្លួន​ក្នុង​ការ​បំពេ​ញ​កា​រងា​រ​តា​​មតួ​នា​ទីភារកិច្ចបន្ថែមទៀត ដើម្បីផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ និងឆ្លើយតបតាមចក្ខុវិស័យរ​បស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងឱកាសនោះដែរ​​​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឧបត្ថម្ភថវិកា​២០០​លាន​រៀល​ដល់​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោ​ដី​ ខេត្ត​រតន​គិរី​ ទុក​សម្រាប់​ចាត់​ចែង​បំពេញ​តម្រូវ​ការ​ផ្សេងៗ ។ បន្ទាប់មកឯកឧត្តម ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់អគារមន្ទីររៀបចំដែនដី នគ​រូ​ប​នីយ​កម្ម សំណង់ និងសុរិយោដី ខេត្តរតនគិរី នាពេលនោះផងដែរ។

សូមជម្រាបជូនថា តាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិ​យោដី ខេ​ត្ត​រត​ន​គិ​រី​​ បានឱ្យដឹងថា អគារដែលត្រូវបានដាក់សម្ពោធជាផ្លូវការនាពេលនេះ ត្រូវបា​ន​ជួស​ជុ​​ល​កែ​លម្អ​យ៉ា​ង​សម្រិត​ស​ម្រាំង​អស់រយៈពេល ៦ ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៥។ អគារនេះមានកម្ពស់ពីរជាន់ដែលមានទំហំ ១៧,៥ ម៉ែត្រ គុណនឹង ២៤ ម៉ែត្រ, មានកម្ពស់ ១៣,៩ ម៉ែត្រ ចែកចេញជាជាន់ផ្ទាល់ដីមាន ៤បន្ទប់ និងជាន់​ទី​មួ​យ ​មានបន្ទប់ធ្វើការ ២បន្ទប់ និងសាលប្រជុំមួយ។ ចំពោះជាន់ Eo និង E1 មានទំហំសរុប  ៥៦៨ម៉ែត្រការ៉េ។ អគារ​​នេះ​មានរបងមុខប្រវែង ៥០,៥ ម៉ែត្រ គុណនឹងកម្ពស់ ២ម៉ែត្រដែលមានទំហំសរុប ១០១ ម៉ែត្រការ៉េ, របង​​ចំហៀងនិងពីក្រោយ១៥០ ម៉ែត្រគុណនឹង ២ ម៉ែត្រមានទំហំសរុប ៣០០ ម៉ែត្រការ៉េ, របងមុខ,ក្រោ​​យ,​ចំ​ហៀងសរុប ២០០,៥ ម៉ែត្រ កម្ពស់ ២ ម៉ែត្រ មានទំហំសរុប ៤០១ ម៉ែត្រការ៉េ, ក្រាលម៉ាបក្រានីតចិញ្ចើមផ្លូវ​ពី​មុខ ៣០០ ម៉ែត្រការ៉េ ទីធ្លាខាងក្នុងមានទំហំ ១,១០០ ម៉ែត្រការ៉េ, ក្រាល​ម៉ាបសរុប ១,៤០០ម៉ែត្រការ៉េ, និង​សួនច្បា​រក្នុងនិងក្រៅ សរុប ៣០០ ម៉ែត្រការ៉េ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ ខែ កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោង ជាមួយទឹកប្រាក់សរុប​ជិត ​៦ពាន់​លានដុល្លារ​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

កម្ពុជា​ទទួលបានគម្រោង​វិនិយោគ​សរុបចំនួនជាង ៤៨០​គម្រោងជាមួយទឹកប្រាក់វិនិយោគសរុប​ជិត​៦ពាន់​លានដុល្លារ​អាម៉េរិក​..

ចិន គាំទ្រយ៉ាងពេញទំហឹងចំពោះបំណងរបស់ម៉ាឡេស៊ី ចូលជាសមាជិក​ BRICS ពេញសិទ្ធិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លើកឡើងថា ‘ទោះបីជាប្រធានាធិបតីលោក Xi Jinping សម្តែងការគាំទ្ររួចហើយក្ដី ប៉ុន្តែការពិភាក្សានៅថ្ងៃនេះបានបញ្ជាក់ជាថ្មីថា ចិនគាំទ្រម៉ាឡេស៊ីយ៉ាងខ្លាំងក្លាចំពោះការចូលជាសមាជិកពេញសិទ្ធិរបស់ BRICS’

កម្ពុជាបើកវេទិកាអាស៊ី ដោះស្រាយគម្លាតសិទ្ធិដីធ្លីរបស់ស្ត្រីកសិករ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

ភ្នំពេញ ៖ ក្នុងគោលបំណងបញ្ចៀសនូវការរៀបចំអភិវឌ្ឍន៍ដែលប៉ះពាល់ដល់សហគមន៍ តំណាងជាង ៣០០ នាក់បានជួបជុំគ្នានៅភ្នំពេញ ដើម្បីប្រែក្លាយសំឡេងរបស់ស្ត្រីកសិករឱ្យទៅជាសិទ្ធិ និងសកម្មភាពជាក់ស្តែងនៅក្នុងការគ្រប់គ្រងដីសមូហភាព និងសហគមន៍។  កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ មន្ត្រីរដ្ឋាភិបាល អង្គការកសិករ ស្ត្រីជនជាតិដើមភាគតិច អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ សរុបជាង ៣០០ នាក់

តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ​ធ្លាក់ចុះ​បន្តិច ​ខណៈ​ទីផ្សារ​រង់ចាំ​មើល​ជំហាន​បន្ធូរ​ទណ្ឌកម្ម​របស់​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់ចុះ​បន្តិច​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ ​ខណៈ​វិនិយោគិន​កំពុង​តាមដាន​ហានិភ័យ​នៃ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា ​និង​លទ្ធភាព​ដែល​រដ្ឋបាល​អាម៉េរិក​អាច​បន្ធូរបន្ថយ​ទណ្ឌកម្ម​លើ​កប៉ាល់​ស្រមោល ​ដើម្បី​សម្រួល​ការ​ដឹកជញ្ជូន​ប្រេង​តាម​ផ្លូវ​សមុទ្រ​

អ្នក​ជំនាញ​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​វិស័យ​ស្វាយចន្ទី ​ទប់​ទល់​បាតុភូត​អែលនីញ៉ូ ​និង​បង្កើន​តម្លៃ​បន្ថែម​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/10/2026

អ្នក​ជំនាញ​សេដ្ឋកិច្ច​ ​និង​វិស័យ​ស្វាយចន្ទី ​បាន​ជំរុញឱ្យ​កម្ពុជា​ពង្រឹង​ភាព​ធន់​នៃ​វិស័យ​កសិកម្ម ​និង​បង្កើន​ការ​កែច្នៃ​គ្រាប់​ស្វាយចន្ទី​ក្នុង​ស្រុក​ ​ដើម្បី​ទប់ទល់​នឹង​ហានិភ័យ​ពី​បាតុភូត​អែលនីញ៉ូ ​(​El ​Niño​)​ ​ដែល​អាច​បង្ក​គ្រោះ​រាំងស្ងួត ​និង​រលក​កម្ដៅ​ខ្លាំង ​ចាប់​ពី​សប្ដាហ៍​ទី​៣ ​ខែ​តុលា ​ឆ្នាំ​២០២៦ ​រហូតដល់​ខែ​កុម្ភៈ ​ឆ្នាំ​២០២៧

ក្រសួងការងារ និងសហភាពអឺរ៉ុប រួមគ្នាពង្រឹង និងលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការការងារឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានសហការគ្នាពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (NTTI) និងវិស័យឯកជន ក្នុងការលើកកម្ពស់ការអភិវឌ្ឍជំនាញបច្ចេកទេស ការសិក្សាផ្អែកលើការងារ និងជំនាញទន់ ដើម្បីឆ្លើយតបតម្រូវការឧស្សាហកម្ម ព្រមទាំងផ្តល់ជាវេទិកាដល់តំណាងរាជរដ្ឋាភិបាល និយោជក គ្រឹះស្ថាន TVET និងនិស្សិត

ពីពលករចំណាកស្រុកទៅជាកម្លាំងសេដ្ឋកិច្ចក្នុងស្រុក៖ ឱកាសថ្មីសម្រាប់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

ការវិលត្រឡប់របស់ពលករកម្ពុជាពីប្រទេសថៃក្នុងចំនួនដ៏ច្រើនបានបង្កើតសម្ពាធលើទីផ្សារការងារក្នុងស្រុក ប៉ុន្តែក៏កំពុងបើកឱកាសសម្រាប់កម្ពុជាក្នុងការបង្កើនធនធានមនុស្ស ពង្រឹងផលិតភាព និងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចទៅរកការងារដែលត្រូវការជំនាញនិងមានតម្លៃបន្ថែមខ្ពស់

លោក​ ​ត្រាំ​៖​ តៃវ៉ាន់​ព្រមទិញ​ឧស្ម័ន​LN​G ៣០​%​ ពី​គម្រោង​ Alaska ​និង​វិនិយោគ​ ៤​,​៤ ពាន់​លាន​ដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/10/2026

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ថា​ ​កោះ​តៃវ៉ាន់​យល់ព្រមទិញ​ឧស្ម័ន​ធម្មជាតិ​រាវ ​(​LN​G​)​ ​ចំនួន​ ៣០​ ​ភាគរយ​ពី​គម្រោង​ Alaska LN​G ​និង​ត្រៀម​វិនិយោគ​ទឹក​ប្រាក់​ ​៤​,​៤ ពាន់​លាន​ដុល្លារ​អាម៉េរិក​ ​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​គម្រោង​នេះ​

អាស៊ែបៃហ្សង់- កម្ពុជា ជំរុញកាលានុវត្តភាពវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/10/2026

ទីក្រុងបាគូ ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាគូ សាធារណរដ្ឋ អាស៊ែបៃហ្សង់ នារសៀលថ្ងៃ១២ ខែតុលា ឆ្នាំ២០២៦ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា


Leave a Reply

Your email address will not be published.Required fields are marked *