ឧត្តរមានជ័យ ៖ ការរកផ្សិតនៅតាមព្រៃបានបង្កើនចំណូលបន្ថែមដល់ប្រជាសហគមន៍ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមតំបន់ការពារធម្មជាតិ។ ជាក់ស្ដែង រហូតមកដល់ខែសីហានេះទៅហើយ ប្រជាសហគមន៍ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ នៅតែអាចដកផ្សិតនានាបានពីព្រៃ ដើម្បីបង្កើនចំណូលបន្ថែមក្នុងគ្រួសារ។

ផ្សិតព្រៃ គឺជាអនុផលព្រៃឈើតាមរដូវកាល ដែលជាទូទៅអាចរកបានតែក្នុងរដូវវស្សាប៉ុណ្ណោះ ពោលគឺចាប់ផ្តើមពីខែកក្កដា ដល់ខែសីហា។ នៅក្នុងកំឡុងរដូវវស្សានេះ ផ្សិតព្រៃបានក្លាយជាប្រភពអាហារ និងចំណូលបន្ថែមយ៉ាងសំខាន់ដែលប្រជាជននៅតាមមូលដ្ឋាននៃតំបន់ការពារធម្មជាតិ សប្បាយចិត្តនឹងមុខរបរដកផ្សិតក្ងោក ផ្សិតទន្សោង នៅតាមព្រៃរបោះ យកមកធ្វើជាអាហារ និងសល់អាចលក់ដូរថែមទៀតផង។

ប្រជាសហគមន៍នៅភូមិអណ្តូងទឹក សង្កាត់សំរោង ខេត្តឧត្តរមានជ័យ ដែលបានមករកផ្សិត បានឲ្យដឹងថា ផ្សិតក្ងោក ដែលបានដុះក្នុងព្រៃមានរសជាតិឆ្ងាញ់ណាស់ នៅពេលគេយកទៅធ្វើម្ហូប ដូចជា យកទៅឆា និងស្ងោរជាដើម។ ប្រជាពលរដ្ឋ អាចរកផ្សិតផ្សេងៗ ថែមទៀត ដែលក្នុងនោះរកបានផ្សិតក្ងោកសម្រាប់ទុកបរិភោគ និងអាចលក់ទៅទីផ្សារ ក្នុង១គីឡូក្រាមតម្លៃ ១០ ០០០រៀលទៅ ១៤ ០០០រៀល ដោយប្រជាពលរដ្ឋម្នាក់អាចរកដកផ្សិតបានពី ៣ទៅ៥គីឡូក្រាម ក្នុងរយៈពេលតែ២ទៅ៣ម៉ោងក្នុង១ថ្ងៃប៉ុណ្ណោះ។

លោក ភួង លីណា ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្នុងពេលធ្លាក់ភ្ញៀងនារដូវវស្សា ជាពិសេស ចន្លោះពេលរាំងភ្លៀង និងពេលធ្លាក់ភ្លៀងម្តងៗ តំបន់ការពារធម្មជាតិ បានផ្តល់សម្រស់ ស្រស់ស្អាត និងការដុះលូតលាស់បន្លែព្រៃផ្សេងៗ ជាច្រើនប្រភេទ ក្នុងនោះមានផ្សិតក្ងោកនេះផងដែរ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានមករកដកផ្សិតក្ងោកនៅតាមព្រៃរបោះ ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ផ្អែកទៅលើរបបទឹកភ្លៀងផងដែរ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញចូលរួមយុទ្ធនាការផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងសត្វស្លាបនៅកម្ពុជា ក្នុងខេត្តឧត្តរមានជ័យ កាលពីពេលថ្មីៗបានចាត់ទុកថា ការចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ បានជួយបង្កើនជីវភាពសហគមន៍ និងក្លាយជាតំបន់ដ៏មានសក្តានុពលសម្រាប់ការពង្រីកវិស័យទេសចរណ៍ធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ដែលសម្បូរដោយព្រៃឈើ វាលស្មៅខៀវ ស្រងាត់ និងជីវចម្រុះសម្បូរបែប ជាជម្រកនិងចំណី របស់សត្វព្រៃ និងមច្ឆជាតិ ងាយរងគ្រោះ និងជិតផុតពូជផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content