CBC ៖ សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅកម្ពុជាបន្តរក្សា​​កំណើន​ដ៏រឹងមាំក្នុងត្រីមាសទី២ ឆ្នាំនេះ

ភ្នំពេញ ៖ សមិទ្ធផលឥណទានលក្ខណៈបុគ្គល​សម្រេចបាននូវ​កំណើន​ដ៏រឹងមាំ​ ដោយសមតុល្យឥណទាន​ និងចំនួនគណនីឥណទាន ​មានការកើនឡើងក្នុងគ្រប់តំបន់ ខណៈចំនួននៃការស្នើសុំឥណទានបុគ្គលវិញ​ មានការធ្លាក់ចុះតិចតួចក្នុងត្រីមាសទី២បើប្រៀបធៀបនឹងត្រីមាសមុន។ នេះបើយោតាមការលើកឡើងរបស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC)។

នៅត្រឹម​ត្រីមាសទី២ នៃឆ្នាំ២០២២នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានធ្លាក់​ចុះ​ជារួម​ ​–១១%។ ពាក្យស្នើសុំកម្ចីអចលនទ្រព្យមាន​ការធ្លាក់​ចុះចំនួន ​ –១៦% ដែលក្នុងនេះតំបន់ឆ្នេរ មាន​ការ​ធ្លាក់ចុះទាបបំផុតចំនួន​ –២៨%។ ការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួន មាន​ការធ្លាក់ចុះ​ចំនួន ​–១១%។ ជាយ៉ាងណាក៏ដោយ ​ការស្នើរសុំប័ណ្ណឥណទាន នៅតែ​មាន​ការកើន​ឡើង​ចំនួន​ +២៣%។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការធ្លាក់​ចុះគឺចំនួន -0,៤%​ ដែលចំនួននៃអាត្រាធ្លាក់ចុះនេះ គឺធ្លាក់ចុះតិចជាងកាលពីត្រីមាសមុន (ឆ្នាំ២០២២ ត្រីមាសទី១: -៣%)​ និងធ្លាក់ចុះរិតតែតិច បើធៀបកាលពីត្រីមាសដូចគ្នាក្នុងឆ្នាំ២០២១ (ឆ្នាំ២០២១ ត្រីមាសទី២: –៣៥%)។​ ខណៈពេលដែលមាន​ការធ្លាក់ចុះតិចតួចនៃការ​ស្នើ​សុំ​កម្ចី​​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួនមាន​ ​ចំនួន​ -៣%​ ដែលកម្ចី​​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួននេះមានចំណែកធំជាងគេក្នុងចំណោមប្រភេទឥណទានលក្ខណៈបុគ្គលផ្សេងទៀត។

គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +៣,៤១% ប្រៀបពីត្រីមាសមុន ដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៤៣ លាន។ ក្នុងចំណោមចំនួននេះ ៧៩,៤៤% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងនេះគឺកម្ចីប័ណ្ណឥណទាន (៨,២៤%) និងកម្ចីអចលនទ្រព្យ (១២,៣១%)។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (+៣,៦% នៅតំបន់​ទំនាប និងតំបន់ឆ្នេរ +​៣,៤%​ នៅតំបន់ខ្ពង់រាប ហើយ +២,៩% នៅតំបន់ទន្លេសាប)។

សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើង​ជាលំដាប់ក្នុងកម្រិត +៤,២៨% គិតត្រឹមពីខែកក្កដា ឆ្នាំ២០២២​។ នៅត្រីមាសទី២នេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១៣,០៣ ពាន់លានដុល្លារ។

បើទោះបីជា​ ចំនួនគណនី​​នៃកម្ចី​អចលនទ្រព្យមាន​​ត្រឹមតែ​ ១២,៣១% នៃ​ចំនួន​គណនី​សរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥៤,៦៩% ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៤,៥៧%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ០,៧៤% តែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានកំណើនវិជ្ជមាននៅ ៣តំបន់​ដូចជា តំបន់ឆ្នេរ +៨,៦% តំបន់ទន្លេសាប +៥,៤% តំបន់ទំនាប +៣,៩%​ ហើយមានសមតុល្យឥណទានអវិជ្ជមាននៅតំបន់ខ្ពង់រាប -០,២%។

អនុបាទ 30+DPD កើន​ឡើង​ពី ២,៣៥% នៅក្នុង​ត្រីមាសទី១ ដល់ ២,៤៧% ក្នុងត្រីមាសទី២ ឆ្នាំ២០២២។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទានជាមួយនឹង អនុបាតចំនួន ៤,២៨%។

ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើន​ឡើង​ជារួម ១០% នៅទូទាំងតំបន់។ ការកើន​ឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ ​តំបន់ខ្ពង់រាបដែលបានកើន​ឡើងចំនួន ២៣%, តំបន់ទំនាបកើន​ឡើង​ចំនួន ១៣%,  តំបន់ទន្លេសាបមានការកើនឡើង ២%។ ខណៈពេលដែល​តំបន់​ឆ្នេរ​មាន​ការធ្លាក់ចុះ​ចំនួន ​-៤%។

ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័នមានកម្រិតខ្ពស់គឺ ៧១,៧២%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជន​​ដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៨,២៨%។

អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីកម្ចីចំនួនតែ ១ មាន ៥៩,១១%, ​ អ្នកមានគណនីឥណទាន ចំនួន ២ មានចំនួន ២៧,៧៣% និងអ្នកដែលមានគណនីឥណទាន ចំនួន ៣​ មានចំនួន ៩,៥៤% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៦២% នៃចំនួនអតិថិជនទាំងអស់។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា

“តម្រូវការពាក្យស្នើសុំឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គល នៅតែរក្សារបាននូវកំណើនរឹងមាំ ជាមួយនឹងការកើនឡើងនៃចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសនេះ បើប្រៀបធៀបនឹងត្រីមាសមុន”

លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពថមថយ ជាមួយនឹងការកើន​ឡើងនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,៣៥ ក្នុងត្រីមាសទីមួយ មកដល់២,៤៧%ក្នុងត្រីមាសទីពីរ ២០២២នេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ