រដ្ឋាភិបាល និងវិស័យឯកជនរួមគ្នាលើកកម្ពស់សន្តិសុខសង្គម សំដៅបង្កើនប្រសិទ្ធភាពការងារ ដើម្បីជំរុញសេដ្ឋកិច្ចជាតិ

ក្រៅពីធានាលើការបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ អ្វីដែលរាជរដ្ឋាភិបាលផ្ដោតជាបន្តទៅទៀតគឺសុខមាលភាព ដើម្បីធានាបានប្រសិទ្ធភាពការងារ។ ជាក់ស្ដែង ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជនបានចូលរួមក្នុងការលើកកម្ពស់សុខមាលភាពប្រជាជន តាមរយៈការផ្ដល់ជូននូវសេវាគាំពាសង្គម។

បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃ​ក្រសួង​ទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងស្ថិតក្រោមអាណាព្យាបាល ហិរញ្ញវត្ថុនៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្មីៗនេះបានពង្រឹង និងពង្រីកនូវសេវាគាំពារសង្គមរបស់ខ្លួនឱ្យកាន់តែទូលាយថែមទៀត ដោយផ្ដោតជាពិសេសលើក្រុមប្រជាពលរដ្ឋដែលប្រកបមុខរបរក្រៅប្រព័ន្ធ។

បេឡាជាតិសន្តិសុខសង្គម ព្យយាមចាក់បញ្ចូលនូវសេវាគាំពារសង្គមឱ្យជ្រួតជ្រាបចូលទៅដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាមួយនឹងប្រាក់វិភាគទានដែលសមស្របទៅនឹងជីវភាពរបស់ពួកគេ។

វិស័យឯកជនឯណោះវិញ ជាពិសេសក្រុមហ៊ុនធានារ៉ាប់រង ក៏ចាប់ផ្ដើមបង្វែរមកផ្ដល់សេវាកម្មធានារ៉ាប់រងសុខភាពបុគ្គលិក និយោជិតផងដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វតេ ឡាយហ្វ័ បានបង្កើតផលិតផលមួយមានឈ្មោះថា “គ្រុបមេដបូ” និង “គ្រុបមេដប្រូផ្លើស” ដែលបំពេញបន្ថែមពីលើសេវា ប.ស.ស ដែលរដ្ឋផ្ដល់ជូន។ សេវាកម្មពីវិស័យឯកជនមួយនេះ ដើរស្របទៅនឹងគោលនយោបាយគាំពាសង្គមរបស់រដ្ឋាភិបាល ដោយជួយបំពេញនូវចន្លោះប្រហោងបន្ថែមទៅលើសេវាកម្មសុខភាពបុគ្គលិកនៅក្នុងក្រុមហ៊ុន​នីមួយ​ៗ។

យ៉ាងណាមិញ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាសមួយចំនួនក្នុងខេត្តតាកែវ កាលពីពេលកន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលបាន និងកំពុងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ទៅលើការបង្កើតការងារ ការបណ្ដុះបណ្ដាលចំណេះដឹង ការធានានូវបរិស្ថានធ្វើការងារសមស្រប។

សម្ដេចធិបតីបានបន្តមានប្រសាសន៍ថា វិស័យការងារជារួមពឹងលើកត្តាសំខាន់៣គឺ រាជរដ្ឋាភិបាលដែលប្រៀបបាននឹងអាណាព្យាល និយោជិត និងម្ចាស់សហគ្រាស ដែលប្រៀបបាននឹងប្ដីប្រពន្ធ។ ដើម្បីឱ្យសេដ្ឋកិច្ចគ្រួសារនេះមានភាពរីកចម្រើនបាន បុគ្គលទាំង៣ត្រូវតែមានភាពចុះសម្រុងនឹងគ្នា និងជួយ​គ្នា​ទៅវិញ​ទៅមក។

រដ្ឋាភិបាលដែលជាអាជ្ញាព្យាបាលគឺជាអ្នកស្វះស្វែងរកវិនិយោគិន បង្កើតគោលនយោបាយទាក់ទាញអ្នកវិនិយោគ ខិតខំធានានូវបរិស្ថានការងារ សុខសន្តិភាព ម៉ាក្រូសេដ្ឋកិច្ច។ រីឯភាគីនិយោជិត និងនិយោជក គឺត្រូវខិតខំសម្រុះសម្រួលគ្នាលើការចរចាប្រាក់ខែ ដែលសម្ដេចធិបតីស្នើឱ្យបញ្ចប់ការចរចានៅមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ។

យ៉ាងណាមិញ បើផ្ដោតតែទៅលើកម្មករ និយោជិត សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ​រដ្ឋាភិបាល​បានពង្រីកបន្ថែមនូវសេវាគាំពារសង្គម ដោយមិនត្រឹមតែរ៉ាប់រងលើសុខភាព​របស់បុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែបច្ចុប្បន្ននេះនៅតាមរោងចក្រ សហគ្រាសមួយចំនួនក៏ចាប់ផ្ដើមអនុវត្តគោលការណ៍ ផ្ដល់ប្រាក់សោធននិវត្តន៍ជូនពួកគេផងដែរ។

ជារួម ទាំងអស់នេះសុទ្ធសឹងតែជាធាតុចូលដ៏សំខាន់ដែលមិនអាចខ្វះបាន ដែលអាចជំរុញកម្ពុជាឱ្យ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូល ខ្ពស់នៅឆ្នាំ២០៥០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ