ស្វែងយល់ពីបច្ចេកទេសដាំដំណាំប៉េងប៉ោះ ពូជនាងពេជ្រ ដែលអាចទទួលបានផលប្រមាណ ៣០តោនក្នុងមួយហិកតា

ប៉េងប៉ោះ ដែលប្រជាកសិករដាំដុះនាពេលបច្ចុប្បន្នមានច្រើនប្រភេទ ប៉ុន្តែជាការកត់សម្គាល់ ចំពោះពូជ​ប៉េង​ប៉ោះ នាងពេជ្រ ​ហាក់មានប្រជាប្រិយភាព និងពេញនិយមដាំដុះជាងគេក្នុងចំណោម​ប្រភេទដំណាំប៉េងប៉ោះទូទៅ ដោយសារតែពូជមួយនេះងាយស្រួលដាំដុះ ងាយថែទាំ ធន់នឹងអាកាសធាតុ ហើយអាចទទួលបានទិន្នផលច្រើនរហូតដល់ប្រមាណ ៣០តោនក្នុងទំហំដីដាំដុះត្រឹមតែ ១ហិកតា។  

យោងតាមការផ្សព្វផ្សាយរបស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បានឱ្យដឹងថា ពូជដំណាំប៉េងប៉ោះ ​នាង​ពេជ្រ​ អាចឱ្យ​ផលខ្ពស់​ជាង​ទិន្នផល​​ពូជប៉េងប៉ោះមួយចំនួន​ដែល​កសិក​រទិញ​ពី​ផ្សារ ដោយក្នុង​រដូវក្តៅ វាអាច​ទទួលបាន​ផល​ជា​មធ្យម ១៩ តោនក្នុង​ទំហំដីដាំដុះ១​ហិកតា ចំណែកឯ​ក្នុង​រដូវរំហើយវិញ អាច​ទទួលបាន​រហូត​ដល់ ៣០ តោនក្នុងទំហំដី១ហិកតា។ សណ្ឋានផ្លែរបស់វា​មាន​រាង​ពងក្រពើ មាន​ទម្ងន់​ជា​មធ្យម ៥៥ ក្រាម នៅពេល​ខ្ចី ផ្លែ​មាន​ពណ៌​បៃតង និង​មាន​ពណ៌​ក្រហម​នា​ពេល​ផ្លែ​ទុំ ដោយសាច់​ខាងក្នុង​​មាន​ពណ៌​លឿង។

នៅពេល​ទុំ ​ផ្លែ​ប៉េងប៉ោះ​ពូជ​នេះ​មាន​រសជាតិ​ឆ្ងាញ់ មានកម្រាស់​សាច់​មធ្យម​ដែល​អាច​ធន់​ទ្រាំនឹងប៉ះទង្គិចពី​ការ​បេះ​ផ្លែ សមស្រប​សម្រាប់​ការហូប​ជា​បន្លែស្រស់ ដូចជា​ ធ្វើ​ឡុកឡាក់​ជាដើម និង​មាន​បរិមាណ​សារធាតុ​ខនិជ​ចិញ្ចឹម​ប្រមាណ ៥.៥ ភាគរយ ចំណែកផ្លែ​ដែល​ស្រគាល​អាច​រក្សា​ទុក​បាន​ដល់ ១២​ថ្ងៃ ក្នុង​សីតុណ្ហភាព​ធម្មតា ។​

ពូជ​ប៉េងប៉ោះ ​នាង​ពេជ្រ​ គឺជា​ពូជ​ដែល​បាន​ដាក់ចេញឱ្យដាំដុះ និង​ផ្សព្វផ្សាយ​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បន្ទាប់​ពី​បាន​ធ្វើ​ការពិសោធន៍​អស់​រយៈពេល​ ៦​រដូវ ស្មើនឹង​ ៣ឆ្នាំ​កន្លងមក ។ ពូជនេះមានភាពធន់ទៅនឹងជំងឺវីរុសលឿងរួញស្លឹក ដែលជាជំងឺធ្ងន់ធ្ងរមួយដល់ដំណាំប៉េងប៉ោះ ហើយគេក៏អាចរក្សាទុកគ្រាប់ពូជដាំដុះនៅរដូវបន្តបន្ទាប់ទៀតបាន។ ​​

ពាក់ព័ន្ធនឹងការដាំពូជប៉េងប៉ោះ នាងពេជ្រ វាជាពូជលូតលាស់មានកំណត់ បានន័យថាក្រោយប្រមូលផលរួចហើយដើមប៉េងប៉ោះនឹងងាប់ ដោយដើមប៉េងប៉ោះប្រភេទនេះអាចលូតលាស់ និងមានកម្ពស់ពី ៦០-១០០ សង់ទីម៉ែត្រ ចាប់ផ្ដើមចេញផា្កនៅរយៈពេល ៥៥ ថ្ងៃ ចេញផ្លែ នៅ ៦២ថ្ងៃ និងចាប់ផ្តើមទុំ នៅ ៨៥ ថ្ងៃ ក្រោយថ្ងៃដាក់ដាំកូន។ កសិករអាចធ្វើការប្រមូលផល ២លើក ដោយលើកទី១ អាចចាប់ផ្តើម នៅរយៈពេល ២០-២៥ ថ្ងៃក្រោយពេលចេញផ្លែ និងលើកទី២ នៅរយៈពេល​ ១-២សប្តាហ៍ ក្រោយប្រមូលផលលើកទី១ ។

ជាទូទៅ កសិករដាំដំណាំប៉េងប៉ោះ ចាប់ពីរដូវទឹកសម្រក ឬរដូវរំហើយចន្លោះខែតុលា ដល់ខែមករា ចំណែកការដាំដុះក្នុងរដូវក្តៅចន្លោះពីខែកុម្ភៈ ដល់ខែឧសភា ច្រើនជួបប្រទះនឹងការខូចខាត ដោយសារតែអាកាសធាតុក្តៅខ្លាំង ធ្វើឲ្យដំណាំជ្រុះផ្កា និងអត្រាដាក់ផ្លែទាប។ ផ្ទុយទៅវិញ ពូជប៉េងប៉ោះនាងពេជ្រ អាចដាំដុះបានទាំងនៅរដូវទឹកសម្រក និងរដូវក្តៅ ដោយសារវាមានឫសច្រើនចាក់ចូលជ្រៅទៅក្នុងដី។

ទាក់ទងនឹងវិធីសាស្ត្រ​ដាំ​ដុះ​ កូន​ប៉េងប៉ោះ​ត្រូវ​បណ្តុះ​នៅលើ​កន្ទោង រហូតដល់​អាយុ​បាន ២០-៣០ថ្ងៃ ទើប​យក​ទៅ​ដាំ ដោយទុកចន្លោះ​ពី​ដើម​មួយ​ទៅ​ដើម​មួយ​គឺ ៥០ ស​ង់ទីម៉ែត្រ និង​ចន្លោះ​ជួរ​ ១០០សង់ទីម៉ែត្រ។ រង​ដំណាំ​មាន​ទទឹង ១ ម៉ែត្រ បណ្តោយ ៥ ម៉ែត្រ និង​កម្ពស់ ២០សង់ទីម៉ែត្រ ។ ចំពោះ​ការដាំដុះ​ក្នុង​រដូវវស្សាចន្លោះខែឧសភា​ ដល់​សីហា​ ទាមទារ​ឲ្យមាន​ការលើក​រងកម្ពស់ ២៥-៣០សង់ទីម៉ែត្រ ហើយ​ប្រសិនបើ​អាច​គ្រប​រង​ដោយ​គម្រប​ចំបើង ឬ​ផ្លាស្ទិ​ក​រឹតតែ​ប្រសើរ។

នៅពេល​ដំណាំ​ចាប់​ចេញ​កញ្ចុំ​ផ្កា រយៈពេល​ប្រមាណ​ពីរ​សប្តាហ៍​ក្រោយ​ដាំ​ ត្រូវ​ចាប់ផ្តើម​ដោត​ទ្រើង ឬ​ចំណារ​ដើម្បី​ទប់​ដើម និង​ចង្កោម​ផ្លែ​កុំ​ឲ្យ​បាក់​នៅពេល​ផ្លែ​របស់​វា​រីក​ធំ ។ ក្នុង​ផ្ទៃ​ដី​មួយ​ហិកតា គេ​ត្រូវការ​គ្រាប់ពូជ​ប្រមាណ ២០០-៣០០ក្រាម សម្រាប់ចន្លោះ​គុម្ព​ដូចខាងលើ។ រីឯក្នុង​ផ្លែ​មួយ​ចង្កោម​គួរ​ទុក​ត្រឹម ៤-៥ផ្លែ ដើម្បី​ឲ្យ​ផ្លែ​ធំ​ល្អ និង​ក្នុង​មួ​យ​ដើម​គួរ​ទុក ៥-៦ ចង្កោម បើ​មាន​ដើម​បែក​ច្រើន​យើង​គួរ​ធ្វើការ​កាត់​វា​ចោល​ខ្លះ ។​

​ការដាំប៉េងប៉ោះក៏ត្រូវការប្រើប្រាស់​ជី​តាម​បច្ចេកទេស ទើប​អាច​ទទួលបាន​ទិន្នផ​ល​ខ្ពស់ ព្រម​ទាំង​គុណភាព​ផ្លែ​ល្អ ដោយជី​ដែលអា​ច​ប្រើប្រាស់​គឺប្រភេទ N : P2O : K2O ក្នុងសមមាត្រ ៧៥:៣០:១០០ គីឡូក្រាមក្នុង​មួយ​ហិកតា។ ការប្រើប្រាស់​ជី​អាចលើសពីនេះ អាស្រ័យ​ទៅ​តាម​កម្រិត​ជីជាតិ​របស់​ដី ដោយក្នុងនោះ ការបា​ច​ជី​អាច​ចែក​ជា​បី​លើក គឺ​ទ្រាប់​បាត​មុន​ដាំ ៥០ភាគរយ​ បន្ទាប់មកបំប៉ន​លើក​ទី​មួយ​ពេលចេញ​ផ្កា ២៥ភាគរយ និង​បំប៉ន​លើក​ទី​ពីរ ក្រោយ​ប្រមូល​ផល​លើកទីមួយ ២៥ ភាគរយនៃ​ជី​ទាំង​បី​ប្រភេទ ។

​​នៅពេល​ផ្លែ​ចាប់ផើ្តម​ប្រែ​ពណ៌​ក្រហម​ បាន ១០-២០ភាគរយ ឬ​នៅ​រយៈពេល ២០-២៥ ថ្ងៃ ក្រោយ​ចេញ​ផ្លែ​គេ​អាច​ធ្វើ​ការប្រមូល​ផល​បាន ហើយការប្រមូល​ផល​នៅ​ដំណាក់កាល​នេះ គឺ​អាច​ជួយ​កាត់បន្ថយ​ការខូចខាត​ពេលដឹកុំញ្ជូ​ន​បាន​មួយចំណែក និង​អាច​រក្សាទុក​ផ្លែ​បាន​ច្រើន​ថ្ងៃ ។​ ម្យ៉ាងវិញទៀត កសិករគួរយកចិត្តទុកដាក់នឹងការបាត់បង់​ក្រោយពេល​ប្រមូល​ផល ដែលអាច​បណ្តាលមកពី​កត្តា​ពីរ គឺ​ទីមួយ​ បម្រែបម្រួល​សារធាតុចិញ្ចឹម​ក្នុង​ផ្លែ និង ទី​ពីរ​ការខូចខាត​ដោយ​ការប៉ះទង្គិច ។ ដើម្បី​ចៀសវាង​ការបាត់បង់​នេះ កសិករ​គួរ​ធ្វើ​ការប្រមូល​ផលទុកដាក់ និង​ដឹកជញ្ជូន​ឲ្យបាន​សមស្រប ​ជា​ពិសេស​ត្រូវ​រើស​ផ្លែ​ដែល​ខូច ស្អុយ មាន​ជំងឺ មាន​សត្វល្អិត​បំផ្លាញ ជាំ ឬ​ប្រេះ ដាក់​ដាច់ដោយឡែក​ពី​ផ្លែ​ដែល​ល្អ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

Leave a Reply

Your email address will not be published.Required fields are marked *