ភ្នំពេញ ៖ ជាមួយនឹងការប្រកាសបើកជាផ្លូវការនូវមហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ (AYEC) នាព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ប្រធានប្រឹក្សាសហគ្រិនវ័យក្មេងអាស៊ាន ឆ្នាំ២០២២ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់បណ្តាសហគ្រិនអាស៊ានទាំងអស់ដែលបានធ្វើដំណើរមកចូលរួមកម្មវិធីដ៏អស្ចារ្យមួយនេះ។

លោក ស៊ាង សុបញ្ញា ជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ព្រមទាំងជាប្រធានក្រុមប្រឹក្សាសហគ្រិនអាស៊ានឆ្នាំ ២០២២ បានថ្លែងបើកមហោស្រពសហគ្រិនវ័យក្មេងអាស៊ានឆ្នាំ២០២២ ក្រោមមូលបទ «រីកចម្រើនកាន់តែខ្លាំងទាំងអស់គ្នា» (RISE STRONG TOGETHER) ដោយចាប់ផ្ដើមជាមួយការស្វាគមន៍យ៉ាងកក់ក្ដៅទៅកាន់សហគ្រិនមកពីប្រទេសក្នុងតំបន់អាស៊ាន និងពីប្រទេសក្រៅតំបន់ដែលពាក់ព័ន្ធផ្សេងទៀត។

តាមរយៈការចូលរួមក្នុងជំនួបសហគ្រិនចម្រុះតំបន់នេះ លោក ស៊ាង សុបញ្ញា បានបង្ហាញពីក្ដីសង្ឃឹម និងជឿជាក់ថា ព្រឹត្តិការណ៍មួយនេះនឹងទាក់ទាញវិនិយោគិនបរទេសមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត ព្រមទាំងជាឱកាសសម្រាប់កម្ពុជាក្នុងការបង្ហាញសមត្ថភាពក្នុងនាមជាអ្នករៀបចំកម្មវិធីផងដែរ។

លោក ស៊ាង សុបញ្ញា បានមានប្រសាសន៍ថា ៖
“ខ្ញុំសូមស្វាគមន៍ និងសូមកោតសរសើរទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនអាស៊ាន ក្នុងការធ្វើដំណើរមកចូលរួមកម្មវិធីយើងនៅថ្ងៃនេះ បន្ទាប់ពីបានខកខានប្រារព្ធដោយផ្ទាល់អស់រយៈពេល២ឆ្នាំកន្លងមក”
ក្នុងឱកាសមហោស្រពសហគ្រិនវ័យក្មេងលើកទី៧ ដែលមានកម្ពុជាជាអ្នករៀបចំនេះ លោក ស៊ាង សុបញ្ញា បានគូសបញ្ជាក់ដោយផ្ដោតសំខាន់លើចំណុចសំខាន់ចំនួន៣ រួមមាន ទី១, ការលើកយកបញ្ហាផ្សេងៗដែលសហគ្រិនវ័យក្មេងជួបប្រទះមកពិភាក្សាដោយស៊ីជម្រៅ ក្នុងនោះកិច្ចពិភាក្សាអំពីផលវិបាកក្នុងការទទួលបានកម្ចីហិរញ្ញវត្ថុ ជាពិសេសក្នុងដំណាក់កាលកូវីដ ១៩ នឹងត្រូវលើកយកមកពិភាក្សាក្នុងថ្ងៃនេះតែម្ដង។ ទី២, គឺបង្កើនការយកចិត្តទុកដាក់ក្នុងការសម្របខ្លួនទៅនឹងបច្ចេកវិទ្យាថ្មី និងឌីជិថលូបនីយកម្ម ដែលលោកមើលឃើញថាជារឿងចាំបាច់សម្រាប់ការរស់នៅក្នុងសតវត្សទី២១នេះ និងទី៣, គឺការពិភាក្សាលើការពង្រឹងពាណិជ្ជកម្មរវាងប្រទេសក្នុងអាស៊ាន ដោយហេតុថាកម្ពុជាជាប្រទេសដែលស័ក្ដិសមក្នុងការបណ្ដាក់ទុនវិនិយោគ ទាំងថ្លៃកម្លាំងពលកម្ម ទាំងតម្លៃក្នុងការផលិតផ្សេងៗគឺនៅក្នុងកម្រិតសមស្របមួយ។

ជាកិច្ចបញ្ចប់ លោករំពឹងថានឹងមានការពិភាក្សាគ្នាយ៉ាងផុសផុលអំពីបញ្ហាប្រឈមនានា ព្រមទាំងសង្ឃឹមថាសហគ្រិនដែលចូលរួមនាឱកាសនេះអាចស្វែងរកដៃគូរធ្វើពាណិជ្ជកម្មទៅថ្ងៃអនាគតផងដែរ។ គួរបញ្ជាក់ថា មហោស្រពសហគ្រិនវ័យក្មេងអាស៊ានលើកទី៧ ធ្វើឡើងស្របជាមួយនឹងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំផ្ទាល់ចំនួន២ថ្ងៃគឺពីថ្ងៃទី ១២ និងទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content