អ្នកអភិវឌ្ឍន៍​លំនៅឋា​ននៅកម្ពុជា ​ស្នើ​ររាជដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​ឱ្យជនបរទេស​អាចទិញផ្ទះ​ជាន់ផ្ទាល់ដីនៅក្នុង​បុរី

ភ្នំពេញ ៖ ស្របនឹង​ស្ថាន​ភាពទី​ផ្សារ​លំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជា​មិន​ទាន់​មានភាព​ប្រសើរចាប់តាំងពី​ជួ​ប​វិបត្តិកូវីដ​១៩មក អ្នកអភិវឌ្ឍន៍លំនៅឋានធំៗជាច្រើន​បានស្នើ​រាជរដ្ឋាភិបាល​ក្នុងការ​កែ​ប្រែ​បទដ្ឋានគតិ​យុត្តិ​​ច្បាប់​ដោយ​អាច​អនុញ្ញាតឱ្យ​ជនបរទេស​នៅកម្ពុជា​មានសិទ្ធិ​ទិញ​លំនៅឋាន​ជាប់ដីនៅក្នុង​គម្រោង​បុរី​នានា​បាន ។​

សំណើនេះ​ធ្វើឡើង​នៅក្នុង​កិច្ច​ប្រជុំ​មួយ​រវាងសមាគម​អ្នកអភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា និង​ក្រសួង​រៀបចំដែន​ដី​ នគរូប​នីយកម្ម​ និងសំណង់ កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដើម្បីពិភាក្សា​លើ​ស្ថានភាពវិស័យ​សំណង់ និង​វិស័យ​អចលនទ្រព្យ​នៅកម្ពុជា ដែលកំពុង​ស្ថិត​នៅក្នុង​បញ្ហា​ប្រឈម​នៅឡើយ ។

សមាគម​អ្នកអភិវឌ្ឍន៍លំនៅឋាន​កម្ពុជា​ក៏បានសូមអំពាវនាវ​ឱ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ជួយអន្តរាគមន៍​ ធ្វើ​យ៉ាង​ណា​កុំឱ្យវិស័យ​នេះធ្លាក់​ចុះកាន់​តែដុន​ដាប​បន្ថែម​ទៀត និងសង្ឃឹម​ថា​ប្រមុខ​រដ្ឋាភិបាល​ នឹងយក​សំណើនេះទៅពិចារណា​ដើម្បីស្ដារ​ស្ថានភាពវិស័យ​អចលនទ្រព្យ​ឱ្យ​ប្រសើរ ។​

ជាការ​កត់សម្គាល់​ឃើញថា ​លំនៅឋាន​នៅក្នុង​បុរីមួយ​ចំនួន​នៅ​រាជធានីភ្នំពេញ បានដាក់លក់​ព្រោងព្រាត​ តែ​មិនមានអ្នកទិញ​ ដោយផ្ទះខ្លះ​ត្រូវ​ម្ចាស់​ផ្ទះលក់ទៅ​ឱ្យ​ម្ចាស់​បុរីវិញក្នុងតម្លៃចរចា ប៉ុន្តែ​ម្ចាស់​បុរីក៏មិន​អាច​ទិញ​ផ្ទះពីអតិថិជន​បានច្រើនដែរដោយសារ​តែ​អ្នកលក់មាន​ចំនួន​ច្រើន ​។

លោក ​ប៉ូ អ៊ាវគង់ អ្នកជំនាញអចលនទ្រព្យ​មួយរូប​នៅកម្ពុជា និងជា​​នាយក​ប្រតិបត្តិក្រុមហ៊ុន​អចលនទ្រព្យ​ Advance បានមានប្រសាសន៍ថា​ ការ​ផ្ដល់​សិទ្ធិ​ឱ្យ​ជន​បរទេស​មានសិទ្ធិទិញផ្ទះ​ជាន់​ផ្ទាល់​ដីក្នុ​ងបុរី និង​ទិញដីបាន​នៅក្នុង​ប្រទេស​ម្ពុជា វានឹង​ជួយ​ដល់​អ្នកអភិវឌ្ឍន៍​បាន​មួយកម្រិត​នៅក្នុងស្ថានភាព​ដែល​វិស័យ​នេះ​នៅមាន​បញ្ហា​ប្រឈម​ ដោយសារតែវិបត្តិ​នាពេលកន្លងមក ។ ប៉ុន្តែរាជរដ្ឋាភិបាល​ក៏នឹង​គិតពិចារណា​ក្នុងការយល់​ព្រម​តាមសំណើ​ និង​មានកា​រប្រយ័ត្ន​ប្រយែង​ខ្ពស់ ជាពិសេស​ដីធ្លី​ដែល​នៅជាប់​ព្រំដែន​នៃប្រទេស ពីព្រោះថា​ប្រទេស​ជិត​ខាង​កម្ពុជា ជាអ្នក​មាន​ជា​ងកម្ពុជា បើសិនជា​យើង​បើក​សិទ្ធិឱ្យ​ជនបរទេសទិញ​ដីបាន​ ​ជន​បរទេស​​ដែលជាប់​កម្ពុជា​នឹង​មកទិញ​ដីនៅជាប់ព្រំដែន និងមានបញ្ហា​នៅពេលអនាគត ។

លោក​បន្តថា ប្រទេស​មួយចំនួន​ ក៏​​បាន​បើ​កសិទ្ធិឱ្យ​ជនបរទេស​ទិញដី​ និងផ្ទះជាន់ផ្ទាល់​ដី​ដែរ ប៉ុន្តែ​គេ​កំណត់​​តំបន់​សម្រាប់ជន​បរទេសដែលអាច​ទិញ​ដីបាន សម្រាប់​កម្ពុជា​ក៏​អាច​ធ្វើទៅបានដែរ ដូចជា​ខេត្តព្រះសីហនុ ដែលជាខេត្ត​នៅជាប់​សមុទ្រ​ និងមិនមែន​ព្រំដែនគោក​ជាប់ជា​មួយប្រទេស​ជិត​ខាង ដូច្នេះអាច​ឱ្យ​ជនបរទេស​អាច​ទិញដី​ និងអភិវឌ្ឍន៍​បាន​ដើម្បីជំរុញការ​អភិវឌ្ឍ​តំបន់​នោះឱ្យកាន់តែរីក​ចម្រើន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

ម៉ូដែល​ ​AI​ ​ចិន ​ដណ្ដើម​យក​ទីផ្សារ​អាហ្វ្រិក ​ដោយ​ឈ្នះ​លើ​តម្លៃ​ ​និង​ភាព​បត់បែន ​ធៀប​នឹង​អាម៉េរិក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

ម៉ូដែល​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​របស់​ចិន​កំពុង​ពង្រីក​វត្តមាន​យ៉ាង​ឆាប់រហ័ស​នៅក្នុង​ទីផ្សារ​អាហ្វ្រិក ​ហើយ​អ្នក​អភិវឌ្ឍន៍​កម្មវិធី​នៅ​តំបន់​នេះ​កំពុង​ងាកចេញ​ពី​ម៉ូដែលរបស់​ក្រុមហ៊ុន​អាម៉េរិក​ មក​ប្រើប្រាស់​ម៉ូដែល​ចិន​ដែល​មាន​តម្លៃ​ទាប​ និង​មាន​ភាព​បត់បែន​ខ្ពស់​ជាង