ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតែងតែពិនិត្យ និងសិក្សាលក្ខខណ្ឌរបស់អតិថិជនច្បាស់លាស់មុននឹងផ្តល់កម្ចី

ភ្នំពេញ ៖ ជាទូទៅ ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាតែងតែងពិនិត្យ និងសិក្សាលក្ខខណ្ឌរបស់អតិថិជនច្បាស់លាស់ជាមុនសិន មុននឹងផ្តល់កម្ចី ឬឥណទាន ដើម្បីធានាបានថា ការផ្តល់កម្ចីត្រូវបានធ្វើឡើងជោគជ័យ និងមានប្រសិទ្ធភាព ដែលវាមានន័យថា ការផ្តល់កម្ចី ឬឥណទានពិតជាជួយជំរុញអាជីវកម្មរបស់អតិថិជនពង្រីកសមស្របទៅតាមផែនការរបស់គាត់។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងថា ជាទូទៅតាមការសិក្សា និងមើលពីទិដ្ឋភាពទូទៅ អតិថិជនដែលទទួលបានឥណទានពីខាងមីក្រូហិរញ្ញវត្ថុផ្លូវការ ក៏ដូចជាធនាគារ ឃើញថា មានជីវភាពកាន់តែប្រសើរ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជារូបនេះ បានបញ្ជាក់ថា ៖

“ប៉ុន្តែពាក្យមួយដែលថា ការទទួលបានឥណទានពីធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលធ្វើឱ្យមានបន្ទុកធ្ងន់ធ្ងរនេះ គឺខ្ញុំគិតថា វាមិនត្រឹមត្រូវនោះទេ ព្រោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវវាយតម្លៃជាក់ច្បាស់ មុននឹងឱ្យអតិថិជនខ្ចី។ យើងមិនចេះតែឱ្យអតិថិជន ទៅតាមការចង់បានរបស់គាត់នោះទេ។ យើងមានការវិភាគគ្រប់ជ្រុងជ្រោយទៅលើចំណូល និងចំណាយ ប្រវត្តិសង លក្ខខណ្ឌតិកៈមួយចំនួនសំខាន់ៗផ្សេងទៀត និងអាជីវកម្ម បន្ទាប់មកយើងឱ្យខ្ចី។”

លោក សុខ វឿន បានថ្លែងបន្តថា  ពេលមានដែលសម្រេចយកឥណទានមកប្រើប្រាស់ យើងត្រូវមានផែនការអាជីវកម្មជាក់ច្បាស់ គឺថា យើងប្រើប្រាស់លើការពង្រីកអាជីវកម្ម ដើម្បីបង្កើនចំណូល។ ដូច្នេះវាមិនដែលខូចខាតនោះទេ។ អ្វីដែលយើងព្រួយបារម្ភគឺ យកឥណទានទៅ មិនបានប្រើប្រាស់ទៅតាមគោលដៅ ដែលគាត់បានរៀបរាប់ប្រាប់មន្ត្រីរបស់យើងថា យកទៅធ្វើអាជីវកម្ម តែមិនបានទៅធ្វើទេ តែយកទៅប្រើប្រាស់របស់របរដែលមិនបង្កើតចំណូល ឬរបស់បង្កើនចំណាយទៅវិញ។ 

លោកប​ន្តថា ឧទាហរណ៍ គាត់ប្រាប់ថា គាត់យកទៅប្រើប្រាស់លើការពង្រីកមុខរបររបស់គាត់ តាមរយៈទិញរបស់របរ ដើម្បីចូលថែមឱ្យមានឥវ៉ាន់លក់ច្រើន តែដល់ពេលជាក់ស្តែងគាត់មិនយកទៅអច្ចឹង ហើយដល់យើងតាមដានទៅ ឃើញថា គាត់យកទិញឡានទំនើបសម្រាប់គ្រួសារ និងហ៊ឺហា ក្រៅពីការពង្រីកអាជីវកម្ម វាធ្វើឱ្យមានការបង្កើនចំណាយ ដូចជាទៅដើរកម្សាន្ត និងចាក់សាំង។ នេះហើយគឺវាធ្វើឱ្យមានបញ្ហាកើតឡើង!។

ជាធម្មតា ស្ថាប័នធនាគារត្រូវសិក្សា និងវិភាគការអនុវត្តន៍ឥណទាន ដែលរួមមាន ចរិត្តលក្ខណៈ សមត្ថភាព សាច់ប្រាក់ ទ្រព្យបញ្ចាំ លក្ខខណ្ឌ និងការត្រួតពិនិត្យ ដែលភាគច្រើនត្រូវបានគេហៅថាការវិភាគតាមវិធានហ្វាយស៊ី (5 Cs) ។

ការវិភាគតាមវិធានហ្វាយស៊ី (5Cs) មានដូចខាងក្រាម៖ ១. ចរិតលក្ខណៈ(Character)៖ មន្ដ្រីឥណទាន ត្រូវតែមានការជឿជាក់ថា អតិថិជនត្រូវមានគោលដៅច្បាស់លាស់ ក្នុងការស្នើសុំឥណទាន ហើយមានគោលបំណងសងត្រឡប់មកវិញយ៉ាងពិតប្រាកដ។ ២. សមត្ថភាព(Capacity) ៖ មន្ដ្រីឥណទានត្រូវតែច្បាស់លាស់ថា អតិថិ ជននោះមានសិទ្ធិសុំខ្ចីឥណទាន ហើយក៏មានសិទ្ធិជាផ្លូវច្បាប់ក្នុងការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន។

៣. សាច់ប្រាក់(Cash)៖ តើអ្នកខ្ចីអាចមានលទ្ធភាព ដើម្បីបង្កើតសាច់ ប្រាក់បានដែររឺទេក្នុងការសងឥណទានមកវិញ? ជាទូទៅអតិថិជនដែលស្នើសុំឥណទាន មានប្រភពសាច់ប្រាក់តែបីប៉ុណ្ណោះដើម្បីសងនូវឥណទានរបស់ពួកគេគឺ៖ សាច់ប្រាក់ដែលទទួលបានពីចំណូល និងការលក់ សាច់ប្រាក់ដែលកើតចេញពីការលក់ទ្រព្យសកម្ម មូលធនដែលបានមកពីការបោះពុម្ភនូវមូលបត្របំណុល

តើអ្វីជាលំហូរសាច់ប្រាក់ ? វាជាធម្មតាកំណត់ដូចខាងក្រោមៈ លំហូរសាច់ប្រាក់ =ប្រាក់ចំណេញសុទ្ធ + ចំណាយមិនមែនសាច់ប្រាក់

៤.លក្ខខណ្ឌ (Condition)៖ មន្ដ្រីឥណទាន និង អ្នកវិភាគត្រូវដឹងអំពី និន្នាការថ្មីនៃឧស្សាហកម្មរបស់អ្នកខ្ចី និងការផ្លាស់ប្ដូរស្ថានភាព សេដ្ឋកិច្ច ដែលជៈឥទ្ធិពលលើឥណទាន។ វាគួរយកចិត្ដទុកដាក់ លើ ឯកសាលិខិតស្នាម ការធ្លាក់ចុះនៃចំណូលឬការលក់របស់អតិថិជន។

៥. ទ្រព្យបញ្ចាំ(Collateral)៖ ក្នុងការវាយតម្លៃទ្រព្យបញ្ចាំរបស់ឥណទាន មន្ដ្រីឥណទានត្រូវសួរថា តើអ្នកខ្ចីមានលទ្ធភាព ចំពោះមូលធន របស់ខ្លួនគ្រាប់គ្រាន់ដែរឬទេ ឬក៏មានទ្រព្យសម្បត្តិដែលមានគុណភាពល្អគ្រាប់គ្រាន់ដែររឺទេ?

មន្រ្តីឥណទានត្រូវវិភាគយ៉ាងល្អិតល្អន់លើបញ្ហា ៖ -អាយុ -ស្ថានភាពអាជីវកម្ម ឬបរិស្ថានផ្សេងៗទៀត និង-កម្រិតនៃមុខជំនាញរបស់អ្នកខ្ចី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ