IMF ៖ កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រសើរឡើងនៅឆ្នាំ២០២៤ នេះ

ភ្នំពេញ ៖  មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីពេលថ្មីៗនេះបានព្យាករណ៍ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចប្រសើរឡើងក្នុងអត្រាប្រមាណ ៥.៥% នៅឆ្នាំ២០២៤ នេះ ដោយមាន​ការគាំទ្រពីវិស័យសំខាន់ៗ ដូចជាឧស្សាហកម្មនាំចេញសម្លៀកបំពាក់ កសិកម្ម និងទេសចរណ៍ ដែលកំពុងមានការងើបឡើងវិញ។

ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase បានមកបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិភាក្សាអំពីសេដ្ឋកិច្ចរបស់ប្រទេសសម្រាប់ឆ្នាំ ២០២៤ ដោយលោក Kashiwase បានកត់សម្គាល់ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានភាពប្រសើរឡើង នឹងរំពឹងថាកើនឡើង ៥.៥% នៅឆ្នាំ២០២៤។ កំណើននេះភាគច្រើនត្រូវបានគាំទ្រដោយការងើបឡើងវិញនៃការនាំចេញសម្លៀកបំពាក់ និងផលិតផលកសិកម្ម ក៏ដូចជាការងើបឡើងវិញនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងនេះក្តី វិស័យសំណង់ និងអចលនទ្រព្យនៅតែបន្តប្រឈម បន្ទាប់ពីមានការកំណើនយ៉ាងឆាប់រហ័សពេក មុនពេលវិបត្តិជំងឺរាតត្បាត។

អតិផរណានៅត្រូវបានប៉ាន់ប្រមាណថាធ្លាក់ចុះមកត្រឹមជាមធ្យម ១.៦% ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទាបជាង ២.១% ក្នុងឆ្នាំ ២០២៣។ នៅចុងឆ្នាំ២០២៤ អតិផរណាត្រូវបានរំពឹងថានឹងស្ថិតក្នុងរង្វង់ប្រមាណ ១.៥% ហើយរំពឹងថានឹងមានអត្រាប្រហែល ៣% ក្នុងរយៈពេលវែង។ យ៉ាងណាក៏ដោយ ទោះបីជាទុនបម្រុងអន្តរជាតិបានកើនឡើង ក៏សមតុល្យគណនីចរន្តរបស់កម្ពុជាត្រូវបានរំពឹងថានឹងផ្លាស់ប្តូរទៅជាឱនភាព ១.៧៥% នៃផលិតផលក្នុងស្រុកសរុប ដោយសារតែការនាំចូលខ្ពស់ជាងបើធៀបនឹងការនាំចេញ។

លោក Kashiwase បានផ្តល់ដំបូន្មានដល់កម្ពុជាឱ្យផ្តោតលើការកសាងឡើងវិញនូវភាពរឹងមាំផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ខណៈពេលត្រូវការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន។ ការកំណែទម្រង់ ផ្តោតលើការប្រមូលពន្ធ និងធានាថា កម្មវិធីសង្គមត្រូវបានកំណត់គោលដៅបានល្អ។ ការវិនិយោគលើវិស័យអប់រំ ការថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធក៏គួរត្រូវបានផ្តល់អាទិភាពផងដែរ។ នៅពេលដែលប្រទេសកម្ពុជាឆ្ពោះទៅរកការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួន វានឹងមានសារៈសំខាន់ក្នុងការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុ តម្លាភាព និងអភិបាលកិច្ច។

លោក Kashiwase បានបន្តលើកឡើងថា ដើម្បីគាំទ្រដល់កំណើនរយៈពេលវែង កម្ពុជាចាំបាច់ត្រូវធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួន និងជំរុញផលិតភាពតាមរយៈការធ្វើឱ្យប្រសើរឡើងនូវការអប់រំ និងការអភិវឌ្ឍជំនាញ ការលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់ឧស្សាហកម្ម ដែលមានតម្លៃខ្ពស់។ បរិយាបន្នហិរញ្ញវត្ថុ ការអភិវឌ្ឍន៍ឌីជីថល និងភាពធន់នឹងអាកាសធាតុក៏សំខាន់ផងដែរ។ ការពង្រឹងស្ថាប័ន ការលើកកម្ពស់សេវាសាធារណៈ និងការកែលម្អអភិបាលកិច្ច នឹងក្លាយជាគន្លឹះនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ IMF នឹង​បន្ត​ផ្តល់​ជំនួយ​បច្ចេកទេស​ដើម្បី​ជួយ​កម្ពុជា​សម្រេច​គោលដៅ​ទាំងនេះ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល ៦ខែ ឆ្នាំ២០២៤ បានបង្ហាញពីសញ្ញាកាន់តែល្អជាបន្តបន្ទាប់ ជាពិសេសលើវិស័យពាណិជ្ជកម្មអន្តរជាតិ ជាមួយនឹងសន្ទុះនៃការនាំចេញ ដែលជំរុញដោយភាពជាដៃគូ អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន។ កិច្ចព្រមព្រៀងទាំងនេះ បាន និងកំពុងជំរុញទាំងការនាំចេញ និងការវិនិយោគ ដែលបានរួមចំណែកជាសារវន្តដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ស្ថានភាពអតិផរណាកំពុងវិលត្រលប់ទៅរកស្ថានភាពប្រសើរឡើងវិញ ស្របពេលដែលសកម្មភាពសាងសង់បានលេចឡើងនូវសញ្ញានៃការងើបឡើង។ វិស័យពាណិជ្ជកម្មអន្តរជាតិ អាចនឹងមានសន្ទុះកំណើនល្អនៅខែបន្ទាប់ ជាពិសេស ការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារលោកខាងលិចនារដូវរងារខាងមុខ។ ផ្អែកលើការតាមដានជាប់ជាប្រចាំ ទាំងសេដ្ឋកិច្ចក្នុងប្រទេស និង សេដ្ឋកិច្ចសកល បង្ហាញថាសកម្មភាពសេដ្ឋកិច្ចកម្ពុជា នៅបន្តចលនការងើបឡើង ជាពិសេសក្នុងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។

ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ដូច្នេះថា ផ្អែកលើទិន្នន័យ ៦ ខែ និងនិន្នាការសូចនាករសំខាន់ៗ សេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ស្មានថាអាចនឹងសម្រេចបានកំណើន ៦% ក្នុងឆ្នាំ ២០២៤ ដោយមានវិស័យខ្លះបានងើបឡើងវិញ វិស័យខ្លះមានកំណើនយឺត និងវិស័យខ្លះបន្តកំណើនទាប ខណៈដែលភាពមិនប្រាកដប្រជានៃលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកបន្តនៅខ្ពស់ ហើយស្លាកស្នាមនៃវិបត្តិកូវីដ-១៩ នៅបន្តបង្កផលប៉ះពាល់អវិជ្ជមាន។

របាយការណ៍ពីក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​បានរំពឹង​ថា​ ​ផលិត​ក្នុងស្រុក​សរុប​​របស់​កម្ពុជា (​G​D​P​) ​អាចនឹង​កើនទៅដល់​ ​៣​៥​ ​ពាន់​លាន​ដុល្លារ​ (​១​៤​៣​ ​ពាន់​ពាន់​លាន​រៀល​) ​នៅ​ឆ្នាំ ២០២៤ នេះ​ ហើយ​ G​D​P​ ​សម្រាប់​មនុស្សម្នាក់​រំពឹង​ថា​នឹង​កើន​ឡើង​ដល់​ ​២​,​០​៧​១ ​ដុល្លារ​ក្នុង​ឆ្នាំ​ ​២​០​២​៤​ ​ធៀប​នឹង​ ​១​,​៩​១​៧​ ​ដុល្លារ​ ​ក្នុង​ឆ្នាំ​ ​២​០​២​៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ