ជាធម្មតា ទម្លាប់ចាយវាយប្រាក់កាសរបស់មនុស្សម្នាក់ៗគឺនឹងក្លាយទៅជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញមកវិញតាមរយៈជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងសមត្ថភាពនៃការដោះបំណុលរៀងៗខ្លួន។

ជាទូទៅ ទម្លាប់នៃការប្រើប្រាស់លុយរបស់អ្នកមាន និងអ្នកក្រប្រាកដជាមានភាពខុសគ្នាខ្លាំង ប៉ុន្តែបើអ្នកមិនអាចមើលឃើញពីទម្លាប់របស់អ្នកមាននៅជុំវិញខ្លួនរបស់អ្នកនោះទេ អ្នកអាចសិក្សាពីទម្លាប់សន្សំប្រាក់ងាយៗរបស់កំពូលមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលេខរៀងទី៦របស់ពិភពលោកគឺលោកWarren Buffe tដែលបច្ចុប្បន្នមានទ្រព្យសរុបប្រមាណជា ១០៤,១ពាន់លានដុល្លារ ដែលត្រូវបានកត់ជាតួលេខចេញដោយស្ថាប័នកំពូល Forbes ។

ទម្លាប់ដែលកំពូលមហាសេដ្ឋី លោក Warren Buffet តែងអនុវត្តរួមមានដូចខាងក្រោម ៖
១- រស់នៅក្នុងផ្ទះតែមួយគត់តាំងតែពីឆ្នាំ១៩៥៨ ៖ លោក Warrent Buffet តាំងតែពីមុនក្លាយជាកំពូលអ្នកមាន និងក្រោយក្លាយទៅជាអ្នកមានក្តី លោកមិនបានចាយលុយទិញវិឡា ឬវិមានស្កឹមស្កៃក្រៅពីផ្ទះដែលស្ថិតនៅ
ក្នុងតំបន់ Omaha នោះទេ។ លោកបានចាយលុយប្រមាណជា ៣១ ៥០០ ដុល្លារទិញកាលពីឆ្នាំ១៩៥៨ ហើយគិតត្រឹមឆ្នាំ២០២០ ផ្ទះនេះអាចមានតម្លៃប្រមាណជា ២៨៥ ០០០ដុល្លារ ប៉ុណ្ណោះ។
២- អាហារពេលព្រឹកដែលមានតម្លៃធូរថ្លៃ ៖ ជាធម្មតាលោកធ្វើដំណើរតាមរថយន្ត៥នាទីទៅដល់កន្លែងធ្វើការ ប៉ុន្តែអាហារពេលព្រឹកគឺជាហាង McDonald ដែលស្ថិតនៅតាមផ្លូវទៅកន្លែងធ្វើការប៉ុណ្ណោះ ខុសពីអ្វីដែលគ្រប់គ្នាគិតថាគាត់នឹងចំណាយពេល និងលុយកាក់ជាច្រើនជាមួយនឹងទីកន្លែងដ៏ប្រណិត និងមានតម្លៃថ្លៃ។ គេជឿជាក់ថាលោកអាចចំណាយលុយសម្រាប់អាហារពេលព្រឹកចន្លោះពី ២ទៅ៣ដុល្លារប៉ុណ្ណោះ។
៣- ប្រើប្រាស់តែរថយន្តដែលមានការបញ្ចុះតម្លៃ ៖ កូនស្រីរបស់លោក Buffet នៅគ្រាមួយបានថ្លែងប្រាប់ក្រុម BBC ថា ឪពុករបស់ខ្លួនបានទិញតែរថយន្តណាដែលធ្លាប់មានការប៉ះទង្គិចប៉ុណ្ណោះ ពីព្រោះថាវានឹងមានតម្លៃធូរថ្លៃជាងគេ។
៤.ទម្លាប់លេងហ្គេមសាមញ្ញៗ ៖ គ្រាមួយដែលលោកបានថ្លែងប្រាប់ទៅកាន់ក្រុមកាសែត CBS ទាំងកំប្លែងថា នៅពេលណាដែលលោកលេងហ្គេមហើយ បើទោះបីជាមានស្រីស្អាតដើរអាក្រាតកាយនៅចំពីមុខក៏លោកមិនបានចាប់អារម្មណ៍មើលឃើញនោះដែរ។
៥- ប្រើទូរស័ព្ទដៃម៉ាក Nokia រហូតដល់ពេលស្មាតហ្វូនមានវត្តមាន ៖ ចាប់តាំងតែពីពេលចេះប្រើទូរស័ព្ទ លោក Buffet បានមិនមានអ្វីក្រៅពី Nokia នោះទេ ទោះបីជាសម័យក្រោយមកមានស្មាតហ្វូន និង iPhone ក្តី ឬសូម្បីតែមានអំណោយជាច្រើនពីមិត្តភ័ក្ត ឬទាំងប្រធានប្រតិបត្តិ Apple លោក Tim Cook ក្តី ប៉ុន្តែទោះបីជាយ៉ាងណា រហូតដល់ពេលចុងក្រោយនេះទើបលោកបានសម្រេចចិត្តប្រើ iPhone11 ។
៦- មិនចំណាយលើសម្លៀកបំពាក់ ៖ លោក Buffet គ្មានប្រវត្តិប្រើប្រាស់សម្លៀកបំពាក់ផ្ទាល់ខ្លួន ឬសូម្បីតែឈុតអាវធំក្តីក្នុងតម្លៃថ្លៃនោះទេ ពោលគឺលោកតែងតែប្រើប្រាស់យីហោ Madam Li ដែលលោកធ្លាប់បានជួប និងប្រើវារហូតមកតាំងតែពីឆ្នាំ២០០៧មកម្ល៉េះ។
៧- ប្រើឲ្យអស់លទ្ធភាព ៖ បើទោះជាមានឈ្មោះជាកំពូលមហាសេដ្ឋីក្តី ប៉ុន្តែលោក Buffet មិនទុកឲ្យរបស់ដែលអាចប្រើប្រាស់បាន និងសន្សំសំចៃរបូតឡើយ ជាក់ស្តែងកាលពីឆ្នាំ២០១៧ បុរសរូបនេះបានប្រើប្រាស់បណ្ណបញ្ចុះតម្លៃលើអាហារ ដើម្បីចេញលុយឲ្យមិត្តភ័ក្តជិតស្និទ្ធគឺលោក Bill Gate ទិញអាហារពេលថ្ងៃមួយពេលជុំគ្នាទៀតផង។
៨- ប្រើប្រាស់អគារការិយាល័យផ្ទាល់ជាង៥០ឆ្នាំមកហើយ ៖ គួរឲ្យដឹងដែរថា បើទោះបីជាលោកមានអគារធ្វើការទំនើបៗជាច្រើនកន្លែងក្តី ប៉ុន្តែលោក Buffet បានសម្រេចចិត្តបន្តធ្វើការនៅនឹងអគារស្នាក់ការកណ្តាលចាស់របស់ខ្លួនដែលបានកសាងតាំងតែពីឆ្នាំ១៩៦០នៅឡើយ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content