ចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon

បរទេស៖ យោងតាមប្រភពព័ត៌មានពី China Daily បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្តេជ្ញាចិត្តថា ទីក្រុងប៉េកាំងនឹងខិតខំប្រឹងប្រែងកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាព និងស្តង់ដារកម្រិតខ្ពស់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី។

នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចជំនួបកម្រិតខ្ពស់ជាមួយនឹង​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅផ្ទះភ្ញៀវរដ្ឋ (Diaoyutai) នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

គួបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃនៅប្រទេសចិនកាលពីថ្ងៃចន្ទ ហើយក៏ជាដំណើរ​ទស្សនកិច្ចជាលើក​ដំបូង​របស់​សម្តេចទៅ​ប្រទេស​ចិន ក្នុង​តួនាទី​ជា​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និងប្រធានគណបក្សកម្ពុជា។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានគូសបញ្ជាក់អំពីចំណងមិត្តភាពដ៏យូរអង្វែងរវាងចិន និងកម្ពុជា ដោយកត់សម្គាល់ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពជិតស្និទ្ធជាមួយនឹងផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរប្រទេស។ លោកបានអំពាវនាវឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគ្នាទៅវិញទៅមក ដោយគណបក្សកុម្មុយនិស្តចិន (CPC) មានឆន្ទៈក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ក្នុងកិច្ចទំនាក់ទំនងជាយុទ្ធសាស្ត្រ និងការបណ្តុះបណ្តាលមន្ត្រី ព្រមទាំងជួយកម្ពុជាស្វែងរកផ្លូវអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនផងដែរ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានលើកឡើងថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយកម្ពុជា ដើម្បីពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រឆកោណ Diamond Hexagon និងបង្កើតផែនការសហប្រតិបត្តិការលើការអភិវឌ្ឍន៍ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម ច្រករបៀងមច្ឆា និងអង្ករ។ ប្រធានាធិបតីរូបនេះក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការក្នុងការធានាការអនុវត្តប្រកបដោយជោគជ័យនូវគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗ ដើម្បីជំរុញការតម្រង់ទិសប្រកបដោយគុណភាពខ្ពស់រវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រមន្ទីរបញ្ចកោណរបស់កម្ពុជា។

គួរឲ្យបញ្ជាក់ដែរថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់កម្ពុជា និងជាប្រភពនៃការវិនិយោគដ៏ធំបំផុតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២២ ហើយក៏ជាការរៀបចំពាណិជ្ជកម្មសេរីទ្វេភាគីលើកដំបូងរបស់កម្ពុជា។

ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារវាងភាគីទាំងពីរ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាបន្តគាំទ្រដល់កម្ពុជាក្នុងការដើរតួនាទីឲ្យកាន់តែធំនៅក្នុងកិច្ចការអន្តរជាតិ និងតំបន់។ ទីក្រុងប៉េកាំងគាំទ្រសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងការរក្សាស្វ័យភាពជាយុទ្ធសាស្រ្តរបស់ខ្លួន និងរក្សាបាននូវភាពជាកណ្តាលរបស់ខ្លួន ហើយប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះគំនិតនៃសង្រ្គាមត្រជាក់។

ទន្ទឹមនឹងនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចំណងមិត្តភាពជាមួយប្រទេសចិន គឺជាការឯកភាពនយោបាយយ៉ាងម៉ឺងម៉ាត់របស់គណបក្សប្រជាជនកម្ពុជា និងមិនមានការផ្លាស់ប្តូរនោះទេបើទោះបីជាមានការផ្លាស់ប្ដូររបបដឹកនាំរបស់កម្ពុជាក៏ដោយ។ សម្តេចលើកឡើងថា ចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា ហើយកម្ពុជាកោតសរសើរចំពោះការគាំទ្រ និងជំនួយរយៈពេលវែងរបស់ប្រទេសចិនសម្រាប់ការអភិវឌ្ឍនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ប្រទេសកម្ពុជា។ សម្តេចក៏បានមានប្រសាសន៍ដែរថា កម្ពុជាមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរពីបក្សមួយទៅបក្សជាមួយប្រទេសចិនឲ្យកាន់តែស៊ី ដើម្បីរក្សាបាននូវទំនុកចិត្តគ្នាទៅវិញទៅមកខាងផ្នែកនយោបាយ ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យផ្សេងៗ និងលើកកម្ពស់ការផ្លាស់ប្តូរយុវជន និងប្រជាជន។ លើសពីនេះ ចំណងមិត្តភាពរវាងចិន និងកម្ពុជា បានឈានដល់កម្រិតថ្មីមួយទៀតគឺ “ភាពជាដៃគូគ្រប់អាកាសធាតុ និងជាមិត្តភាពដែកថែបដ៏រឹងមាំ”។

គួរជម្រាបដែរថា ចាប់តាំងពីខែមករា រហូតដល់ខែសីហា ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បានកើនឡើង ១៩,៩ ភាគរយ ឬ ១១,៨១ ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមស្ថិតិអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញកាលពីពេលកន្លងទៅនេះ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *