សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅសៀមរាបដែលឧបត្ថម្ភផ្តាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ក្រោមពាក្យស្លោក «ច្នៃជីវិតកាន់តែប្រសើរ»

ភ្នំពេញ ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត គឺជាព្រឹត្តិការណ៍កីឡាដ៏ធំជាងគេប្រចាំឆ្នាំនៅកម្ពុជាដែលប្រារព្ធឡើងនៅខេត្តសៀមរាបជារៀងរាល់ឆ្នាំ ហើយបានលើកកម្ពស់សុខុមាលភាព ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសគាំទ្រដល់អង្គការសប្បុរសធម៌ និងមន្ទីរពេទ្យកុមារនានាតាមរយៈការដឹកនាំរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការឧបត្ថម្ភគាំទ្រផ្ដាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife) ព្រមទាំងក្រសួងពាក់ព័ន្ធជាច្រើនទៀត។

លោក សែម ផល្លា នាយកប្រតិបត្តិអ្នករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន​នាពេលថ្មីៗនេះនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង លើកទី២៩ នៅអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះក្រោមការឧបត្ថម្ភគាំទ្រផ្ដាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife)។

លោកបានបញ្ជាក់ថា ៖ «វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាចលករមួយយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនអ្នកចូលរួមកាន់តែកើនឡើង ហើយកាន់តែផ្តល់ភាពកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់គ្នាថែមទៀតផង»។

លោកបានឱ្យដឹងទៀតថា៖ ការចូលរួមគាំទ្រពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងព្រឹត្តិការណ៍រត់ប្រចាំឆ្នាំ និងអន្តរជាតិមួយនេះ នឹងជួយជំរុញឱ្យការរៀបចំកាន់តែមានលក្ខណៈស្តង់ដារ ត្រូវតាមបទដ្ឋានរបស់អន្តរជាតិ។ មានន័យថា ការរត់របស់ភ្ញៀវ គឺសុវត្ថិភាព មានការបិទផ្លូវជិតបានល្អ មិនធ្វើឱ្យអ្នករត់មានក្តីបារម្ភ រត់ដោយមានទំនុកចិត្ត និងសប្បាយរីករាយ ជាពិសេសបានរួមចំណែកជួយឱ្យកម្ពុជាក្លាយជាប្រទេសមានអ្នកចូលរួមរត់ច្រើន និងជាប់ចំណាត់ថ្នាក់ល្អជាលំដាប់ផ្កាយ៥ ដែលជាគោលដៅរបស់កម្ពុជាត្រៀមចូលរួមប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅលើពិភពលោក។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ៖ ក្នុងរយៈពេល២៩ឆ្នាំកន្លងមកនេះ ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរវត្ត មានការវិវឌ្ឍ និងជោគជ័យយ៉ាងខ្លាំង។ ជាក់ស្ដែង ក្នុងឆ្នាំដំបូងនៃការរៀបចំ មានអ្នកចូលរួមត្រឹមតែប្រមាណ ៣០០ ទៅ ៤០០នាក់ប៉ុណ្ណោះ ខណៈជនបរទេសមានចន្លោះត្រឹមតែ ៣០​ ទៅ ៤០នាក់ ហើយជាជនបរទេសក្នុងស្រុកថែមទៀត។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នកចូលរួមបានហក់ដល់ទៅជាង១ម៉ឺននាក់។

ឯកឧត្តមបានមានប្រសាសន៍ថា៖ ដោយឡែក សម្រាប់ព្រឹត្តិការណ៍ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ គិតត្រឹមថ្ងៃសុក្រ ទី២៧ ខែកញ្ញា មានអ្នកចុះឈ្មោះចូលរួមជាង៧០០០នាក់ហើយ ដែលក្នុងនោះជនជាតិខ្មែរមានជិត ៦០០០នាក់ និងបរទេសប្រមាណ២៣០០នាក់។ ជាមួយគ្នានេះ គណៈកម្មការរៀបចំសង្ឃឹមថា នឹងមានអ្នកចូលរួមកើនឡើងដល់ខ្ទង់ជាង១ម៉ឺននាក់ក្នុងថ្ងៃប្រកួតផ្លូវការ។ ចំណែកអ្នកនាំមុខក្នុងការចុះឈ្មោះពីក្រៅប្រទេស រួមមានមកពីចក្រភពអង់គ្លេស អូស្ត្រាលី បារាំង សហរដ្ឋអាមេរិក និងជប៉ុន។

ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបន្ថែមថា ៖ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងនេះ មានគោលបំណងបន្តជួយដល់ជនរងគ្រោះពិការដោយសារគ្រាប់មីន និងកម្មវិធីសប្បុរសធម៌នានា។ ជាមួយគ្នានេះ អង្គការបេះដូងមាសរបស់ប្រទេសជប៉ុនក៏បានចូលរួមជួយផ្នែកបច្ចេកទេស និងចង់រួមចំណែកជួយផ្នែកសប្បុរសធម៌ដល់ជនរងគ្រោះដោយសារមីនដូចគ្នា។ មិនតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ នឹងជួយដល់វិស័យកីឡាជំនាញ និងកីឡាកម្រិតខ្ពស់ក៏ដូចជាវិស័យទេសចរណ៍ សុខមាល​ភាព និងបង្កើតនូវភាពសប្បាយរីករាយដល់អ្នកចូលរួមទៀតផង។

នៅក្នុងឱកាសនេះផងដែរ លោក ចាន់ រដ្ឋា អគ្គនាយកក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់ភាពជាដៃគូដ៏រឹងមាំ និងផ្តល់ឱកាសដល់ក្រុមហ៊ុន មេនូឡាយហ្វ៍ ឧបត្ថម្ភគាំទ្រផ្តាច់មុខព្រឹត្តការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអស់រយៈពេល ១១ ឆ្នាំកន្លងមកនេះ។

លោក ចាន់ រដ្ឋា មានប្រសាសន៍បញ្ជាក់ថា ៖ « ភាពជាដៃគូដ៏យូរអង្វែងដូចបានលើកឡើងខាងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចខិតខំប្រឹងប្រែងជួយប្រជាជនឱ្យរស់នៅប្រកបដោយសុខភាពល្អ និងជីវិតកាន់តែប្រសើរ»។

អគ្គនាយកក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានគូសរំលេចថា ៖ ភាពជាដៃគូ និងការគាំទ្ររយៈពេល ១១ ឆ្នាំកន្លងមកនេះ បានធ្វើឲ្យការរៀបចំព្រឹត្តិការណ៍នេះកាន់តែធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែង កាលពីឆ្នាំ២០២៣ មានអ្នករត់ប្រណាំងជាង ១០ ១៥៤ នាក់មកពី ៧៨ ប្រទេសទូទាំងពិភពលោកមកកាន់ទឹកដីខេត្តសៀមរាប ដែលក្នុងនោះមានការចូលរួមពីអ្នករត់ក្នុងស្រុកប្រមាណជាង ៦ ០០០ នាក់ផងដែរ។ នេះពិតជាសបញ្ជាក់ឲ្យឃើញថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង គឺជាព្រឹត្តិការណ៍កីឡាដ៏ធំតែមួយគត់នៅកម្ពុជា ដែលបានលើកកម្ពស់សុខុមាលភាពប្រជាជន ជំរុញកំណើនសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន និងវិស័យទេសចរណ៍ក្នុងស្រុក ជាពិសេសគាំទ្រដល់អង្គការសប្បុរសធម៌ និងមន្ទីរពេទ្យកុមារនានាជាច្រើនតាមរយៈការរៀបចំព្រឹត្តិការណ៍ដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការឧបត្ថម្ភគាំទ្រផ្ដាច់មុខដោយក្រុមហ៊ុន មេនូឡាយហ្វ៍ ព្រមទាំងក្រសួងពាក់ព័ន្ធ និងដៃគូសហការជាច្រើនទៀត។

លោកបានឱ្យដឹងទៀតថា ៖ ក្រៅពីជាម្ចាស់ឧបត្ថម្ភគាំទ្រតាំងពីឆ្នាំ២០១៤ រហូតមក និងដោយមានការគាំទ្រពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រុមហ៊ុន មេនូឡាយហ្វ៍ ក៏បានផ្តួចផ្តើមកម្មវិធីរៃអង្គាសថវិកាក្នុងចំណោមបុគ្គលិករបស់ខ្លួនទូទាំងពិភពលោក ដើម្បីគាំទ្រដល់មន្ទីរពេទ្យ កុមារអង្គរ។ ជាលទ្ធផល ថវិកាសរុបជាង ៦៥០ ០០០ ដុល្លារអាមេរិកត្រូវបានរៃអង្គាស ហើយកុមារកម្ពុជាជាង ៧៥ ៤០០នាក់ ត្រូវបានជួយសង្គ្រោះតាមរយៈយុទ្ធនាការនេះចាប់តាំងពីឆ្នាំ២០១៥ មក។ 

លោកបានរំលឹកផងដែរថា ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Manulife ហ្វាយនែនសល ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុឈានមុខគេលំដាប់ពិភពលោក មានស្នាក់ការកណ្តាលជាសកលនៅទីក្រុងតូរ៉ុនតូ ប្រទេស កាណាដា ជាមួយប្រតិបត្តិការអាជីវកម្មជាង ១៥៥ ឆ្នាំ នៅលើពិភពលោករួមមាន នៅប្រទេសកាណាដា សហរដ្ឋអាមេរិក អឺរ៉ុប និងតំបន់អាស៊ី ដែលកំពុងបម្រើសេវាកម្មជូនអតិថិជនជាង ៣៥ លាននាក់នៅទូទាំងសកលលោក។

ដោយឡែកនៅកម្ពុជា ក្រុមហ៊ុនបាន និងកំពុងផ្តល់កិច្ចការពារផ្នែកហិរញ្ញវត្ថុជូនគ្រួសារកម្ពុជាជាង ១០ ម៉ឺននាក់ ដោយក្នុងនោះជិត ៣០០០ គ្រួសារបានទទួលសំណងពីក្រុមហ៊ុនរួចមកហើយ ដែលជាជំនួយផ្នែកហិរញ្ញវត្ថុនៅពេលមានបញ្ហាសុខភាព ឬបាត់បង់សមាជិកណាមួយនៅក្នុងគ្រួសារ គិតជាទឹកប្រាក់សរុបជិត ១២ លានដុល្លារអាមេរិក។ ក្រៅពីនេះ ក្រុមហ៊ុនក៏បានចំណាយថវិកាជាង ៥ លានដុល្លារអាមេរិករួចមកហើយក្នុងសកម្មភាពសង្គមនានារួមមាន ការគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ការចែកមួកសុវត្ថិភាព ការឧបត្ថម្ភព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងកម្មវិធីនានាជាច្រើនទៀតផងដែរ។

លោក ចាន់ រដ្ឋា បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ថា ៖ «យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីគោរពស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំឆ្នាំនេះ។ នេះជាកិត្តិយសដ៏ធំធេងណាស់»៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ