បញ្ហាអន្តោប្រវេសន៍កំពុងធ្វើឲ្យរង្គោះរង្គើរដ្ឋាភិបាលនៅអឺរ៉ុបបន្ថែមពីលើវិបត្តិសេដ្ឋកិច្ច

វិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរនៅពាសពេញទ្វីបអឺរ៉ុបចាប់តាំងតែពីវិបត្តិកូវីដរហូតមកដល់វិបត្តិជម្លោះនៅអ៊ុយក្រែននៅមិនទាន់មានសញ្ញាធូរស្រាលនៅឡើយ ប៉ុន្តែអ្នកជំនាញមើលឃើញថាសកម្មភាពអន្តោប្រវេសន៍កំពុងក្លាយជាបញ្ហាថ្មីបន្ថែមទៅលើទុក្ខលំបាកដែលទ្វីបនេះកំពុងឆ្លងកាត់។

ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងនយោបាយអន្តរជាតិមើលឃើញថាបញ្ហាអន្តោប្រវេសន៍កំពុងធ្វើឲ្យរង្គោះរង្គើរដល់ក្រុមអ្នកនយោបាយ និងមេដឹកនាំជាច្រើននៅអឺរ៉ុប ហើយវានឹងបន្តរីករាលដាលទៅកាន់ប្រទេសផ្សេងទៀតកាន់តែច្រើននៅក្នុងប្លុកនេះ ជាពិសេសក្រោយបរាជ័យរបស់ប្រទេសហូឡង់ដែលថ្មីៗនេះរដ្ឋាភិបាលទីក្រុង Amsterdam បានក្លាយជាប្រទេសដំបូងគេដែលត្រូវជួបនឹងវិបត្តិថ្មីមួយនេះ។

បញ្ហាអន្តោប្រវេសន៍នឹងបន្តចាក់ឬសចាក់គល់បង្កបញ្ហាលំបាកទៅដល់មេដឹកនាំរបស់ប្រទេសផ្សេងទៀតក្នុងតំបន់អឺរ៉ុបម្នាក់ម្តងៗប្រសិនបើពួកគេមិនអាចសម្រេចចិត្តបាននៅក្នុងដំណាក់កាលប្រទាញប្រទង់ព្រមទាំងទស្សនៈផ្ទុយគ្នារបស់ពលរដ្ឋខ្លួនឯងទេនោះ។ បច្ចុប្បន្នមានពលរដ្ឋនៅម្ខាងបានបង្ហាញអំពីក្តីបារម្ភនៃការហូលចូលក្រុមជនអន្តោប្រវេសន៍ច្រើនពេកចូលប្រទេសរបស់ពួកគេហើយម្ខាងទៀតក៏បានដាក់បន្ទុករដ្ឋាភិបាលដូចគ្នាប្រសិនបើពួកគេប្រើប្រាស់ច្បាប់គ្រប់គ្រងតឹងតែងដែលនឹងធ្វើឲ្យមានការព្រាត់ប្រាសគ្នារវាងក្រុមគ្រួសារនៃក្រុមធ្វើអន្តោប្រវេសន៍។

ជាលទ្ធផលជាក់ស្តែងបានបង្ហាញរួចទៅហើយនូវភាពចលាចលនៅក្នុងតំបន់ចំពោះបញ្ហានេះដោយវាបានធ្វើឲ្យមានការសុំលាលែងចេញពីតំណែងរបស់នាយករដ្ឋដ៏មានប្រជាប្រិយភាព និងកាន់តំណែងបានយូរជាងគេរបស់ប្រទេសហូឡង់គឺលោក Mark Rutte កាលពីខែមុន។

មូលហេតុនៃការលាលែងក៏ដោយសារតែរដ្ឋាភិបាលលោកមិនបានទទួលការគាំទ្រក្នុងការសម្រេចចិត្តទៅលើកិច្ចព្រមព្រៀងថ្មីមួយក្នុងការគ្រប់គ្រងក្រុមជនអន្តោប្រវេសន៍ដែលវាត្រូវបានក្រុមអ្នកជំនាញនិងវិភាគជាច្រើនយល់ឃើញថាព្រឹត្តិការណ៍នេះនឹងក្លាយទៅជាគំរូដំបូងគេនៃប្រទេសដែលនឹងទទួលរងបញ្ហាអន្តោប្រវេសន៍ ហើយវានឹងបន្តរីករាលដាលទៅកាន់ប្រទេសផ្សេងៗទៀតក្នុងតំបន់អឺរ៉ុបដូចជាអាល្លឺម៉ង់, អ៊ីតាលី, បារាំង និងអេស្បាញផង។

ទោះបីជាយ៉ាងណាក្តី វិបត្តិអន្តោប្រវេសន៍គឺមិនមែនជាបញ្ហាថ្មីនោះទេពីព្រោះថាវាបានកើតឡើងអស់រយៈពេលជាងមួយទសវត្រ៍សចុងក្រោយនេះ។ ការកើនឡើងនៃការធ្វើចំណាកស្រុកដោយក្នុងនោះគិតត្រឹមថ្ងៃទី៣០ ខែកក្កដាប៉ុណ្ណោះ ជនចំណាកស្រុកឬជនអន្តោប្រវេសន៍ប្រមាណជាង ១២៧ ០០០នាក់បានធ្វើដំណើរចូលមកដល់ទ្វីបអឺរ៉ុបក្នុងឆ្នាំ២០២៣នេះ ដែលជាអត្រាកើនឡើងយ៉ាងលឿនពោលគឺលឿនជាងតួលេខកាលពីឆ្នាំមុនដែលមានត្រឹមតែ ១៩០ ០០០នាក់ប៉ុណ្ណោះ។

យោងតាមទិន្នន័យពីអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការងារអន្តោប្រវេសន៍អន្តរជាតិ ការធ្វើចំណាកស្រុកភាគច្រើនពួកគេគឺធ្វើដំណើរតាមសមុទ្រដែលជាមធ្យោបាយដ៏គ្រោះថ្នាក់បំផុតនិងមានចំនួនអ្នកបាត់បង់ជីវិតច្រើនជាងគេបំផុតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ