អ្នកឧកញ៉ា លាង ម៉េង ៖ ការផ្គត់ផ្គង់ច្រើនជាងតម្រូវការ ធ្វើឱ្យវិស័យអចលនទ្រព្យជួបនឹងបញ្ហារយៈពេលយូរ

ភ្នំពេញ ៖ វិស័យអចលនទ្រព្យនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាបានជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន និងនៅបន្តអូសបន្លាយរយៈពេលយូរបន្ថែមទៀត ។ អ្នកវិនិយោគអចលនទ្រព្យធំៗនៅក្នុងប្រទេសកម្ពុជាបានមើលឃើញថា ការផ្គត់ផ្គង់ច្រើនជាងតម្រូវការធ្វើឱ្យវិស័យនេះជួបប្រទះនឹងបញ្ហារយៈពេលយូរ ។

អ្នកឧកញ៉ា លាង ម៉េង ប្រធានអគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រុបបានមានប្រសាសន៍ថា មួយរយៈចុងក្រោយនេះ អ្នកអភិវឌ្ឍន៍អចលនទ្រព្យនាំគ្នាអភិវឌ្ឍន៍តាមគ្នា ដែលធ្វើឱ្យការផ្គត់ផ្គង់មានច្រើនលើសពីតម្រូវការ ដូច្នេះនៅពេលមានបញ្ហាសេដ្ឋកិច្ចធ្វើឱ្យវិស័យនេះត្រូវជាប់គាំង និងអូសបន្លាយយូរ។

អ្នកឧកញ៉ាបន្តថា អ្នកវិនិយោគក្នុងប្រទេសកម្ពុជាបានមើលឃើញថា អាជីវកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជារកប្រាក់បានចំណេញបានស្រួល ទើបម្នាក់ៗបាននាំគ្នាអភិវឌ្ឍន៍ និងនាំគ្នាមកធ្វើការ និងដាក់ទុនលើវិស័យអចលនទ្រព្យកាន់តែច្រើន ។ នៅពេលម្នាក់ៗបានធ្វើតាមគ្នាកាន់តែច្រើន ធ្វើឱ្យការផ្គត់ផ្គង់កាន់តែច្រើន ហើយនៅពេលដែលបញ្ហាសេដ្ឋកិច្ច ចាប់ផ្ដើមមានបញ្ហាធ្វើឱ្យប៉ះពាល់ដល់វិស័យនេះកាន់តែខ្លាំង ។

អ្នកឧកញ៉ាបន្តឱ្យដឹងទៀតថា អ្នកវិនិយោគខ្លះមិនមានលំហូរសាច់ប្រាក់ត្រឹមត្រូវ ឬមិនមានទុនគ្រប់គ្រាន់ទេ តែពួកគេហ៊ានប្រថុយដាក់ទុនក្នុងវិស័យនេះដែរ ដូច្នេះហើយ ទើបក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះឃើញមានប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា បានចេញតវ៉ា និងចោទថាអ្នកវិនិយោគអចលនទ្រព្យបោកលុយរបស់ពួកគាត់ ។ ប៉ុន្តែសម្រាប់អ្នកវិនិយោគអចលនទ្រព្យដែលបានគិតគូរពីលំហូរសាច់ប្រាក់ត្រឹមត្រូវនោះគឺត្រូវមានទុនខ្លួនឯងយ៉ាងហោចណាស់៧០ភាគរយនៃទុនសរុប។ ឧទាហរណ៍ថា គម្រោងវិនិយោគអស់ទឹកប្រាក់ ១០០លានដុល្លារ យ៉ាងហោចណាស់ក៏គាត់មានទុន៧០លានដុល្លារអាមេរិកដែរ ហើយអាចរកទុនបន្ថែមដូចជាការខ្ចីពីធនាគារ ឬពីប្រភពផ្សេងៗត្រឹម៣០លានដុល្លារអាមេរិកបានហើយ តែបើសិនជាគម្រោងត្រូវការទុន១០០លានដុល្លារហើយគាត់មានតែ២០លានដុល្លារអាមេរិក គាត់បែរជារកទុនខាងក្រៅរហូតដល់ទៅ៨០លានដុល្លារ នោះគឺប្រឈមនឹងហានិភ័យខ្ពស់ណាស់ ។

អ្នកឧកញ៉ា លាង ម៉េង បានបន្ថែមថា បញ្ហាមួយទៀតដែលធ្វើវិស័យអចលនទ្រព្យត្រូវជាប់គាំងនោះ គឺអ្នកទិញអចលនទ្រព្យមួយចំនួនមិនបានទិញសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទេ គឺទិញដើម្បីទុកចំណេញឬហៅថាជាការវិនិយោគ ។ នៅពេលអ្នកទិញបែបនេះកាន់តែច្រើន ពេលដែលសេដ្ឋកិច្ចចាប់ផ្ដើមមានបញ្ហា សួរថាតើគាត់ទៅលក់ឱ្យអ្នកណា បើភាគច្រើនសុទ្ធតែអ្នកលក់មិនមានអ្នកទិញផងនោះ ។

អ្នកឧកញ៉ាបញ្ជាក់ថា វិស័យអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ និងឆ្នាំ ២០២៤ខាងមុខ នៅតែមានផលវិបាកដដែល ពីព្រោះថាក្នុងរយៈពេលមុនមានវិបត្តិកូវីដ១៩ គឺអចលនទ្រព្យកើនខ្លាំងពេក ដូច្នេះនៅពេលមានបញ្ហាក៏ធ្លាក់មកលឿនដែរ និងត្រូវការពេលវេលា ដើម្បីស្ដារឱ្យមកដូចដើមវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ