ភ្នំពេញ ៖ ត្រីមាសទី៣ ឆ្នាំ២០២២ សមិទ្ធផលឥណទានលក្ខណៈបុគ្គល សម្រេចបាននូវកំណើនដ៏រឹងមាំ ដោយសមតុល្យឥណទាន និងចំនួនគណនីឥណទាន មានការកើនឡើងក្នុងគ្រប់តំបន់ ខណៈចំនួននៃការស្នើសុំឥណទានបុគ្គលវិញ ក៏មានការកើនឡើងក្នុងត្រីមាសទី៣ បើប្រៀបធៀបនឹងត្រីមាសមុន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) ចេញផ្សាយកាលពីដើមវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា នៅត្រឹមត្រីមាសទី៣ នៃឆ្នាំ២០២២នេះ ចំនួនអតិថិជនដែលព្យាយាមស្នើសុំឥណទានក្នុងទម្រង់៣ផ្សេងៗគ្នាដូចជា ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន (Personal Finance) ប័ណ្ណឥណទាន (Credit Cards) និងកម្ចីអចលនទ្រព្យ (Mortgage) បានកើនឡើងជារួម +៥%។ ដែលពាក្យស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនឡើងចំនួន +៥% ក្នុងនេះតំបន់ទំនាប មានការកើនខ្ពស់បំផុតចំនួន +៨%។ ស្នើរសុំប័ណ្ណឥណទាន មានការកើនឡើងចំនួន +៤%។ បន្ថែមពីនេះ ការស្នើរសុំកម្ចីអចលនទ្រព្យ មានការកើនឡើងតិចតួចចំនួន +៣%។

បម្រែបម្រួលជាភាគរយទំហំទឹកប្រាក់នៃការស្នើសុំឥណទាន ក៏មានការកើនឡើងគឺចំនួន +៣% ដែលចំនួននេះខ្ពស់ជាងកាលពីត្រីមាសមុន (ឆ្នាំ២០២២ ត្រីមាសទី២: -០,៤%) និងទាបជាងកាលពីត្រីមាសដូចគ្នាក្នុងឆ្នាំ ២០២១ (ឆ្នាំ២០២១ ត្រីមាសទី៣:+៤៥%)។ បំរែបំរួលនេះបណ្តាលមកពីការកើនឡើងនៃទំហំទឹកប្រាក់នៃការស្នើសុំប័ណ្ណឥណទាន +៨% និងការស្នើសុំកម្ចីអចលនទ្រព្យមានការកើនឡើង +២%។ ហើយការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនមានការកើនចំនួន +៤%។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ ចំនួនគណនីឥណទានលក្ខណៈបុគ្គលមានការកើនឡើងគួរសម ចំនួន +៣,៨០% ប្រៀបពីត្រីមាសមុនដែលធ្វើអោយចំនួនគណនីនៅទូទាំងប្រទេសសរុបមានចំនួន ១,៤៩ លានគណនី។ ក្នុងចំណោមចំនួននេះ ៧៩,៣៧% ជាឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ខណៈចំណែកតូចជាងគេគឺកម្ចីប័ណ្ណឥណទាន ៨,២៩% និងកម្ចីអចលនទ្រព្យ ១២,៣៤%។ កំណើននេះត្រូវបានគេមើលឃើញនៅក្នុងគ្រប់តំបន់ នៃព្រះរាជាណាចក្រកម្ពុជា (+៥,០% នៅតំបន់ខ្ពង់រាប ,តំបន់ឆ្នេរ+៤,២% នៅតំបន់ទំនាប +៤,១ ហើយ +២,៩% នៅតំបន់ទន្លេសាប)។
សមតុល្យឥណទានលក្ខណៈបុគ្គល ក៏បានបន្តកើនឡើងជាលំដាប់ក្នុងកម្រិត +៥,៨១% គិតត្រឹមពីខែកញ្ញា ឆ្នាំ២០២២។ នៅចុងត្រីមាសនេះ សមតុល្យឥណទានលក្ខណៈបុគ្គលមានចំនួន ១៣,៧៩ ពាន់លានដុល្លារ។
បើទោះបីជា ចំនួនគណនីនៃកម្ចីអចលនទ្រព្យមានត្រឹមតែ ១២,៣៤% នៃចំនួនគណនីសរុបក៏ដោយ កម្ចីអចលនទ្រព្យនៅតែមានលើសពីពាក់កណ្តាលនៃសមតុល្យឥណទានលក្ខណៈបុគ្គលសរុប ៥៥,២៧% ចំណែកឯ សមតុល្យឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៤៣,៩៥%។ សមតុល្យប័ណ្ណឥណទានមានចំណែកតូចគឺត្រឹមតែ ០,៧៨% តែប៉ុណ្ណោះ។ និយាយជារួម សមតុល្យឥណទានមានការកើនឡើងជាវិជ្ជមាននៅគ្រប់តំបន់ដូចជា តំបន់ខ្ពង់រាប +៩,២% ,តំបន់ទំនាប +៥,៩% ,តំបន់ទន្លេសាប +៥,១% ហើយតំបន់ឆ្នេរ +៤,៥%។
អនុបាទ 30+DPD (គណនីឥណទានជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់) កើនឡើងពី ២,៤៧% នៅក្នុងត្រីមាសទី២ ដល់ ២,៦០% ក្នុងត្រីមាសទី៣ ឆ្នាំ២០២២។ ក្នុងចំណោមផលិតផលទាំងបីនោះ ផលិតផលដែលមាន អនុបាទ ៣០+DPD ខ្ពស់បំផុតគឺ ប័ណ្ណឥណទានជាមួយនឹង អនុបាតចំនួន ៤,២៧%។
ចំនួនសមតុល្យឥណទានមិនដំណើរការលើសពី៣០ថ្ងៃ មានការកើនឡើងជារួម +១១% នៅទូទាំងតំបន់។ ការកើនឡើងដែលច្រើនជាងគេនៃចំនួនទឹកប្រាក់ឥណទានសំណងយឺតលើសពី៣០ថ្ងៃគឺនៅ តំបន់ខ្ពង់រាបដែលបានកើនឡើងចំនួន ២៥%, តំបន់ឆ្នេរកើនឡើងចំនួន ២២%, តំបន់ទន្លេសាបមានការកើនឡើង ១៤% ហើយតំបន់ទំនាបវិញមានការកើនឡើងចំនួន +៩%។
ចំនួនអតិថិជនដែលមានកម្ចីតែមួយស្ថាប័ននៅតែមានកម្រិតខ្ពស់គឺ ៧១,១១%នៃចំនួនអតិថិជនទាំងអស់។ ចំណែកឯអតិថិជនដែលមានកម្ចីច្រើនស្ថាប័ននៅតែមានកម្រិតទាបដដែលត្រឹម ២៨,៨៩%។
អតិថិជនប្រើប្រាស់ឥណទានលក្ខណៈបុគ្គលដែលមានគណនីចំនួន ១ មាន ៥៨,៥៣%, អ្នកមានគណនីឥណទានចំនួន ២ មានចំនួន ២៧,៩១% អ្នកដែលមានគណនីឥណទានចំនួន ៣ មានចំនួន ៩,៨១% ហើយអ្នកដែលមានគណនីឥណទានច្រើនជាង៣ មានចំនួន ៣,៧៦% នៃចំនួនអតិថិជនទាំងអស់។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បានឱ្យដឹងថា តម្រូវការពាក្យស្នើសុំឥណទានបុគ្គលមានការថមថយបន្តិច។ យ៉ាងណាក៏ដោយ សមិទ្ធផលឥណទានលក្ខណៈបុគ្គលនៅតែរក្សារបាននូវលំនឹង ជាមួយនឹងចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសចុងក្រោយ បើប្រៀបធៀបនឹងត្រីមាសមុន។
លោកបានបន្ថែមទៀតថា គុណភាពកម្ចីមានភាពថមថយ ជាមួយនឹងការកើនឡើងនៃអនុបាទនៃគណនីប្រាក់កម្ចីជាមួយនឹងការសងយឺត ៣០ ថ្ងៃហួសកាលបរិច្ឆេទកំណត់ ពី ២,៤៧ ក្នុងត្រីមាសទីពីរ មកដល់២,៦០%ក្នុងត្រីមាសទីបី ២០២២ នេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content