សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងអង្គការ water.org ពិភាក្សាជាមួយធនាគារ ARDB លើកកម្ពស់ហិរញ្ញប្បទានបៃតង និងវិស័យទឹកស្អាត

ភ្នំពេញ ៖ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) នាថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំសហការី ព្រមទាំងតំណាងពីអង្គការ Water.org ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អំពីកិច្ចសហប្រតិបត្តិការរវាងសមាគម ធនាគារ ARDB និងអង្គការ Water.org ក៏ដូចជាគំនិតផ្តួចផ្តើមនានាជុំវិញកិច្ចការលើកកម្ពស់វិស័យទឹកស្អាត និងហិរញ្ញប្បទានបៃតងនៅកម្ពុជា សំដៅចូលរួមលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងសម្រេចបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០១៦-២០៣០ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវប្រធានក្រុមប្រឹក្សាភិបាលសមាគម បានលើកឡើងពីសារៈសំខាន់នៃកិច្ចការលើកកម្ពស់វិស័យទឹកស្អាត និងអនាម័យ ក៏ដូចជាការជំរុញហិរញ្ញប្បទានបៃតងនៅកម្ពុជា។

លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា ៖

«ការពង្រឹងវិស័យទឹកស្អាត និងអនាម័យ ព្រមទាំងហិរញ្ញប្បទានបៃតង មិនត្រឹមតែចូលរួមលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន និងតំបន់ដាច់ស្រយាល ក៏ដូចជាកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុសម្រាប់សហគ្រាស និងសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែការងារនេះក៏នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជាផងដែរ»។

បន្ថែមពីលើនេះ លោកជំទាវក៏បានស្នើសុំកិច្ចសហការ និងការគាំទ្រពីធនាគារ ARDB ដើម្បីកសាងសមត្ថភាពដល់មន្រ្តីគ្រឹះស្ថានហិរញ្ញវត្ថុ ជាពិសេស សមាជិករបស់សមាគម ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ ក៏ដូចជាហិរញ្ញប្បទានបៃតង។

ឯកឧត្ដមបណ្ឌិត កៅ ថាច បានលើកឡើងថា ធនធានទឹកពិតជាមានសារៈសំខាន់ណាស់ក្នុងការទ្រទ្រង់ដល់វិស័យកសិកម្ម និងជីវភាពរស់នៅរបស់ប្រជាជន ដែលជាកត្តាចម្បងក្នុងការគាំទ្រដល់ការរក្សាបាននូវសន្តិសុខស្បៀង, ការបង្កើនប្រាក់ចំណូលបន្ថែម, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបណ្ឌិតប្រតិភូ បានកត់សម្គាល់ឃើញថា គម្រោងរបស់អង្គការ Water.org និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)ពិតជាមានសារៈសំខាន់ និងមានភាពជាប់ពាក់ព័ន្ធទៅនឹងហិរញ្ញប្បទានបៃតង ជាពិសេស គាំទ្រដល់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដែលស្របតាមយុទ្ធសាស្ត្ររយៈពេលវែងរបស់ធនាគារ ARDB តាមរយៈការអនុវត្តកម្មវិធីហិរញ្ញប្បទានអាកាសធាតុនៅកម្ពុជា (Cambodia Climate Finance Facility-CCFF) ដែលជាកម្មវិធីថ្នាក់ជាតិមានហិរញ្ញប្បទានសរុបប្រមាណ ១០០លានដុល្លារអាម៉េរិក និងទទួលបានការអនុម័តពីមូលនិធិអាកាសធាតុបៃតងនៅប្រទេស Rwanda សម្រាប់ផ្តល់ហិរញ្ញប្បទានគាំទ្រដល់គម្រោងបៃតង និងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក លើគម្រោងអាជីវកម្មដែលកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនសមត្ថភាពបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងដៃគូ សមាគម បាន និងកំពុងអនុវត្តគម្រោងធំៗចំនួន២ ពាក់ព័ន្ធនឹងវិស័យទឹកស្អាត និងអនាម័យ និងការលើកកម្ពស់ហិរញ្ញប្បទានបៃតង រួមមាន គម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) មានគោលដៅលើកកម្ពស់លទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ និងគម្រោងភាពធន់នឹងអាកាសធាតុសម្រាប់ទាំងអស់គ្នា (CREFA) ដែលមានគោលដៅកាត់បន្ថយភាពងាយរងគ្រោះនៃបម្រែបម្រួលអាកាសធាតុនៅកម្ពុជាដោយផ្តោតលើការកសាងសមត្ថភាពសម្រាប់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការបន្សាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាណ(CMA) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងអង្គការ Water.Org បានប្តេជ្ញាចិត្តរួមគ្នាដើម្បីជំរុញហិរញ្ញវត្ថុបៃតង វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា ស្របតាមក្របខណ្ឌ និងទិសដៅអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

ដោយឡែក កាលពីឆ្នាំ២០២៥កន្លងទៅនេះ គម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ដែលផ្តួចផ្តើមឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលទទួលបានការគាំទ្រថវិកាពីអង្គការ Water.Org បានពង្រីកវិសាលភាពដើម្បីគាំទ្រផ្នែកហិរញ្ញប្បទានដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅតំបន់ជនបទ និងសហគមន៍មូលដ្ឋាននៅកម្ពុជា។ តាមរយៈការផ្តល់ឥណទានប្រកបដោយទំនួលខុសត្រូវ និងកិច្ចការពារ គម្រោង WCAD បានចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាន ជាពិសេសចូលរួមកាត់បន្ថយការចំណាយក្នុងគ្រួសារ និងហានិភ័យនានាដែលបណ្តាលមកពីកង្វះខាតទឹកស្អាត និងអនាម័យ។ ក្រៅពីនេះ ដោយមានការចូលរួមជំរុញនូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុប្រកបដោយចីរភាព គម្រោង WCAD នឹងបន្តគាំទ្រដល់វឌ្ឍនភាពរបស់កម្ពុជាដើម្បីសម្រេចបាននូវគោលដៅ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ​ ក៏ដូចជាការអភិវឌ្ឍប្រកបដោយបរិយាបន្ន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *