ឥណ្ឌូនេស៊ី បើទោះបីជាមិនសូវមានឈ្មោះល្បីល្បាញលើឆាកអន្តរជាតិដូចទៅនឹងមហាអំណាចអាមេរិក, ចិន, រុស្ស៊ី និងអឺរ៉ុបក្តី ប៉ុន្តែក្នុងនាមជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតទី៤លើសកលលោក និងជាប្រទេសមានកំណើនសេដ្ឋកិច្ចយ៉ាងរឹងម៉ាំយ៉ាងឆាប់រហ័សផងនោះអ្នកជំនាញជាច្រើនបានព្យាករណ៍ថា ឥណ្ឌូនេស៊ីកំពុងដើរលើវិថីមួយដែលអាចក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចរបស់សកលលោកជាមិនខានក្នុងពេលអនាគត។

ស្ថិតនៅក្នុងដំណើរឆ្ពោះទៅមុខបន្តិចម្តងៗ ឥណ្ឌូនេស៊ីបានខិតខំធ្វើការងារ និងអភិវឌ្ឍខ្លួនទៅលើគ្រប់វិស័យដើម្បីត្រៀមខ្លួនក្លាយជាមហាអំណាចសេដ្ឋកិច្ចដ៏ធំមួយនៅក្នុងតំបន់ និងនៅក្នុងពិភពលោក ដោយក្នុងនោះអ្វីដែលមិនអាចខ្វះបានគឺជាតម្រូវការលើវិស័យថាមពលជាចាំបាច់។ ជាឧទាហរណ៍ជាក់ស្តែងពេលបច្ចុប្បន្ននេះប្លុកអឺរ៉ុបបានក្លាយទៅជាគំរូស្រាប់ចំពោះមុខដែលកើតមានវិបត្តិថាមពលដ៏ធ្ងន់ធ្ងរបណ្តាលមកពីការធ្វេសប្រហែសអស់រយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ដែលពឹងផ្អែកលើការផ្គត់ផ្គត់ថាមពលមួយផ្នែកធំពីបរទេសដែលជាហេតុធ្វើឲ្យមានការដើរថយក្រោយនៃសេដ្ឋកិច្ចយ៉ាងខ្លាំងក្នុងនាមជាមហាអំណាចមួយដែលរបស់ពិភពលោក។
ថ្មីៗនេះ ប្រទេសឥណ្ឌូនេស៊ីបានប្រកាសអំពីផែនការក្នុងការអភិវឌ្ឍ និងសាងសង់រោងចក្រនុយក្លេអ៊ែរជាលើកដំបូងមួយរបស់ខ្លួន ដើម្បីអាចក្លាយខ្លួនជាប្រទេសដែលមិនមានការបំពុលបរិស្ថាន១០០ភាគរយ ឬ Net Zero Emission ផង ជាពិសេសដើម្បីអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកផង។
យ៉ាងណាក៏ដោយ បើទោះបីជាប្រទេសឥណ្ឌូនេស៊ីបានចេញច្បាប់ហាមឃាត់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ ឬការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងធ្លាប់ត្រូវបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរនៅថ្ងៃទី២ ខែមីនា ឆ្នាំ១៩៧០ មកក្តី ប៉ុន្តែឥណ្ឌូនេស៊ីបានចែងយ៉ាងច្បាស់នៅក្នុងច្បាប់របស់ខ្លួនថា រដ្ឋាភិបាលអាចធ្វើការប្រើប្រាស់ និងស្រាវជ្រាវ ឬអភិវឌ្ឍរោងចក្រដើរដោយថាមពលបានដោយមិនមានប្រឆាំងទៅនឹងច្បាប់របស់អន្តរជាតិណាមួយឡើយ។
ទោះបីជាយ៉ាងណាក្តី ផែនការដ៏ធំមួយនេះនឹងត្រូវចំណាយលុយរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដល់ទៅខ្ទង់ពាន់លានដុល្លារ ខណៈដែលគម្រោងនឹងអាចប្រើប្រាស់ពេលវេលាដល់ទៅរាប់ទសវត្សរ៍ ឬចន្លោះពីឆ្នាំ២០៣៩ ទៅ២០៤៥ ទើបអាចឲ្យរោងចក្រដំបូងនេះចាប់ផ្តើមដំណើរការជាស្ថាពរបាន ប៉ុន្តែសម្រាប់ទស្សនៈវិស័យវែងឆ្ងាយរបស់ឥណ្ឌូនេស៊ីរោងចក្រនុយក្លេអ៊ែរគឺពិតជាមានភាពសំខាន់បំផុតក្នុងកិច្ចការងារអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ។
មកដល់ពេលនេះឥណ្ឌូនេស៊ីមិនទាន់បានធ្វើការបញ្ជាក់ច្បាស់អំពីទីតាំង និងព័ត៌មានលំអិតផ្សេងទៀតអំពីគម្រោងសាងសង់នេះនៅឡើយទេ ពីព្រោះថាវាទើបស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើម ហើយក៏កំពុងស្វែងរកអ្នកវិនិយោគមកចូលរួមការងារនេះជាមួយគ្នាផងដែរ។ គួរឲ្យដឹងដែរថា រោងចក្រនុយក្លេអ៊ែរ គឺជារោងចក្រដែលផលិតថាមពលស្អាត និងមិនបំពុលដល់បរិស្ថានឡើយ ប៉ុន្តែប្រសិនបើមិនមានការគ្រប់គ្រងកាកសំណល់រោងចក្រ និងសារធាតុវិទ្យុសកម្មឲ្យបានត្រឹមត្រូវទេនោះរោងចក្រនុយក្លេអ៊ែរនឹងអាចក្លាយទៅជាមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ជីវិតមនុស្សសត្វមានជីវិតទាំងអស់ដែលរស់នៅក្បែរនឹងទីតាំង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content