ជាទំនៀមទម្លាប់នៃការយកឃ្មុំតាំងពីបុរាណមក គេតែងតែឃើញវិធីប្រើគប់ភ្លើង ឬបង្ហុយផ្សែងដើម្បីសម្លាប់មេឃ្មុំ ឬសត្វឃ្មុំ ហើយកាត់យកទាំងសម្បុក ដែលធ្វើឱ្យកូន និងមេឃ្មុំភាគច្រើនត្រូវងាប់ និងផុតពូជ ហើយអាចយកផលបានតែម្ដងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនការយកឃ្មុំតាមបច្ចេកទេសត្រឹមត្រូវ អាចធ្វើឱ្យទិន្នផលទឹកឃ្មុំព្រៃមាននិរន្តរភាព ទទួលបានទិន្នផលកាន់តែច្រើន និងប្រមូលច្រើនដងថែមទៀតផង។
អ្នកស្រី សុត ចាន់ថ្លា អ្នកតំណាងសហគមន៍ឃ្មុំព្រៃខេត្តស្ទឹងត្រែង ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបូរីអូស្វាយ បានមានប្រសាសន៍ថា ៖
“ការគោរពគោលការណ៍ក្នុងការយកឃ្មុំនេះពិតជាល្អសម្រាប់កសិករ ដោយសារនៅពេលដែលគាត់យល់ គាត់អាចការពារខ្លួនបានត្រឹមត្រូវនៅពេលយកឃ្មុំ អាចប្រមូលឃ្មុំព្រៃបានច្រើនដង ពិសេសគឺមានភាពងាយស្រួលដោយមិនបាច់ដើររកសំបុកឃ្មុំច្រើនកន្លែង”

អ្នកស្រីបន្តថា ៖
“ប្រសិនបើយើងប្រមូលឃ្មុំតាមគោលការណ៍ មួយសម្បុកយើងអាចប្រមូលបានដល់ទៅ ៣ដង ហើយប្រមូលបានទឹកឃ្មុំព្រៃមានគុណភាព និងងាយស្រួលលក់ផងដែរ។ ជាក់ស្ដែង អ្នកប្រមូលទិញទឹកឃ្មុំ និងយកទៅលក់បន្តផ្ទាល់តែម្ដង ឃើញថា មានភាពងាយស្រួលក្នុងការលក់ឱ្យទៅអតិថិជន ដែលមានទាំងអ្នកទិញយកទៅប្រើប្រាស់ក្នុងតំបន់ អ្នកនៅទីក្រុងភ្នំពេញ ក៏ដូចជាតាមខេត្តមួយចំនួន ដូចជា កំពង់ចាម កំពត ជាដើមសុទ្ធតែគាំទ្រនិងជឿជាក់លើគុណភាពទឹកឃ្មុំព្រៃ”
ចំពោះបរិមាណវិញ អ្នកស្រី ចាន់ថ្លា បន្តទៀតថា ៖
“ឆ្នាំខ្លះមួយរដូវប្រមូលទិញបានដល់ទៅ ១០០០លីត្រ ដែលជាធម្មតាយើងទិញបានទឹកឃ្មុំសុទ្ធល្អនៅចន្លោះខែកុម្ភៈដល់ខែមេសា ហើយចាប់ពីខែឧសភាដល់ខែមិថុនា ចាប់ផ្ដើមមានភ្លៀងធ្លាក់នោះទឹកឃ្មុំអាចរាវបន្តិច ប៉ុន្តែជាទឹកឃ្មុំសុទ្ធដូចជាគ្នាគ្រាន់តែកំហាប់ទឹកខុសគ្នាទៅតាមរដូវ និងការប្រែប្រួលអាកាសធាតុប៉ុណ្ណោះ។ ចំពោះតម្លៃវិញ ទឹកឃ្មុំអាចលក់បានចាប់ពីតម្លៃ ៦ម៉ឺនរៀលឡើងទៅអាស្រ័យទៅតាមការទិញរបស់អតិថិជនដូចជា ទិញរាយ ឬក៏ទិញបន្តទៅកែច្នៃជាផលិតផលផ្សំពីទឹកឃ្មុំជាដើម”
គួរបញ្ជាក់ដែរថា សហគមន៍របស់អ្នកស្រី សុត ចាន់ថ្លា បានបង្កើតឡើងនៅឆ្នាំ២០១៦ និងដំណើរការនៅឆ្នាំ២០១៨ ដោយបច្ចុប្បន្នមានសមាជិកចំនួន ១៩គ្រួសារដែលកំពុងពឹងអាស្រ័យលើអនុផលព្រៃឈើមួយនេះ។
ចុងក្រោយ តំណាងសហគមន៍រូបនេះក៏សូមអរគុណដល់អតិថិជនដែលតែងតែគាំទ្រទឹកឃ្មុំព្រៃពីសហគមន៍របស់អ្នកស្រី និងសូមអំពាវនាវដល់បងប្អូនអ្នកយកឃ្មុំព្រៃ គួរអនុវត្តតាមគោការណ៍យកឃ្មុំប្រកបដោយនិរន្តរភាពនេះ ដើម្បីទទួលបានផលកាន់តែច្រើន លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងមិនបង្កផលប៉ះពាល់បរិស្ថានផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/08/2026
ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content