អ៊ីស្រាអ៊ែល ត្រូវបានគេចាត់ទុកថាជាប្រទេសដ៏តូចមួយនៅមជ្ឈឹមបូព៌ា ប៉ុន្តែបើនិយាយពីវិស័យកសិកម្ម និងបច្ចេកវិទ្យាវិញ ប្រទេសមួយនេះបានជាប់ឈ្មោះជាប្រទេសឆ្នើមបំផុតក្នុងតំបន់ និងបណ្តាប្រទេសជាច្រើនទៀតលើសកលលោក។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ីស្រាអ៊ែលក្នុងការចូលរួមប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ប្រទេសមួយនេះបានដាក់ផែនការដែលបង្ហាញពីមហិច្ឆិតាតាមរយៈការទាញយកថាមពលកកើតឡើងវិញឲ្យបានដល់ទៅ៣០ភាគរយនៃការប្រើប្រាស់សរុប ក្នុងប្រទេសនៅត្រឹមឆ្នាំ២០៣០ខាងមុខប៉ុណ្ណោះ។

ជាមួយនឹងផែនការខាងលើនេះ ដើម្បីអាចសម្រេចឲ្យបានតាមការកំណត់ អ៊ីស្រាអ៊ែល បានខិតខំស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាជាច្រើនដើម្បីអាចពន្លឿនកិច្ចការងារឲ្យបានជោគជ័យតាមការគ្រោងទុកដែលមួយក្នុងចំណោមនោះផែនការគោល អ៊ីស្រាអ៊ែល បានប្រកាសដាក់ឲ្យធ្វើការពិសោធន៍ទៅលើបច្ចេកវិទ្យាទាញយកថាមពលពីពន្លឺព្រះអាទិត្យនៅក្នុងតំបន់ដីកសិដ្ឋានដែលក្រៅពីធ្វើដំណាំ និងដាំផ្លែឈើផ្សេងៗគឺអាចផលិតថាមពលអគ្គិសនីសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ដោយសារតែផ្ទៃដីតូច អ៊ីស្រាអ៊ែល បានកើតចេញជាគំនិតច្នៃប្រឌិតមួយនេះដើម្បីអាចទាញយកដីកសិដ្ឋានដាំដំណាំ និងផ្លែឈើផង និងប្រើប្រាស់វាជាកសិដ្ឋានសម្រាប់ផលិតថាមពលអគ្គិសនីពីពន្លឺព្រះអាទិត្យផង។
ប្រព័ន្ធទាញយកថាមពលម្យ៉ាងដែលត្រូវបានដាក់ឈ្មោះថា agrivoltaic គឺជាដំណើរការទាញយកថាមពលពីបន្ទះសូឡាដែលត្រូវបាន សាងសង់ឡើងនៅពីលើចំការដំណាំនានា ហើយក្នុងដំណាក់កាលសាកល្បងដំបូងដែលត្រូវបានប្រកាសកាលពីសប្ដាហ៍កន្លងទៅនេះថាមពលអគិ្គសនីដល់ទៅ១០០មេហ្គាវ៉ាត់គឺប្រមូលបានពីទីតាំងបន្ទះសូឡាដែលបានដាក់នៅលើដីកសិដ្ឋានប្រមាណជាង១០០កន្លែងនៅទូទាំងប្រទេស។ យោងតាមអ្នកជំនាញបានអះអាងថា ប្រព័ន្ធបច្ចេកវិទ្យានេះត្រូវបានដាក់ឲ្យប្រើប្រាស់ពីលើដំណាំជាច្រើនប្រភេទបូករួមទាំងសួនផ្កាផងចំការ ទំពាំងបាយជូរផង និងប្រភេទដំណាំផ្សេងៗជាច្រើនទៀត ហើយមិនត្រឹមតែប៉ុណ្ណោះ agrivoltai នឹងអាចជួយដល់ការកាត់បន្ថយជាតិវិទ្យុ សកម្មដែលមាននៅក្នុងកំដៅព្រះអាទិត្យ ហើយជាពិសេសបានជួយឲ្យប្រព័ន្ធធារាសាស្ត្រកាន់តែមានភាពល្អប្រសើរឡើងផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content