កម្ពុជាកំពុងល្បីល្បាញលើឆាកអន្តរជាតិជាមួយបច្ចេកវិទ្យាចំនួន3

ខណៈដែលបញ្ហាកូវីដកំពុងរាតត្បាតនៅទូទាំងសកលលោកនោះ បច្ចេកវិទ្យាគ្រប់ប្រភេទដែលរួមមានទាំងកម្មវិធីទូរស័ព្ទផងត្រូវបានចែករំលែក និងប្រើប្រាស់យ៉ាង​ទូលំទូលាយដើម្បីចូលរួមនៅក្នុងសកម្មភាពសេដ្ឋកិច្ច រួមនឹងសកម្មភាពប្រយុទ្ធប្រឆាំងនឹងកូវីដផងដែរ។

មិនខុសនឹងបណ្តាប្រទេសមួយចំនួនទៀតនៅលើសកលលោកនោះទេ កម្ពុជាក៏កំពុងពន្លឿនការប្រើប្រាស់វិស័យបច្ចេកវិទ្យា និងចែករំលែកទៅឲ្យពលរដ្ឋរបស់​ខ្លួន​ផងដែរ ហើយជាលទ្ធផលនៅពេលនេះកម្ពុជាបានក្លាយជាប្រទេសមួយដែលកំពុងទទួលបានការស្ងើចសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេសជាច្រើនទៅលើភាព​ជោគ​ជ័យ​នៃការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួនចំនួន 3 ផ្សេងគ្នា។

តាមរយៈបណ្តាញផ្សព្វផ្សាយជាសកល The WEForum បានឱ្យដឹងថា៖

“បដិវត្តបច្ចេកវិទ្យា 4.0 ដែលខ្លួនបានអំពាវនាវឲ្យមានការអភិវឌ្ឍតាំងតែពីឆ្នាំ 2016 ឬ ASEAN 4.0 សម្រាប់បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍នោះបានកត់សម្គាល់ឃើញថា កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេស​អភីវឌ្ឍន៍​ដទៃទៀត​ក្នុងតំបន់ដែលមានភាពលេចធ្លោក្នុងការប្រើប្រាស់បច្ចេកវិទ្យាផងដែរ ខណៈដែលប្រទេសិង្ហបុរី និងថៃ បាននាំមុខមួយជំហ៊ាន”

ថ្វីត្បិតតែថៃនិងសិង្ហបុរីគឺជាអ្នកដែលនាំមុខគេខ្លាំងលើបច្ចេកវិទ្យានិងឌីជីថលប៉ុន្តែខ្លួនបានកត់សំគាល់ថាកម្ពុជាក៏មិននៅស្ងៀមនោះដែរដោយក្នុងនោះបច្ចេកវិទ្យា

ចំពោះបច្ចេកវិទ្យាដែលកម្ពុជាកំពុងមានភាពលេចធ្លោជាងគេនៅលើឆាកអន្តរជាតិចំនួន3 ទៅលើការប្រើប្រាស់នៅពេលនេះរួមមាន ៖

1.បច្ចេកវិទ្យា Virtual reality និង Mobile Appភ្ជាប់ទំនាក់ទំនងអតីតកាល និងបច្ចុប្បន្នភាព៖ តាមរយៈបច្ចេកវិទ្យា Virtual reality និង 3D កម្ពុជា​បាន​សម្រេចយកវាមកប្រើប្រាស់នៅក្នុងគម្រោងមួលដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាងច្បាស់ថា Virtual Angkor Project ក្នុងគោលបំណងដើម្បីឲ្យ​ពិភពលោក​អាចស្វែងយល់ និងសិក្សាពីចំណុចកំពូលនៃសម័យអាណាចក្រខ្មែរដ៏រុងរឿងបំផុត ហើយគម្រោងនេះត្រូវបានទទួលពានរង្វាន់ Digital Humanities and Multimedia Studies ពីស្ថាប័ន Medieval Academy របស់អាមេរិកសម្រាប់ឆ្នាំ2021នេះ។

2.បច្ចេកវិទ្យារ៉ូបូត Robots ដើម្បីបេសកកម្មដោះមីន៖ កម្ពុជា ជាប្រទេសមួយដែលរងគ្រោះដោយសារបញ្ហាគ្រាប់មីននៅក្រោយសង្គ្រាមដែលបានអូសបន្លាយ​ជិត 3 ទសវត្សរ៍ ដូចនេះកិច្ចការងារដោះមីននៅកម្ពុជាត្រូវបានដំណើរការអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែស្ថិតក្នុងល្បឿនដ៏យឺតយ៉ាវមួយ។ ក្រោយមក​កម្ពុជា​ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា កម្ពុជាក៏បានសម្រេចចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតដែលមានឈ្មោះថា Demine Robotics ដែលមាន​សមត្ថភាព និងមុខងារងាយស្រួលខ្លាំងក្នុងកិច្ចការងារនេះដោយមិនចាំបាច់មានការប្រើប្រាស់មនុស្សទៀតឡើយ ហើយលទ្ធផលក៏ទទួលបានគាប់ល្អប្រសើរ។

3.បច្ចេកវិទ្យា ដើម្បីលើកកំពស់ Blockchain៖ ទោះបីជាពលរដ្ឋកម្ពុជាដែលមានប្រមាណ 78 ភាគរយនៅមិនទាន់មានការ​ប្រើប្រាស់ទៅលើសេវា​កម្ម​ធនាគារ​នៅឡើយ ប៉ុន្តែបច្ចេកវិទ្យាកំពុងជួយជំរុញឲ្យប្រទេសនេះមានប្រសិទ្ធភាពអាចដោះស្រាយបញ្ហាហិរញ្ញវត្ថុ (ផ្ទេរ និងទូទាត់ប្រាក់) តាមរយៈកម្មវិធីទូរស័ព្ទមួយដែល​ត្រូវបានគេស្គាល់ថា បាគង (Bakong) ដែលជាប្រព័ន្ធបច្ចេកវិទ្យាមួយជួយសម្រួលដល់កិច្ចការងារទូទាត់ប្រាក់លើប្រព័ន្ធឌីជីថលរវាងធនាគារ និងអ្នកប្រើប្រាស់​ទាំងអស់នៅ​ក្នុងប្រទេស។ កម្មវីធីនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោកស្រី ជា សេរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិកម្ពុជា (NBC) តាំងតែ​ពីចុងឆ្នាំ2020មកម្ល៉េះ៕

[ads-global layout_id=6 position_id=1 ads_size=2]

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​

[ads-global layout_id=6 position_id=2 ads_size=2]

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon