ខេត្តកំពង់ស្ពឺទាក់ទាញរោងចក្រ​ដំឡើង​រថយន្ត​ចំនួន ​៣ ក្នុងចំណោមរោងចក្រ ៨ នៅ​កម្ពុជា

កំពង់ស្ពឺ ៖ កំពង់ស្ពឺ ត្រូវ​បានគេដឹងច្បាស់ថា​ជា​ខេត្ត ដែលទទួលបាន​នូវ​ការ​វិនិយោគ​លើ​រោងចក្រ​ឧស្សាហ​កម្ម​ជា​​​បន្តបន្ទាប់ ក្នុងនោះដែរ​ស្រុកគងពិសី​នៃខេត្តមួយនេះ ទទួលបានគម្រោ​ងវិនិយោគ​លើ​រោង​ចក្រ​ឧ​ស្សាហកម្មច្រើនជាង​គេមួយដែរ ជាក់ស្ដែង​ក្នុង​ស្រុកមួយនេះ​មានរោងចក្រដំឡើ​ងរថយន្ត​រហូតដល់ទៅ ​៣ ហើ​យ​​ក្នុងចំណោម​រោងចក្រដំឡើង​រថយន្ត​​ទាំង ​៨ ​ដែល​មានវត្តមាន​នៅក្នុងប្រទេស​កម្ពុជា។​

រោងចក្រ​ដំឡើង​រថយន្តទាំង ​៣ ដែល​មានវត្តមាន​​នៅ​ក្នុ​ងស្រុកគងពិសី នៃខេត្តកំពង់ស្ពឺ​នេះ រួមមាន​ ទី១.​ រោង​ចក្រ​​ដំឡើង​រថយន្ត​​ Dongfeng ដែលរោងចក្រ​វិនិយោគ​ដោយក្រុមហ៊ុន​ GTV MOTOR មានទីតាំង​នៅផ្លូវជាតិ​លេខ ​៣ ក្នុងភូមិ​អង្ក្រង​ ឃុំអង្គពពេល ស្រុកគងពិសី​ ខេត្តកំពង់ស្ពឺ​។ ទី២. រោងចក្រ​ដំឡើង​រថយន្ត​ម៉ាក Soueast ដែល​រោងចក្រ​នេះ​ក៏ស្ថិតនៅក្នុងស្រុកគងពិសី​នៃខេត្តកំពង់ស្ពឺដែរ ស្ថិតនៅជាមួ​យនឹង​រោងចក្រ​ដំឡើង​រថយន្ត Dongfeng។

រោងចក្រ​ដំឡើង​រថយន្តម៉ាកល្បីមួយទៀត​នោះគឺ​ម៉ាក ​IZUSU។ ​រោងចក្រ​នេះ​វិនិយោគ​ដោយក្រុមហ៊ុន K (Cambodia ) ដែល​មាន​ទីតាំង​វិនិយោគនៅតាមបណ្ដោយផ្លូវជាតិលេខ ​៤ ក្នុងស្រុកគងពិសី ​ខេត្តកំពង់ស្ពឺ  ហើយរោងចក្រ​នេះដែរក៏ទើបតែបើក​សម្ពោធដំណើរកា​រកាលពីប៉ុន្មានថ្ងៃមុននេះផងដែរ។​

ឯកឧត្តម​សុខ ចិន្តា​សោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា​អគ្គ​លេខ​ធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ក៏បានថ្លែង​ថា​ បច្ចុប្បន្ននេះ កម្ពុជា​មានរោងចក្រ​ដំឡើង​រថយន្តម៉ាកល្បីៗ លើពិភពលោ​ក​ចំនួន ​៨ ហើយ ក្នុ​ង​​នោះ​រួមមានម៉ាក Soueast , Hyundai , Kia , Ssangyong , Dongfeng , Ford , Toyota និង​រោងចក្រ​ដំឡើង​រថយន្ត​ IZUSU ។​

ឯកឧត្ត​ម​ វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានថ្លែង​ថា ខេត្តកំពង់ស្ពឺ​កំពុង​មានភាពទាក់ទាញ​លើការ​វិនិយោគ​ពីសំណាក់​វិនិយោគិន​ក្នុងស្រុក និ​ងវិនិយោគិនមកពីខាងក្រៅប្រទេស ​ដោយ​ភាគច្រើន​ប​ណ្ដា​ក់​​ទុន​​​វិនិយោគលើ​វិស័យឧស្សាហកម្ម ហើយ​នៅពេល​បន្ទាប់​​នៅក្នុង​ខេត្តនេះ​នឹងក្លាយជា​តំបន់ ដែល​មាន​សក្ដា​នុ​ព​ល​ខ្ពស់​លើការ​វិនិយោគ​លើ​លំនៅឋាន ​ជាពិសេស​លំនៅឋានតម្លៃសមរម្យ​ ដើម្បីផ្គត់ផ្គង់​ដល់​តម្រូវ​ការ​នៅ​ក្នុង​​​ខេត្ត​នេះផ្ទាល់។ លោក ​វ៉ា រីវៈ អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ ​ក៏បានមានប្រសាសន៍​ផងដែរថា តំបន់ប៉ែកខាងលិច នឹងក្លាយ​ជា​​តំបន់​ដែលមានភាពទាក់ទាញ​ការ​វិនិយោគនៅពេលអនាគត​ជា ពិសេស​តំបន់​ប៉ែកខាងលិច​ទន្លេមេគង្គ និង​ទន្លេ​សាប ហើយជាក់ស្ដែង​បច្ចុប្បន្ននេះ ក៏ឃើញថា​តំបន់នោះ​ចាប់ផ្ដើមមានសកម្មភាព​វិនិយោគ​ជា​បន្តបន្ទាប់​ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ