ភ្នំពេញ ៖ កាលពីខែសីហា ឆ្នាំ២០២២កន្លងទៅនេះ សន្ទស្សន៍ថ្លៃទំនិញសម្ភារៈប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញ បានកើនឡើង ៤,៩% ធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន ខណៈក្នុងខែសីហា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើង និងគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីរងការប៉ះទង្គិចពីការផ្ទុះឡើងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម ប្រចាំខែសីហា ឆ្នាំ២០២២។

ក្នុងខែសីហា ឆ្នាំ២០២២ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងបន្តនិន្នាការកើនឡើងដោយបន្តគាំទ្រដោយភាពល្អប្រសើរនៃតម្រូវការសកល បើទោះបីរងការប៉ះទង្គិចពីការផ្ទុះឡើងនូវសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។ ទន្ទឹមនេះ ការសម្រេចបាននូវអត្រាខ្ពស់នៃការចាក់វ៉ាក់សាំង និងការបើកប្រទេសឡើងវិញបានអនុញ្ញាតឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកចាប់ផ្តើមវិលត្រលប់ទៅរកប្រក្រតីភាពវិញ។

ឈរលើការងើបឡើងវិញនៃសេដ្ឋកិច្ច-សង្គមនាពេលបច្ចុប្បន្ន, ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជានៅបន្តមានភាពល្អប្រសើរ ជាពិសេស ស្ថានភាពផលិតកម្ម ឆ្លុះបញ្ចាំងតាមរយៈការបន្តកើនឡើងនៃការនាំចេញផលិតផលឧស្សាហកម្ម ផលិតផលកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរ។
បន្ថែមលើនេះ, រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារ ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវី-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣ ដែលនឹងជួយស្តារ និងជំរុញវិស័យដែលជាចន្ទល់នៃសេដ្ឋកិច្ចឱ្យកាន់តែប្រសើរឡើង ក្នុងនោះរួមមាន វិស័យកាត់ដេរ ឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។
នៅក្នុងខែសីហា ឆ្នាំ២០២២កន្លងទៅផងដែរ តម្លៃប្រេងសាំងថ្លៃជាមធ្យម ៤ ៧០០/លីត្រ ធ្លាក់ចុះ១១% និងប្រេងម៉ាស៊ូតថ្លៃជាមធ្យម ៥ ០៨៣ រៀល ធ្លាក់ចុះ១០,៨% ធៀបនឹងខែកក្កដា ឆ្នាំ២០២២ ស្របគ្នាជាមួយនឹងថ្លៃនៅលើទីផ្សារអន្តរជាតិ ដែលក្នុងនោះប្រេងឆៅ (Brent) ថ្លៃមធ្យម ៩៨,៦ ដុល្លារក្នុង១បារ៉ែល ធ្លាក់ចុះ ៩,៥% និងប្រេងឆៅ(WTI) ថ្លៃមធ្យម ៩១,៦ ដុល្លារក្នុង១បារ៉ែល ធ្លាក់ចុះ ៨,៣% ធៀបនឹងខែកក្កដា ឆ្នាំ២០២២។
ដោយឡែក ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២ ការនាំចេញទំនិញ(ដកមាស) មានទំហំទឹកប្រាក់ចំនួន ១៤ ០៩២,១ លានដុល្លារ បានកើនឡើង ២៨% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ កំណើននាំចេញ(ដកមាស) ត្រូវបានជំរុញដោយកំណើនវិជ្ជមាននៃការនាំចេញផលិតផលវាយនភណ្ឌ, កង់ និងទំនិញផ្សេងៗ (ដែលមានដូចជា គ្រឿងសង្ហារិម, សូឡា, ជ័រកៅស៊ូ, ខ្សែភ្លើង និងបង្គំខ្សែភ្លើង, សម្ភារសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, គ្រឿងបង្គំអេឡិចត្រនឹក, គ្រឿងបង្គំរថយន្ត, ស្ករស, ចេក, ដំឡូងមី, គ្រាប់ស្វាយចន្ទី និងផលិតផលផ្សេងៗមួយចំនួនទៀត)។ ទន្ទឹមនេះ ការនាំចូល(ដកមាស) មានទំហំទឹកប្រាក់ចំនួន ១៧ ៤៨៤,៤ លានដុល្លារអាមេរិក បានកើនឡើង ២០,១% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំកន្លងទៅ។ កំណើននាំចូល (ដកមាស) នេះ បានគាំទ្រដោយកំណើននៃការនាំចូលក្រណាត់, ប្រេងឥន្ទនៈ, គ្រឿងសំណង់, យានយន្ត និងទំនិញផ្សេងៗ (ផលិតផលវាយនភណ្ឌ (ថ្មី), ទូរទឹកកក និងទូក្លាស្ស, ម៉ាស៊ីនត្រជាក់, គ្រឿងឧបភោគបរិភោគ, ស្ករស, ប៊ីចេង, ប្រេងឆា, ស្រាចំរុះ, ស្រាបៀរ និងផលិតផលផ្សេងៗ មួយចំនួនទៀត) ខណៈដែលស្ថានភាពភ្ញៀវទេសចរបានបង្ហាញពីកំណើនខ្ពស់គួរឱ្យកត់សម្គាល់។
ក្នុងរយៈពេល៨ខែ ឆ្នាំ២០២២, ចំនួនគម្រោងដែលទទួលបានការអនុញ្ញាតសាងសង់សរុបមាន ២ ៨១១ គម្រោង បានធ្លាក់ចុះ ៩០គម្រោង និងតម្លៃគម្រោងសរុបមាន ១ ៦៦២លានដុល្លារ បានធ្លាក់ចុះ ៥៦,៧% ក្នុងនោះ ប្រភេទសំណង់លំនៅដ្ឋានមាន ២ ៥២១ គម្រោង (ស្មើនឹង ៨៩,៧% នៃសំណើសុំសាងសង់សរុប) បានធ្លាក់ចុះ ៩ គម្រោងធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។ ដោយឡែក ស្ថានភាពវិនិយោគបានបង្ហាញពីភាពល្អប្រសើរបន្តិច ជាក់ស្តែងគម្រោងវិនិយោគឯកជនសរុបមានចំនួន ៩៤គម្រោង បានកើនឡើង ១៩គម្រោង, លទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ៧៩ ពាន់នាក់ កើនឡើង ៣៧,៨% និង ទុនវិនិយោគសរុប ២ ៥៩២លានដុល្លារ កើនឡើង ១៣៤, ៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងខែសីហា ឆ្នាំ២០២២ សន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ និងសេវាកម្មនៅរាជធានីភ្នំពេញ កើនឡើង ៤,៩% ធៀបនឹងខែដូចគ្នាឆ្នាំមុន។ កំណើននេះ គឺត្រូវបានជម្រុញដោយអត្រាកំណើនខ្ពស់នៃក្រមសន្ទស្សន៍ថ្លៃសំខាន់ៗដែល មានទំងន់ធំៗ ដូចជាសន្ទស្សន៍ថ្លៃអាហារនិងភេសជ្ជៈមិនមានជាតិស្រវឹង ៤,៣%, ផ្ទះសំបែង ទឹក អគ្គិសនី ឧស្ម័ន និងឥន្ធនៈ ដទៃទៀត ៤,៩% ជាពិសេសការដឹកជញ្ជូន ៨,៨%៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content