តំបន់ស្ថិតនៅជុំវិញអង់ទែន​ទួល​គោក ​ក្លាយជាមណ្ឌលពាណិជ្ជកម្ម​ដ៏មមាញឹកក្នុង​រាជធានីភ្នំពេញ

ភ្នំពេញ ៖ ទួល​គោក​ បានក្លាយជា​តំបន់​ពាណិជ្ជកម្មដ៏មមាញឹក​មួយក្នុ​ងរាជធានីភ្នំពេញ ដោយក្នុងនោះ តំបន់​នៅ​ជុំវិ​ញអង់ទែន​ទួល​គោក​ បាន និងកំពុងទាក់ទាញខ្លាំង​លើអាជីវកម្ម​ និងពាណិជ្ជកម្ម​ចម្រុះដ៏មា​នសក្ដានុពលបន្ថែមពីលើគម្រោងអភិឌ្ឍន៍សំណង់ខុនដូ និងអាផាតមិន ដោយ​ក្នុង​នោះគេ​​ឃើញថា​តំបន់នោះ​មានធនាគារ​តូចធំប្រមូលម្ដុំគ្នា​យ៉ាង​ច្រើន​ស្អេកស្កះ។ ក្រៅពីនេះ​ក៏មានផ្សា​រទំ​នើ​ប​សហគមន៍​ ​​​និងអាជីវកម្ម​ជាច្រើនទៀត ដែលជំរុញឱ្យ​តំបន់​នេះកាន់តែ​មានប្រជាប្រិយភាព។

បើតាមអ្នកជំនាញ​នៃវិស័យ​អចលនទ្រព្យ​កម្ពុជា​បាន​ឱ្យដឹងថា ​ទួល​គោក​បានក្លាយជា​តំបន់​ដ៏​មា​ន​ស​ក្ដា​នុ​ព​ល​ក្នុង​រាជធានីភ្នំពេញ​បន្ទាប់ពីតំបន់បឹងកេងកង​ ដោយ​អ្នកវិនិយោគ​ទាំង​ក្នុង​ ​និងក្រៅប្រទេស​បាន​ចាប់​អារ​ម្ម​ណ៍​​​កាន់តែច្រើន ខណៈដែលវត្តមានសំណង់អគារពាណិជ្ជកម្មចម្រុះ​ ខុនដូ អាផាតមិន ផ្សារ​ទំនើប អគារ​ការិយាល័យ និង​​អាជីវកម្មផ្សេងទៀតកើតមាន​ស្ទើរតែគ្រប់ទីកន្លែងទៅហើយ​។​

លោក ​ប៉ូ អ៊ាវ​គង់​ អគ្គនាយកក្រុមហ៊ុន​ Advance បានមានប្រសាសន៍ថា​ ទួលគោក​ជា​ទីតាំង​ភូ​មិសាស្ត្រដ៏​ល្អ ជាក់ស្ដែងតំបន់​នេះ មានកា​រតភ្ជាប់ទៅកាន់តំបន់នានា​​ដូចជាការ​ចេញចូល​ក្រុង​ភ្នំពេញមា​ន​ភាព​ងាយ​ស្រួល ។ ក្រៅពីនេះ ពលរដ្ឋ​ចង់ចូល​ទៅតំបន់កណ្ដាល​ក្រុង​ មានផ្លូវខ្វាត់ខ្វែង ហើយពលរដ្ឋ​ចង់ចេញទៅលេង​តាមប​ណ្ដា​ខេត្ត​នានានា​ក៏ងាយស្រួលដែរ ដូច្នេះហើយទើប​ធ្វើឱ្យ​តំបន់ទួល​គោកនេះកាន់តែមានភាពទាក់ទាញ​លើការ​វិនិយោគ​​។​

លោកបន្តថា ៖

“ជាការ​កត់សម្គាល់​ មួយរយៈចុងក្រោយនេះ តំបន់ទួលគោក​កាន់តែ​មានភាពទាក់ទាញ​ និងក្លាយជា​តំបន់​ពាណិជ្ជកម្មយ៉ាងមមាញឹក ដោយក្នុងនោះដែរ​យើងឃើញផងដែរថា ​​នៅជុំវិញតំបន់​ផ្សារទំនើបសហគមន៍ ​TK  Avenue មានប្រមូលផ្ដុំទៅដោយធនាគារ​ និងមីក្រូហិរញ្ញវត្ថុ​​ ព្រមទាំងអាជីវកម្ម​ជាច្រើន​ទៀត។​”

គួររំលឹកផងដែរថា តាមការ​វាយតម្លៃរបស់​សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ​បានបង្ហាញផងដែរថា​ តម្លៃដីធ្លីនៅតំបន់​ទួលគោក​បានហក់ឡើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មានចុងក្រោយនេះ ហើយក៏បានរក្សា​តម្លៃល្អប្រសើរទោះស្ថិត​នៅក្នុង​វិបត្តិកូវីដ​​១៩ក៏ដោយ ពោលគឺមិនមានការ​ធ្លាក់​ចុះនោះឡើយ។ ហេតុផលនៅត្រង់ថា តំបន់នេះ ហាក់​មិនខុសពីតំបន់​នៅកណ្ដាលក្រុង​ដូចជា​បឹង​កេងកង​ និង​តំបន់ដូនពេញប៉ុន្មាននោះទេ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៦ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងឆមាសទី១ ឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ២៧៦ ក្នុងទំហំទុនសរុបប្រមាណ ៤,៧ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​