ការអនុវត្តកសិកម្មចម្រុះតាមបច្ចេកទេស អាចជួយឱ្យកសិករចំណេញទាំងសុខភាព លើកកម្ពស់ជីវភាពមិនបាច់ធ្វើចំណាកស្រុក

កសិកម្មចម្រុះ សម្ដៅលើការដាំដុះដំណាំផ្សេងៗច្រើនមុខ ច្រើនប្រភេទលើដីតែមួយ ហើយទទួលបានកសិផលក៏ច្រើនមុខដូចគ្នា ក្នុងនោះ ការអនុវត្តកសិកម្មចម្រុះសមស្របតាមបច្ចេកទេសក៏អាចជួយដល់កសិករតាមរយៈការទទួលបានកសិផលធម្មជាតិ មិនប៉ះពាល់សុខភាព ថែមទាំងអាចពង្រីកការដាំដុះ និងលក់កសិផលទៅលើទីផ្សារដើម្បីរកចំណូលប្រចាំថ្ងៃបានដោយមិនបាច់ធ្វើចំណាកស្រុក។

ជាក់ស្ដែង អ្នកស្រី សួស សារ៉េត ជាកសិករក្នុងសហគមន៍កសិកម្ម គុណវុឌ្ឍិល្បើក ស្ថិតនៅភូមិត្រពាំងថ្ម ឃុំល្បើក ស្រុកឈូក ខេត្តកំពត ក៏ជាសមាជិកក្នុងគម្រោងលើកកម្ពស់សន្តិសុខស្បៀងអាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារក្រីក្ររបស់អង្គការ Helen Keller បានឱ្យថា​ តាមរយៈការចូលរួមជាសមាជិកក្នុងគម្រោងនេះ អ្នកស្រីទទួលបានផលចំណេញច្រើន ទាំងផ្នែកច្ចេកទេស រាប់ចាប់ពីការបណ្ដុះបណ្ដាលពីការជ្រើសរើសពូជ ការផលិតជី ការដាំ និងថែទាំបន្លែ ការស្រោចស្រព ទទួលបាននូវពូជបន្លែ ជីធម្មជាតិ ដែលអ្នកស្រីអាចដាំបន្លែហូបខ្លួនឯងបានគ្រប់គ្រាន់ និងអាចលក់កសិផលរកចំណូលបានដោយមិនចាំបាច់ទៅទីក្រុងដើម្បីស៊ីឈ្នួលគេធ្វើការដូចមុននោះទេ។

អ្នកស្រីបញ្ជាក់ថា៖

«ពីមុនដាំជាលក្ខណៈគ្រួសារគ្រាន់សម្រាប់ហូប ទទួលផលបានតិច តែពេលចូលគម្រោងរបស់អង្គការ Helen Keller ទទួលបានផលគ្រាន់បើជាងមុន។ អង្គការនេះមានគ្រូបង្គោលគាត់បង្ហាត់បង្ហាញពីការលាយជី ការដាំ ឥឡូវយើងទទួលបានផលល្អ មានចំណូលចូលរាល់ថ្ងៃ ខណៈដែលគ្រាមុនយើងអត់មានចំណូលទេ ត្រូវចំណាកស្រុកទៅធ្វើការឱ្យគេ តែឥឡូវយើងបាននៅផ្ទះក៏មានចំណូលចូលប្រចាំថ្ងៃ ដោយមានម៉ូយមកទិញដល់ផ្ទះខ្លះ ដឹកឱ្យគេខ្លះ និងលក់ឱ្យអ្នកក្នុងភូមិខ្លះ មួយថ្ងៃអាចបានពី ៨-៩ម៉ឺនរៀល»។

ជាការកត់សម្គាល់ បច្ចុប្បន្ននេះ អ្នកស្រីមានដាំត្រសក់ សណ្ដែកកួរ និងត្រប់ ដោយដាំវិលជុំ ក្រោមការព្រឹក្សារបស់គ្រូបង្គោលពីរដូវកាល ឬខែណាគួរដាំបន្លែអ្វីឱ្យសមស្របតាមអាកាសធាតុ ក៏ដូចជាការស្រោចបន្លែដោយប្រើទុយោតំណក់ដែលអាចសន្សំសំចៃទឹក និងចំណេញពេលវេលា និងអាចប្រមូលផលបន្លែពី ៣០-៥០គីឡូក្រាមប្រចាំថ្ងៃ។   

ចំពោះការដាំបន្លែដោយខ្លួនឯងនេះដែរ កសិករខាងលើបន្ថែមថា ការដាំបន្លែខ្លួនឯង ហូបខ្លួនឯងនេះវាល្អចំពោះសុខភាព មិនមានបង្កជាជំងឺផ្សេងៗ ហើយកសិករដទៃទៀតក៏គួរងាកមកដាំបន្លែសុវត្ថិភាពនេះដែរ។ ដោយឡែកការដាំបន្លែមិនមែនចេះតែដាំនោះទេ អ្នកដាំក៏ត្រូវការយល់ដឹងពីបច្ចេកទេស ការជ្រើសរើសពូជ ការបណ្ដុះកូន ក៏ដូចជាស្រោចស្រពទើបអាចទទូលបានផលល្អ។

គួរបញ្ជាក់ដែរថា អ្នកស្រី សារ៉េត បានចូលរួមជាសមាជិកគម្រោងលើកកម្ពស់សន្តិសុខស្បៀង អាហារូបត្ថម្ភ និងជីវភាពដល់គ្រួសារក្រីក្រ កាលពីខែឧសភា ឆ្នាំ២០២៣ ដោយចាប់ផ្ដើមពីការដាំលើទំហំដី ១០x៣០ម៉ែត្រ លុះទទួលបានផលល្អជាបន្តបន្ទាប់ អ្នកស្រីក៏បានពង្រីកទំហំដីបាន ៣០​x៣០ម៉ែត្រ ហើយអនាគតអ្នកស្រីក៏មានគម្រោងចង់ពង្រីកការដាំដុះបន្ថែមទៀត ដូចជា ដាំម្ទេស ត្រប់ស្រួយ និងប៉េងប៉ោះថែមទៀតផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ