រយៈពេល​៥ខែ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ចំនួន​១៥៣ ​មាន​ទឹក​ប្រាក់​ ២,៧៥​ពាន់​​​លានដុល្លារ​

ភ្នំពេញ ៖ គិត​ចាប់ពីខែមករា ដល់​ដំណាច់​ខែឧសភា ២០២៤ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជាបាន​សម្រេចអនុម័ត​ចុះបញ្ជីលើ​គម្រោ​ងវិនិយោគ​ថ្មី និង​គម្រោងពង្រីក​ផលិតកម្ម​សរុប​ទាំងអស់​ចំនួន​ ១៥៣​គម្រោង គិត​ជា​ទឹក​ប្រាក់​វិនិយោគ​មានចំនួន  ២ ៧៥៤​លានដុល្លារអាមេរិក ។ នេះ​បើតាមរបាយការណ៍របស់​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​ន៍​កម្ពុជា​ចេញផ្សាយ​ជា​បន្តបន្ទាប់ ។

ក្នុង​រយៈពេល​៥ខែកន្លងមកនេះ ឃើញថា​នៅ​ក្នុង​ខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​អនុម័ត​គម្រោ​ង​វិនិយោគ​សរុប​ចំនួន​ ៣២​គម្រោង​ សរុប​ជាទឹកប្រាក់​វិនិយោគ​មានចំនួន​១៨៧​លានដុល្លារ​អាមេរិក បង្កើតការងារ​ជូន​ប្រជាពលរដ្ឋ​បាន​ជិត​​៣ម៉ឺន​កន្លែង, ក្នុង​ខែកុម្ភៈ បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន​៣៧​គម្រោង​ គិតជា​ទឹកប្រាក់​វិនិយោគ​មាន​រហូត​ដល់​ ជិត​ ១​ ២០០​លានដុល្លារ​អាមេរិក, ខែមីនា មានទឹកប្រាក់​៨១៣​លានដុល្លារ​អាមេរិក​, ​ខែមេសា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​បានអនុម័ត​គម្រោងវិនិយោគ​ចំនួន ២១​គម្រោង ដែ​ល​មានទឹកប្រាក់​វិនិយោគ​ចំនួន​៣០៩​លានដុល្លារ​អាមេរិក និង​បង្កើតការងារ​បាន​២ម៉ឺន​៣ពាន់​កន្លែង ។

ដោយឡែក​ក្នុង​ខែឧសភា កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ក៏បាន​អនុម័ត​ចុះបញ្ជីលើ​គម្រោង​វិនិ​យោ​គ​​​​សរុប​ចំនួន ២៥​គម្រោង ដែលមានទឹកប្រាក់​វិនិយោគ​ចំនួន២៤៦​លាន ដុល្លារ​អាមេរិក និងអាច​បង្កើត​ការងារ​រហូតដល់​១ម៉ឺន​៥ពាន់​កន្លែង ។

បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​បានបង្ហាញថា គម្រោងវិនិយោគ​លើ​វិស័យឧស្សាហកម្ម​មាន​ច្រើនជាង​គេ ជាក់ស្ដែង​ក្នុងខែឧសភា​កន្លងទៅនេះគម្រោង​វិនិយោគលើ​វិស័យ​ឧស្សាហកម្ម​មាន​ទឹក​ប្រាក់​វិនិយោគ​រហូត​ដល់ជាង​១៨០លាន​ដុល្លារ​អាមេរិក ហើយ​ម្ចាស់​គម្រោងវិនិយោគមួយ​ចំនួន​​ក៏​បាន​ជ្រើស​រើស​​យក​តំបន់​សេដ្ឋកិច្ចពិសេស​​ជាទីតាំង​វិនិយោគ​របស់ខ្លួនផងដែរ​ ។

រាជរដ្ឋាភិបាល​ក៏មានផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​បន្តបន្ទាប់​ទៀត ជាពិសេស​តំបន់​សេដ្ឋកិច្ច​ដែល​ផ្ដោត​លើ​វិនិយោគិន​មក​ពី​ប្រទេស​ណាមួយ​ ដូចជា​តំបន់​សេដ្ឋកិច្ច​សម្រាប់​វិនិយោគិន​ជប៉ុន តំបន់​សេដ្ឋកិច្ច​ពិសេស​សម្រាប់​វិនិយោគិន​ចិន​ជាដើម ។​ គិតមកដល់ពេលនេះ កម្ពុជា​មានតំបន់​សេដ្ឋកិច្ច​ពិសេស​សរុប​ចំនួន ២៤​ទីតាំង​កំពុ​ងដំណើរការ ដោយក្នុងនោះ មាននៅរាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រះសីហនុ និងកោះកុងជាដើម ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ