រដ្ឋមន្ត្រីទេសចរណ៍ ផ្សព្វផ្សាយកាលានុវត្តភាពទេសចរណ៍កម្ពុជា នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់និងគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពីមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ និងបានពិភាក្សាជាមួយធុរជនជាច្រើនរូប ផ្លាស់ប្តូរទស្សនៈឱ្យកាន់តែស៊ីជម្រៅលើគម្រោងសហប្រតិបត្តិការទេសចរណ៍ជាមួយគ្នាថ្មីៗបន្ថែមទៀតក្នុងឆ្នាំ២០២៥។

អគ្គលេខាធិការមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ASEAN-Korea Center (AKC) លោក Kim Jae Shin បានជួបជាមួយ ឯកឧត្តម ហួត ហាក់ ដោយបានថ្លែងលើកឡើងថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ នឹងជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាឱ្យបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េ ដើម្បីមកធ្វើទេសចរណ៍ និងបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀតនៅកម្ពុជា។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកអគ្គលេខាធិការ រដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាល និងប្រជាជនកម្ពុជា ដូចដែលបានបន្សល់ទុកនូវសមិទ្ធផលប្រកបដោយផ្លែផ្កា និងជាក់ស្តែងដូចសព្វថ្ងៃ និងស្នើសុំឱ្យបន្តជួយគាំទ្រដល់ទេសចរណ៍កម្ពុជាបន្តទៀត។

សូមជម្រាបដែរថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានអញ្ជើញជាគណៈអធិបតីនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ចូលរួមក្នុងកម្មវិធីកាត់ខ្សែបូរណ៍បើកសម្ពោធជាផ្លូវការ​ពិព័រណ៍អន្តរជាតិសេអ៊ូលលើកទី៤០ និងសន្និសីទ​​ឧស្សហកម្មទេសចរណ៍ពិភពលោក លើកទី៤ នៅរដ្ឋធានីសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានការចូលរួមពីប្រទេសជាង៤០ ពីគ្រប់ទ្វីប មានស្តង់ពិព័រណ៌ចំនួន៥០០ ជាមួយអ្នកលក់ចំនួន ៧៥០ក្រុមហ៊ុន ហើយក្រសួងទេសចរណ៍ ក៏បានចូលរួមដោយរៀបចំពន្លាផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ពិភពលោក ជាពិសេសប្រជាជនកូរ៉េ ដើម្បីមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។

គួរកត់សម្គាល់ថា កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានចេញរបាយការណ៍បង្ហាញថា  កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរបរទេសប្រមាណ ២,៤ លាននាក់ក្នុងរយៈពេល ៤ខែនៃឆ្នាំ២០២៥ ដែលឆ្លុះបញ្ចាំងពីការកើនឡើង ១៣,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ។

របាយការណ៍ គិតចាប់ពី​ខែមករា ដល់​ដំណាច់ខែមេសា ឆ្នាំ២០២៥ បង្ហាញថា ប្រទេសថៃ បានឈរនៅលើកំពូលតារាងនៃទីផ្សារទេសចរណ៍ ដោយបានរួមចំណែកអ្នកទស្សនាចំនួន៦៧៤,១៣៤ មានកំណើន ១៤,៦ភាគរយ – តាមពីក្រោយដោយប្រទេសវៀតណាម ដែលមានអ្នកទស្សនាចំនួន ៤១០,៤២៤ នាក់ និងប្រទេសចិន មានចំនួន ៣៨៧,៥០៥។ ដោយឡែក សាធារណរដ្ឋកូរ៉េ ឈរនៅលំដាប់ទី៦ ដែលមានអ្នកមកទស្សនាកម្ពុជាចំនួន ៧៣,៧៦១នាក់។

ចំនួនទេសចរប្រមាណ ៤២ ភាគរយ នៃអ្នកទេសចរអន្តរជាតិ បានមកដល់តាមផ្លូវអាកាស ដោយមានភ្ញៀវទេសចរសរុបចំនួន ១,០១១,៨០៩នាក់ ក្នុងនោះតាមអាកាសយានដ្ឋានភ្នំពេញ មានទេសចរចំនួន៧១៧,​៩៤៣នាក់ អាកាសយានដ្ឋានសៀមរាប មានទេសចរចំនួន២២៧,០០៧នាក់  និងអាកាសយានដ្ឋានព្រះសីហនុ ទទួលភ្ញៀវទេសចរចំនួន១៦,៨៥៩នាក់ ខណៈអ្នកដែលនៅសល់ប៉ុន្មានចូលប្រទេសតាមច្រក​ព្រំដែន​គោក និងផ្លូវទឹកមានចំនួន ១ ៣៩១ ៦៤២នាក់។

សូមជ្រាបថា វិស័យទេសចរណ៍នៅតែជាសសរស្តម្ភសំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបួននៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា រួមជាមួយនឹងការនាំចេញសម្លៀកបំពាក់ កសិកម្ម និងវិស័យអចលនទ្រព្យ និងសំណង់។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *