អ្នកលក់ផលិតផលកែច្នៃក្នុងស្រុក ចូលរួមទិញផលិតផល និងផ្តល់ការងារដល់ប្រជាសហគមន៍មូលដ្ឋាន

ភ្នំពេញ៖ ក្នុងពេលយកទំនិញដែលជាផលិតផលកែច្នៃក្នុងស្រុក រួមមានគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ ហូល ផាមួង កន្សែង ក្រមា និងគ្រឿងចម្លាក់នានាមកបង្ហាញក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ – ទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នៅក្នុងសណ្ឋានគារសុខារាជធានីភ្នំពេញ ក្រុមអ្នកលក់ផលិតផលកែច្នៃក្នុងស្រុកបានបង្ហាញពីកិច្ចខិតខំជួយដល់សហគមន៍ក្នុងការជួយរកការងារ និងជួយទិញផលិតផលរបស់ប្រជាសហគមន៍សំដៅដើម្បីជួយលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង។

កំពុងដាក់លក់ទំនិញក្នុងពិព័រណ៍ផលិតផលក្នុងស្រុក អ្នកស្រី ហម ផុស្សនាកល្យាណី អ្នកកែច្នៃម៉ូតប្រចាំក្រុមហ៊ុន ហត្ថានារី បានឱ្យដឹងថា ទំនិញរបស់អ្នកស្រីដែលយកតាំងមកតាំងបង្ហាញនេះមានទានក្រអូប និងផលិតផលតែ ដែលជាផលិតផលចេញមកពីសហគមន៍។

អ្នកស្រីបានបន្តឱ្យដឹងថា ៖

“ការយកទំនិញដែលជាផលលិតផលក្នុងស្រុកនេះគឺក្នុងគោលបំណងចង់បង្ហាញដល់បរទេសឱ្យបានស្គាល់ទំនិញរបស់កម្ពុជាថាប្រទេសយើងក៏អាចផលិតនូវទំនិញដែលមានគុណភាព និងប្រកបទៅដោយការពេញនិយមប្រើប្រាស់មិនចាញ់ប្រទេសដទៃនោះឡើយ។ ពួកយើងបានផលិតនូវផលិតផលទាំងអស់នេះនៅក្នុងស្រុកសៀមរាប និងក្នុងបណ្តាខេត្តដទៃទៀតក្នុងប្រទេសកម្ពុជា ហើយដូចជាតែ និងសារជាតិផលិតធ្វើជាទានក៏បានទិញពីសហគមន៍ដែលផ្តល់នូវចំណូលជូនពួកគាត់ក្នុងការដោះស្រាយជីវភាព”

ដោយឡែកអ្នកស្រី ម៉ាលីកា ក្រុមហ៊ុនផ្តៅម៉ាឃីត ដែលជាក្រុមហ៊ុនមួយបានកែច្នៃកំប្លោកធ្វើជាកាបូប កាតាប និងរបស់របរដទៃជាច្រើនទៀតក្នុងការយកមកដាក់តាំងលក់នៅក្នុងពិព័រណ៍ក្នុងកិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១នេះដែរបានប្រាប់ឱ្យដឹងថា ការកែច្នៃទំនិញផលិតចេញពីកំប្លោកនេះក្នុងគោលបំណងសំខាន់ដើម្បីលើកស្ទួយស្រ្តីខ្មែរនៅតាមសហគមន៍សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានការងារធ្វើ មានជំនាញច្បាស់លាស់ និងអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសាររបស់ពួកគាត់។


ជាមួយគ្នានេះអ្នកស្រី គង់ សិទ្ធាវី អ្នកផ្នែកទីផ្សារនៃ អង្ករ Ibis Rice បានឱ្យដឹងថា អ្នកស្រីពិតជាមោទនភាពដែលអង្កររបស់អ្នកស្រីកំពុងទទួលបានការពេញនិយមនៅលើទីផ្សារ។ បច្ចុប្បន្នប្រភេទអង្ករបស់អ្នកស្រីមិនត្រឹមតែលក់ក្នុងទីផ្សារក្នុងស្រុកទេ ប៉ុន្តែក៏អាចលក់ក្នុងទិផ្សារអន្តរជាតិបានថែមទៀត។

ទាក់ទិនទៅនឹងអង្ករនេះដែរ អ្នកស្រីបានឱ្យដឹងបន្ថែមថា គម្រោង Ibis Rice គឺជាគម្រោងមួយដែលមិនស្វែងរកប្រាក់ចំណូល ហើយធ្វើការជាមួយកសិករកម្ពុជា ដើម្បីផលិតអង្ករសរីរាង្គដែលមានគុណភាពលំដាប់ថ្នាក់ពិភពលោក រួមទាំងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ ដែលជាទីជម្រករបស់សត្វព្រៃប្រភេទរងគ្រោះជិតផុតពូជ។

គួរបញ្ជាក់ថា អង្គការជីវិតសត្វស្លាបអន្តរជាតិ បានធ្វើការជាមួយគម្រោង Ibis Rice និងអង្គការ WCS ដើម្បីអនុវត្តកម្មវិធីបង្កើនជីវភាពពលរដ្ឋនេះ ទទួលបានជោគជ័យរួចទៅហើយ នៅក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង និងខេត្តមួយចំនួនទៀត។

ទាក់ទិនក្នុងរឿងនេះដែរ លោក អូន វណ្ណដា មន្ត្រីនៃក្រសួងការបរទេស  និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា កម្មវិធីពិព័រណ៍នេះបានដាក់តាំងបង្ហាញនូវផលិតផលខ្មែរដ៏សម្បូរបែប និងប្រកបដោយការច្នៃប្រឌិតខ្ពស់ជាច្រើនប្រភេទ ដូចជា រូបចម្លាក់ដែលធ្វើពីកំទេចឈើ ខ្មុកល្ខោនខោល គ្រឿងចម្លាក់ដែលធ្វើពីប្រាក់ និងស្ពាន់ គ្រឿងអលង្ការ សម្លៀកបំពាក់ កាបូប ហូល ក្រមា ដែលធ្វើពីអំបោះសូត្រ កប្បាស និងកំប្លោក ជាកេរដំណែលបន្សល់ទុកពីដូនតាខ្មែរ និងផលិតឡើងដោយដៃពីសំណាក់ប្រជាជននៅតាមសហគមន៍។

លោកបានបញ្ជាក់បន្ថែមថា ចំពោះផលិតផលក្នុងវិស័យកសិកម្ម មានដូចជា អង្ករ គ្រាប់ស្វាយចន្ទី កាហ្វេ ដំណាប់ស្វាយ ម្រេច អំបិល ស្ករត្នោតកំពង់ស្ពឺ ទឹកឃ្មុំ មី ផលិតផលថែរក្សាសម្រស់ និងគ្រឿងតុបតែង ត្រូវបានផលិត និងបង្កើតឡើងដោយផលិតករ និងសិប្បករក្នុងស្រុក ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីបណ្តាប្រទេសនានាទាំងក្នុងតំបន់ និងអន្តរជាតិ៕ អត្ថបទដោយ ៖ ម៉ាដេប៉ូ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ