បរទេស៖ គិតត្រឹមថ្ងៃអង្គារទី1 ខែមិថុនា ម្សិលមិញនេះ ក្រុមហ៊ុន Zoom ដែលជាអ្នកជំនាញបម្រើឲ្យសេវាកម្មទំនាក់ទំនងគ្នាតាមរយៈ Video Call នោះបានធ្វើការបង្ហាញតួលេខព្យាករណ៍ថ្មីមួយអំពីប្រាក់ចំណេញរបស់ខ្លួននៅក្នុងត្រីមាសនេះថានឹងមានភាពល្អប្រសើរខ្លាំងជាងការរំពឹងទុកកាលពីពេលកន្លងមកទៅទៀត។
មកដល់ពេលបច្ចុប្បន្ននេះអតិថិជនប្រមាណជា 2,000 ក្រុមហ៊ុន និងអាជីវកម្មដែលកំពុងប្រើប្រាស់កម្មវីធីសាកល្បង និងមុខងារមួយចំនួនរបស់ខ្លួនផងដែរគឺបានជួយផ្តល់ប្រាក់ចំណូលដល់ Zoom កាន់តែច្រើន។
មានវិធីសាស្ត្រជាច្រើនដែល Zoom អាចរកប្រាក់ចំណូលបូករួមទាំងការលក់ភាគហ៊ុនជាដើមផងដែរ ប៉ុន្តែជាសរុបនៅក្នុងត្រីមាសនេះ អាចមើលឃើញពីទំហំនៃប្រាក់ចំណូលដែលនឹងកើនឡើងទៅដល់ចន្លោះពី 985-990 លានដុល្លារ ខណៈដែលការព្យាករណ៍កន្លងមកមានត្រឹមតែ 931.8 លានដុល្លារប៉ុណ្ណោះ។

ប្រាក់ចំណូលកាលពីត្រីមាសដំបូងដែលបានបញ្ចប់ទៅត្រឹមថ្ងៃទី30 ខែមេសា Zoom អាចទាញបានប្រាក់ចំណូលប្រមាណជា 956.2លានដុល្លារធៀបទៅនឹងប្រាក់ចំណូលកាលពីត្រីមាសដំបូងដូចគ្នាឆ្នាំ2020ដែលមានត្រឹមតែ 328.2 លានដុល្លារ និងលើសពីការរំពឹងទុកដែលក្រុមហ៊ុនធ្លាប់ធ្វើដែលមានត្រឹមតែ 906 លានដុល្លារប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា មុខងារកិច្ចប្រជុំ និងឆាតរបស់ Zoom មានកញ្ចប់ជាច្រើនប្រភេទដែលជាប្រភពចំណូលយ៉ាងសំខាន់សម្រាប់ក្រុមហ៊ុនដែលក្នុងនោះមានដូចជា៖ Zoom Basic សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងឥតគិតថ្លៃ Zoom Pro ទាមទារការចុះឈ្មោះបង់លុយ 14.99 ដុល្លារក្នុងមួយខែ Zoom Business ត្រូវការចុះឈ្មោះ 19.99 ដុល្លារក្នុងមួយខែ ព្រមទាំងមុខងារផ្សេងទៀតដូចជា Zoom United Business និង Zoom Enterpriseផងដែរ ។
ក្រៅពីនោះ Zoom ក៏អាចរកចំណូលបានពីមុខងារផ្សេងទៀតដូចជា Zoom Rooms and Workspaces, Zoom Phone ដែលតំរូវឲ្យអ្នក host បង់លុយប្រមាណជា 14.99 ដុល្លារក្នុងមួយខែ និងចុងក្រោយមួយទៀតគឺ Zoom Video Webinars ដែលអាចឲ្យអ្នកចូលរួមមានចំនួនរហូតទៅដល់ 10,000 នាក់ក្នុងពេលតែមួយ ប៉ុន្តែត្រូវការបង់ប្រាក់ប្រមាណជា 14.99 ដុល្លារក្នុងមួយខែ ឬអ្នកប្រើប្រាស់អាចបន្ថែមមុខងារផ្សេងទៀតដល់ទៅ 64,900 ដុល្លារក្នុងមួយឆ្នាំផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/07/2026
ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content