រយៈពេលជាង​ ១៤ឆ្នាំ ក្រុមហ៊ុនជប៉ុនដ៏ធំមួយបានដាក់ទុនវិនិយោគនៅកម្ពុជា​សរុប​ជាង ​៧២០លានុដល្លារអាម៉េរិក

ភ្នំពេញ ៖ ក្រុមហ៊ុន​ MinebeaMitsumi Co.,Ltd ដែលជាក្រុមហ៊ុន​របស់ប្រទេស​ជប៉ុន​ បាន​ចាប់ផ្ដើម​ធ្វើសកម្មភាពវិនិយោគនៅក្នុង​ប្រទេស​កម្ពុជា​ចាប់ពីឆ្នាំ២០១១ ហើយរហូតមកដល់​បច្ចុប្បន្ននេះ ក្រុមហ៊ុន​ មួយនេះបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា​សរុបជាទឹកប្រាក់​ចំនួន ៧២៥​លានដុល្លារអាម៉េរិក ។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក​ Yoshihisa KAINUMA អគ្គនាយក​ក្រុមហ៊ុន​ MinebeaMitsumi Co.,Ltd ។

នៅក្នុង​ជំនួប​ជាមួយ​ឯកឧត្តម​ ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា កាលពី​ចុងសប្ដាហ៍កន្លងទៅនេះ លោក​ Yoshihisa KAINUMA បាន​ឱ្យដឹងថា ក្រុមហ៊ុន MinebeaMitsumi Co., Ltd បានបណ្តាក់ទុនវិនិយោគនៅកម្ពុជាចាប់តាំងពីឆ្នាំ២០១១មក និងបានពង្រីកសកម្មភាពវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់ ពោលគឺពីរោងចក្រទី១ ដល់រោងចក្រទី៣ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគសរុបប្រមាណ ៧២៥ លានដុល្លារអាម៉េរិក ហើយនាពេលនេះ រោងចក្រទី៤ ដែលស្ថិតក្នុងគម្រោងទី២ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ពោធិ៍សាត់ បាននិងកំពុងបញ្ចប់ការសាងសង់អគាររោងចក្រ ហើយក៏កំពុងបំពាក់គ្រឿងម៉ាស៊ីន សម្ភារៈបរិក្ខារផលិតកម្ម ហើយគ្រោងនឹងចាប់ផ្តើមដំណើរការផលិតកម្មនៅក្នុងខែតុលា ខាងមុខនេះ។

លោកបាន​បន្តថា ទោះស្ថិតក្នុងបរិការណ៍នៃភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកល និងបញ្ហាប្រឈមនានា ក៏ដំណើរការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជានៅតែបន្តដំណើរទៅមុខឥតងាករេ ហើយជាមួយគ្នានេះ បងប្អូនកម្មករនិយោជិតរបស់ក្រុមហ៊ុនប្រមាណជិត ៩ពាន់នាក់ បាន និងកំពុងអភិវឌ្ឍជំនាញរបស់ខ្លួន​លើការផលិតសម្ភារៈបរិក្ខារអេឡេចត្រូនិក បរិក្ខារអគ្គិសនី និងគ្រឿងបង្គុំរថយន្ត ។

ឯកឧត្តម​ ជា វុទ្ធី អគ្គលេខាធិការ​គណៈកម្មាធិការ​វិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន MinebeaMitsumi Co., Ltd ដែលបានពង្រីកប្រតិបត្តិការនៅកម្ពុជាជាបន្តបន្ទាប់ ព្រមទាំងបានផ្តល់ការបណ្តុះបណ្តាលជំនាញដល់បងប្អូនកូនក្មួយកម្មករនិយោជិតកម្ពុជា និងបានកោតសរសើរចំពោះវឌ្ឍនភាពនៃការសាងសង់រោងចក្រទី៤របស់ក្រុមហ៊ុន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានអះអាងសាជាថ្មីអំពីការគាំទ្ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានជូនពរឱ្យអាជីវកម្មរបស់ក្រុមហ៊ុនទទួលបានជោគជ័យ។

គួរ​រម្លឹកថា ជប៉ុន ​គឺជា​វិនិយោគិនដែល​មានភាពស្មោះត្រង់ ហើយប្រទេស​នានា​នៅលើពិភពលោក​តែងតែចង់បាន​វិនិយោគិនជប៉ុន​ចូលទៅបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសរបស់គេ​ ។ សម្រាប់កម្ពុជា​ ការ​វិនិយោគរបស់ជប៉ុនក៏តែងតែទទួល​បានការ​គាំទ្រពីពលរដ្ឋ​កម្ពុជា​ផងដែរ ជាក់ស្ដែង​គម្រោងផ្សារទំនើបអ៊ីអន គឺមានការគាំទ្រពីពលរដ្ឋ​កម្ពុជាយ៉ាងកុះកររហូតដល់មានការបង្កើតផ្សារទំនើប​នេះ រហូតដល់​៣កន្លែង​នៅរាជធានីភ្នំពេញ ។

ក្រៅពីនេះ ក៏មានគម្រោង​វិនិយោគ​ធំៗរបស់​ប្រទេសជប៉ុន​កំពុង​រីកដុះដាលនៅកម្ពុជា ដូចជាគម្រោង​អភិ​វឌ្ឍ​ន៍​អគា​រ​ខ្ពស់ៗ អគារ​ពាណិជ្ជកម្ម ខុនដូ និង​ការិយាល័យ​ មន្ទីរពេទ្យ ជាដើម ដែល​បានចូលរួមចំណែក​ដល់ការ​ទាក់ទា​ញ​​គម្រោង​វិនិយោគបរទេសផ្សេងទៀត​ចូលមកក្នុងប្រទេស​កម្ពុជា ។

ដោយឡែក​ សម្រាប់​ក្រុមហ៊ុន​ជប៉ុ​ន Minebea សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា ធ្លាប់​បានលើកឡើងថា ក្រុមហ៊ុននេះនឹង​បន្តដាក់ទុន​នៅកម្ពុជា ​ហើយជា​ក្រុមហ៊ុនដៃគូ​វិនិយោគយូរអង្វែង ដែល​នឹង​បង្កើតការងារជាច្រើនទៀត​ដល់​ពលរដ្ឋកម្ពុជា ជាមួយការទទួល​​បានប្រាក់ចំណូល និង​ជំនាញបន្ថែម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

Leave a Reply

Your email address will not be published.Required fields are marked *