សិប្បកម្មផលិតម្សៅភីហ្សាក្នុងស្រុកមួយផ្ដល់ឱកាសការងារ ជំនាញ និងប្រាក់ចំណូលដល់ពលរដ្ឋកម្ពុជា រាប់រយនាក់

ភ្នំពេញ ៖ ជាសិប្បកម្មផលិតម្សៅភីហ្សាមួយកន្លែង នៅជាយរាជធានីភ្នំពេញ បាន និងកំពុងផ្ដល់ឱកាសការងារប្រាក់ចំណូល និង ជំនាញបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជារាប់តាំងពីអ្នកផលិត រហូតដល់អ្នកលក់រាយនៅតាមផ្សារ និងតាមដងផ្លូវនានា ។

លោក កឹម សាន ម្ចាស់សិប្បកម្មផលិតម្សៅភីហ្សាគ្រួសាររីករាយ ដែលមានទីតាំងនៅខាងលិចរាជធានីភ្នំពេញបានមានប្រសាសន៍ប្រាប់សារព័ត៌មាន AMS នៅព្រឹកថ្ងៃទី០១ មីនា ២០២៤នេះឱ្យដឹងថា សិប្បកម្មរបស់លោកបាន និងកំពុងផ្ដល់ឱកាសការងារដល់អ្នកផលិត អ្នកដឹកជញ្ជូន និងអ្នកលក់រាយផ្ទាល់ជាច្រើននាក់ ហើយអ្វីដែលពិសេសនោះ អ្នកផលិតម្សៅភីហ្សាក្នុងសិប្បកម្មនេះ ក៏ទទួលបាននូវជំនាញពិតប្រាកមួយដែលជាទុនសំខាន់មួយនៅពេលអនាគត ។

លោកបន្តថា បុគ្គលិកដែលមកបម្រើការនៅសិប្បកម្មភីហ្សាគ្រួសាររីករាយ ត្រូវបានបញ្ជូនឱ្យទៅសិក្សាជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា ហៅថា NIPC ជាមុនសិន ទើបឱ្យពួកគេចូលមកធ្វើការផលិតម្សៅភីហ្សាដើម្បីចែកចាយនៅលើទីផ្សារ ដូច្នេះពួកគេទទួលបានប្រាក់ខែពីក្រុមហ៊ុនផង និងទទួលបានជំនាញដែលបណ្ដុះបណ្ដាលដោយសាលាល្បីឈ្មោះ និងទទួលស្គាល់ពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។

លោកបន្តទៀតថា សព្វថ្ងៃបើនិយាយពីបុគ្គលិកបម្រើការផ្ទាល់នៅ ក្នុងសិប្បកម្ម ថ្វីត្បិតតែមិនច្រើនដូចបណ្ដារោងចក្រ សហគ្រាសពិតមែន តែសិប្បកម្មនេះបានចែកចាយផលិតផលម្សៅភីហ្សាទៅកាន់ទីផ្សារ បានផ្ដល់ការងារដល់ពលរដ្ឋនៅនឹងផ្ទះ ឬនៅជិតៗផ្ទះ និងបានផ្ដល់នូវប្រាក់ចំណូលដល់អ្នកលក់រាយសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយកម្រិតទៀតផងដែរ ។

លោកបញ្ជាក់ថា ៖

« សិប្បិកម្មយើងបានផ្ដល់ការងារដល់យុវជនដែលមកពីគ្រួសារក្រីក្រ ឱ្យទទួលបានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងជំនាញបន្ថែម អាចបង្កើតអាជីវកម្មខ្លួនឯងនៅពេលអនាគត, ផ្ដល់ការងារដល់ស្ត្រីមេផ្ទះដែលជាប់មើលថែកូនដោយពួកគាត់អាចលក់ភីហ្សានៅនឹងផ្ទះ ឬទីតាំងនៅជិតផ្ទះ ដូច្នេះពួកគាត់អាចរកចំណូលបានផង និងមានពេលមើលថែកូនៗនៅផ្ទះបានថែមទៀត » ។

លោកបន្ថែមថា ៖

«ក្រៅពីអត្ថប្រយោជន៍ទាំងនោះ ការផលិតនូវម្សៅភីហ្សានៅក្នុងស្រុកក៏បានកាត់បន្ថយនូវការនាំចូលម្សៅភីហ្សាពីបរទេស ជាពិសេសពីប្រទេសថៃ ដែលមិនមានប្រភពច្បាស់លាស់ មិនមានការទទួលស្គាល់ពីស្ថាប័នជាតិយើង ដែលអាចនឹងប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ ជាពិសេសនោះ គឺយើងត្រូវចំណាយលុយជាច្រើនទៅឱ្យគេដើម្បីយកម្សៅភីហ្សាទាំងនោះមកចែកចាយក្នុងស្រុក ។ ដោយឡែកសិប្បកម្មផលិតម្សៅភីហ្សាគ្រួសាររីករាយដែលផលិតក្នុងស្រុក គឺមានត្រួតពិនិត្យ និងទទួលស្គាល់ពីស្ថាប័នជាតិត្រឹមត្រូវ ដែលធានាបាននូវគុណភាព ដោយប្រើបច្ចេកកក្នុងការផលិតត្រឹមត្រូវអាចរក្សាទុកបានយូរថ្ងៃ ដោយមិនខូច ពលរដ្ឋអ្នកបរិភោគក៏មិនប៉ះពាល់សុខភាព ជាពិសេសបានផ្ដល់ការងារនិងប្រាក់ចំណូលដល់ពលរដ្ឋខ្លួនឯងជាច្រើនថែមទៀត »។

បើតាមលោក កឹម សាន គម្រូអាជីវកម្មរបស់សិប្បកម្មផលិតភីហ្សាគ្រួសាររីករាយ គឺផ្តោតសំខាន់លើនិរន្តរភាពនៃអាជីវកម្មដើម្បីទទួលបានផលចំណេញស្របពេលដែលគោលដៅសំខាន់មួយទៀតគឺជួយដល់សហគមន៍ ជាពិសេសយុវជនគ្រួសារក្រីក្រឱ្យទទួលបានឱកាសអប់រំ និងប្រាក់ចំណូលទៀងទាត់។ គម្រូអាជីវកម្មនេះជាការចែករំលែកផលដោយនាំមកនូវផលជាវិជ្ជមានផងដែរសម្រាប់សង្គមកម្ពុជា។

លោក អិន រដ្ឋា អនុប្រធានការិយាល័យសហប្រតិបត្តិការនៃនាយកដ្ឋានផែនការស្ថិតិ សហប្រតិបត្តិការ និងការងារអាស៊ាន នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងក្នុងកម្មវិធីជជែកពិភាក្សាស្តីពីធរុកិច្ចបរិយាបន្ន ក្នុង “យុទ្ធនាការធរុកិច្ចបរិយាបន្ន” ថា បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មជាច្រើនចាប់ផ្តើមគិតគូរពីការចូលរួមបង្កើតប្រព័ន្ធគ្រប់គ្រងអាជីវកម្មដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍ផង និងទទួលបានផលចំណេញដោយខ្លួនឯងផង។ គំរូអាជីវកម្មប្រភេទនេះអាចនឹងចាត់ចូលជាអាជីវកម្មបរិយាបន្នប្រសិនបើពួកគាត់បញ្ចូលនូវនវានុវត្តន៍ដើម្បីជំរុញឱ្យអាជីវកម្មនេះដំណើរការបានដោយភាពឆ្លាតវៃ។

អ្នកជំនាញផ្នែកអាជីវកម្មបរិយាបន្នខាងលើ បានបញ្ជាក់ថា ធាតុសំខាន់៣នៃអាជីវកម្មបរិយាបន្ន មានដូចជា និរន្តរភាពនៃផលចំណេញសម្រាប់ខ្លួនឯង ការផ្តល់ផលប្រយោជន៍ដល់សហគមន៍ ជាពិសេសប្រជាជនក្រីក្រ៤០%នៃបាតពីរ៉ាមីត និងចុងក្រោយគឺនវានុវត្តន៍។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា សហគ្រាសធុនមីក្រូ តូច និងមធ្យមកម្ពុជា បាន និងកំពុងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចជាតិយ៉ាងច្រើន ជាក់ស្ដែង បច្ចុប្បន្នកម្ពុជាមានសហគ្រាសធុនតូច និងមធ្យមរាប់ម៉ឺនសហគ្រាស និងបានផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ ផ្ដល់ប្រាក់ចំណូលសម្រាប់ពលរដ្ឋរាប់រាប់លានដុល្លារអាមេរិកក្នុងមួយខែៗ ។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា ៖

«ការអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម នឹងចូលរួមចំណែកយ៉ាងធំធេង ដល់ការលើកកម្ពស់ជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ »៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ