ក្រសួងមុខងារសាធារណៈបញ្ជាក់ថា ការចំណាយលើបៀវត្សមន្ត្រីរាជការមិនទាន់លើសពីការកំណត់ទេ

(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈបានបញ្ជាក់ថា​ បច្ចុប្បន្ននេះការចំណាយរបស់រដ្ឋលើប្រាក់បៀវត្សរបស់មន្ត្រីរាជការ មិនមានអ្វីជាការបារម្ភទេ ពោលគឺ មិនលើសពីការកំណត់របស់រដ្ឋឡើយ ខណៈដែលការប្រកាសរើសមន្ត្រីរាជការតែងធ្វើឡើងជារៀងរាល់ឆ្នាំ។

ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅក្នុងសន្និសីទសាព័ត៌មានស្ដីពីសមទ្ធិផលសម្រេចបាន៥ឆ្នាំរបស់ក្រសួងមុខងារសាធារណៈនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានគូសបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលរដ្ឋបានចំណាយកន្លងមកគឺមិនមានអ្វីជាហានិភ័យនោះទេ ដោយ​ប្រាក់បៀវត្សអប្បបរិមារបស់មន្ត្រីរាជការបច្ចុប្បន្នគឺ ១លាន១សែន ៧ម៉ឺនរៀល ដែលសមស្របទៅនឹងលទ្ធភាពរបស់រដ្ឋក៏ដូចជាទំហំការងាររបស់មន្ត្រីរាជការ។ ជាក់ស្ដែង ការចំណាយលើមន្ត្រីរាជការក្នុងឆ្នាំ២០២២ នេះមានសមាមាត្រស្មើនឹង ៤៥,៣% នៃចំណាយចរន្តថវិកាជាតិ ឬស្មើនឹង ៦,៩៧% នៃផលិតផលក្នុងស្រុកសរុប​ (ផសស)។ ដូច្នេះ បើមើលតាមចំនួនជាក់ស្ដែងនេះគឺមិនមានអ្វីចោទជាបញ្ហានោះទេ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរ អំពីការព្យាយាមធ្វើឱ្យមានភាពស្មើគ្នានៃលំហូរចរន្ដសេដ្ឋកិច្ច ដោយមិនឱ្យប្រាក់បៀវត្សមន្ត្រីរាជការខ្ពស់ពេករហូតនាំឱ្យមានឱនភាពសេដ្ឋកិច្ច ឬទាបពេកដែលនាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពបំពេញការងារនោះទេ។ ដូច្នេះហើយ បានជាគ្រូបង្រៀននិយាយដោយឡែក មានប្រាក់គាំទ្រផ្សេងៗទៀតដូចជាប្រាក់តំបន់ និងប្រាក់ថែមម៉ោងជាដើម។

បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងអំពីករណីដែលប្រាក់បៀវត្សមន្ត្រីរាជការឡើងខ្ពស់ខ្លាំង ដោយប្រជាជនជំនាន់សង្គមរាស្ត្រនិយមបានដឹងជាទូទៅ ហើយនិយមឱ្យតម្លៃលើការងារជាគ្រូ​បង្រៀន។ រដ្ឋមិនអាចតំឡើងប្រាក់បៀវត្សមន្ត្រីរាជការខ្ពស់ពេកបានទេ ព្រោះរដ្ឋបានថ្លឹងថ្លែងពីផលប៉ះពាល់ទៅដល់សេដ្ឋកិច្ចទាំងមូល។ ប្រសិនបើរដ្ឋចេះតែតំឡើងតាមការស្នើរសុំរបស់មន្ត្រីរាជការ នោះវាអាចនឹងលើសពីការកំណត់របស់ផែនការរដ្ឋ ហើយនឹងជះឥទ្ធិផលធំធេងដល់សង្វាក់សេដ្ឋកិច្ចក្នុងផ្ទៃប្រទេស។

គួរបញ្ជាក់ថា មន្ត្រីរាជការសរុបចំនួន ២១១ ០៩៤នាក់ (ស្ត្រី៨៧.៥១៩នាក់ ស្មើនឹង ៤១.៤៦%) ក្នុងនោះថ្នាក់ជាតិចំនួន ៣៨ ២៥០នាក់ ស្មើនឹង ១៨.១២% (ស្រ្តី ១១ ៧៨៦នាក់ ស្មើ នឹង ៣០.៨១%) និងថ្នាក់ក្រោមជាតិចំនួន ១៧២ ៨៤៤នាក់ ស្មើនឹង ៨១.៨៨% (ស្ត្រី៧៥ ៧៣៣នាក់ ស្មើនឹង ៤៣.៨២%) ដែលមានក្របខណ្ឌ “ក” ចំនួន ២៩.១៣% ក្របខណ្ឌ​ “ខ”  ចំនួន ៣៣.៧៨% និងក្របខណ្ឌ “គ” ចំនួន៣ ៧១០%។ នេះបើតាមរបាយការរបស់ក្រសួងមុខងារសាធារណៈកាលពីឆ្នាំ២០១៩កន្លទៅ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ