ទោះបីជារងឥទ្ធិពលនៃវិបត្តសកល ប៉ុន្តែអត្រាអតិផរណាក្នុងតំបន់អាស៊ាន+៣ ត្រូវបានគ្រប់គ្រងយ៉ាងល្អ

ទីក្រុង Incheon ៖ ទោះបីជារងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ជំរុញឱ្យអត្រាអតិផរណាកើនឡើងដល់កម្រិតខ្ពស់ក្នុងឆ្នាំ២០២២ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ នៅតំបន់អាស៊ាន+៣ នៅតែអាចគ្រប់គ្រងបានយ៉ាងល្អបើប្រៀបធៀបទៅនឹងតំបន់ដទៃទៀត។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីថ្មីៗនេះ បានដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន+៣ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្លាស់ប្តូរទស្សនៈទៅលើស្ថានភាព និងនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ប្រទេសជាសមាជិកអាស៊ាន+៣ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុក្នុងតំបន់។

អង្គប្រជុំបានទទួលស្គាល់ថា កិច្ចសហប្រតិបត្តិការអាស៊ាន+៣ ដើរតួនាទីកាន់តែសំខាន់ឡើងក្នុងការគំាទ្រសេដ្ឋកិច្ច ព្រមទាំងបង្ការហានិភ័យនិងដោះស្រាយបញ្ហាប្រឈមនៃសេដ្ឋកិច្ចក្នុងតំបន់។ អង្គប្រជុំបានគាំទ្រដល់ការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុងតំបន់ តាមរយៈគំនិតផ្តួចផ្តើមទិសដៅអនាគតសម្រាប់ការត្រៀមរៀបចំហិរញ្ញប្បទានតំបន់ (RFA), ពហុនីយកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃ (CMIM), អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO), គំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី (ABMI), ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ (DRF), និងគំនិតផ្តួចផ្តើមអនាគតអាស៊ាន+៣។

ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ដូច្នេះថា សេដ្ឋកិច្ចអាស៊ាន+៣ បានកើនឡើង ៣,២% ក្នុងឆ្នាំ២០២២ ទោះបីជារងឥទ្ធិពលពីវិបត្តិជំងឺកូវីដ-១៩ និងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ខណៈដែលអត្រាអតិផរណាបានកើនឡើងដល់កម្រិតខ្ពស់គួរឱ្យកត់សម្គាល់ ប៉ុន្តែត្រូវបានគ្រប់គ្រងយ៉ាងល្អបើប្រៀបធៀបទៅនឹងតំបន់ដទៃទៀត។ សម្រាប់ឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន+៣ ត្រូវបានព្យាករថានឹងកើនដល់ ៤,៦% ដែលគាំទ្រជាចម្បងដោយតម្រូវការក្នុងស្រុក ខណៈដែលការងើបឡើងវិញនៃសេដ្ឋកិច្ចកំពុងដើរតាមគន្លងដែលបានគ្រោងទុក។

អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុនារយៈពេល១ឆ្នាំមកនេះ ដែលក្នុងនោះរួមមាន៖ i/-ការពិភាក្សាលើការកំណត់ទិសដៅអនាគតសម្រាប់ការត្រៀមរៀបចំហិរញ្ញប្បទានតំបន់ ii/-ការធ្វើឱ្យប្រសើរឡើងនូវគោលការណ៍ប្រតិបត្តិសម្រាប់កិច្ចព្រមព្រៀង CMIM ដែលអនុញ្ញាតឱ្យសមាជិកប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់យន្តការ CMIM និងការសម្រេចបានដោយជោគជ័យនូវការសាកល្បងដំណើរការយន្តការ CMIM លើកទី១៣ iii/- ការរៀបចំទិសដៅយុទ្ធសាស្រ្តរបស់ AMRO ឆ្នាំ២០៣០ និងការពង្រឹងសមត្ថភាព AMRO លើការតាមដានស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្នុងតំបន់ iv/-ការអនុម័តផែនទីចង្អុលផ្លូវរយៈពេលមធ្យមថ្មីនៃគំនិតផ្តួចផ្តើមទីផ្សារសញ្ញាបណ្ណអាស៊ី (ABMI) ២០២៣-២០២៦ v/-ការទទួលស្គាល់ចំពោះគំនិតផ្តួចផ្តើមសម្រាប់ហិរញ្ញប្បទានហានិភ័យគ្រោះមហន្តរាយ (DRF) ដើម្បីពង្រឹងភាពធន់នៃសេដ្ឋកិច្ច និង vi/-ការពង្រឹងគំនិតផ្តួចផ្តើមអនាគតអាស៊ាន+៣ តាមរយៈការសិក្សាលើហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដើម្បីភាពធន់នៃសេដ្ឋកិច្ចនិងចីរភាព, ការបង្កើតឧបករណ៍ហិរញ្ញប្បទានបន្ថែមសម្រាប់យន្តការ CMIM, កាលានុវត្តភាពនិងបញ្ហាប្រឈមសម្រាប់ឌីជីថលូបនីយកម្មក្នុងតំបន់, និងការប្រើប្រាស់រូបិយវត្ថុសម្រាប់ការទូទាត់ឆ្លងដែនក្នុងតំបន់អាស៊ាន+៣៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ