បរទេស៖ អាចរកលុយសល់ចំនួន 1 លានដុល្លារក្នុងអាយុ 35 ឆ្នាំគឺមិនមែនជារឿងងាយស្រួលសម្រាប់មនុស្សគ្រប់គ្នាឡើយប៉ុន្តែបុរសជនជាតិអាមេរិកម្នាក់ដែលមានឈ្មោះថា៖ Drock ជាអ្នករស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃនេះក្នុងជំនួបជាមួយនឹងក្រុមអ្នកយកព័ត៌មានរបស់ Insider បានរៀបរាប់ថា ដើមទុននៃទ្រព្យសម្បត្តិដែលរកបានចំនួន១លានដុល្លារនេះគឺទទួលបានពីម្ដាយដែលមានអាយុ62ឆ្នាំ ក្រោមការអប់រំចិត្តគំនិតរបស់គាត់ទាំងស្រុង។ លោក ថាម្តាយរបស់លោកគឺជាគំរូ និងជាមនុស្សដែលមានឥទ្ធិពលបំផុតចំពោះផែនការហិរញ្ញវត្ថុ ហើយដើមទុននៃទ្រព្យទាំងនោះគឺជាមេរៀនចំនួន 5 ដែលគាត់ ម្តាយធ្លាប់បង្ហាត់ណែនាំតាំងតែពីនៅក្មេង។
“Drock បានបង្ហើបថាគាត់តែងតែចងចាំនូវមេរៀនចំនួន 5 ដែលម្តាយរបស់គាត់តែងតែធ្វើការណែនាំរហូតអាចរកលុយទំហំនេះបានមក”
មេរៀនទាំងនោះរួមមាន ៖
1.បង្កើនប្រភពចំណូល៖ ម្តាយរបស់ Drock មិនត្រឹមតែជាអ្នកធ្វើការនោះទេក៏ជាអ្នកអាជីវកម្មម្នាក់ដែរ។ គាត់ធ្វើការបណ្តើរគាត់វិនិយោគបណ្តើរ ហើយពេលខ្លះត្រូវធ្វើការនៅពេលយប់ផង ឬបន្ថែមការងារក្រៅម៉ោង
2.ឱកាសវិនិយោគលើអចលនទ្រព្យ៖ ម្តាយរបស់ Drock តែងតែប្រាប់គាត់ថាវិនិយោគតិចតួចទៅលើអចលនទ្រព្យនោះកូននឹងអាចឃើញពីកម្លាំងដ៏ខ្លាំងក្លារបស់វា។ កាលពីឆ្នាំ 2014 លោក Drock និងភរិយាបានទិញផ្ទះទី2របស់ខ្លួនតម្លៃជាង11 ម៉ឺនដុល្លារ ហើយយកមកកែច្នៃអស់1ម៉ឺនដុល្លារ ដើម្បីជួលវិញ ប៉ុន្តែមកដល់ពេលនេះផ្ទះមួយនោះបានកើនតម្លៃរហូតទៅដល់ 17 ម៉ឺនដុល្លារ
3.វិនិយោគលើផ្សារភាគហ៊ុន៖ ចាប់តាំងតែពីនៅក្មេងៗមក Drock និងបងប្រុសរបស់គាត់គឺបានទទួលនូវភាគហ៊ុននៃក្រុមហ៊ុន Blue-Chip មួយចំនួនរួចទៅហើយពីឪពុកម្តាយរបស់ខ្លួន ហើយអាចឲ្យគាត់ពិនិត្យមើលតម្លៃវាជារៀងរាល់ឆ្នាំ និងអាចប្រមូលបានលុយមួយចំនួនផងដែរ។ លើសពីនេះមកដល់ពេលបច្ចុប្បន្នវាមានតម្លៃរហូតទៅដល់ 70 ម៉ឺនដុល្លាររួចទៅហើយ។
4.រៀនជំនាញបន្ថែម៖ ម្តាយរបស់ Drock បានប្តូរការងារ និងអាជីពជាច្រើនដងក្នុងជីវិតរបស់គាត់ ហើយជាលទ្ធផលម្តាយរបស់គាត់មិនត្រឹមតែចេះកំព្យុទ័របានយ៉ាងស្ទាត់នោះទេសូម្បីតែជំនាញបណ្តាញសង្គមការរចនាផ្ទះ ការរៀបចំសួន និងទីផ្សារផងដែរ។ ដូចនេះពេលដែលគាត់ចាប់ផ្តើមអាជីវកម្មជួលផ្ទះរបស់គាត់ជំនាញទាំងអស់នោះត្រូវបានយកមកបញ្ចូលគ្នា និងទាញយកប្រាក់ចំណូលបានយ៉ាងងាយស្រួល។
5.រក្សាជំហសាជាថ្មី៖ ម្តាយរបស់ Drock បច្ចុប្បន្នជោគជ័យមែន ប៉ុន្តែគាត់ក៏បានបរាជ័យមិនតិចដងនោះទេ ប៉ុន្តែរាល់ពេលដែលគាត់បរាជ័យគាត់តែងតែសម្ងំអង្គុយនៅមួយកន្លែងងើបចុះងើបឡើង ហើយនៅថ្ងៃបន្ទាប់គាត់ក៏ចាប់ផ្តើមសំអាតខ្លួនរៀបចំខ្លួន និងបន្តដំណើរទៅមុខតាមអ្វីដែលគាត់ធ្លាប់ធ្វើសាជាថ្មីម្តងទៀត៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce ចាត់ទុកចិនជាទីផ្សារយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/10/2026
ក្រុមហ៊ុនផលិតរថយន្តទំនើបអង់គ្លេស Rolls-Royce បានចាត់ទុកទីផ្សារចិនជាទីផ្សារដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រវិនិយោគរយៈពេលវែងរបស់ខ្លួន ដោយសារតម្រូវការរបស់អតិថិជន និងបណ្តាញតំណាងចែកចាយដែលកំពុងវិវឌ្ឍល្អ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ




















































Account
Security
Favourite Content