ស្វែងយល់ពីអ្វីដែលជាការងារបៃតង ឬ Green Jobs

បរទេស ៖ យោងតាមប្រភពពី Enel Green Power បានលើកឡើងថា ការងារបៃតងបានរួមបញ្ចូលគ្នានូវផលប្រយោជន៍សេដ្ឋកិច្ចជាមួយពិភពលោក ដើម្បីការពារបរិស្ថាន និងជួយជំរុញការផ្លាស់ប្តូរថាមពល ខណៈដែលទីផ្សារការងារកំពុងបើកទ្វារទៅរកតួនាទី និងជំនាញវិជ្ជាជីវៈថ្មីៗដែលអាចធានាបាននូវកំណើននៃភាពល្អប្រសើរប្រកបដោយនិរន្តរភាព។

ការងារបៃតង (Green jobs) គឺជាមុខរបរ ឬវិជ្ជាជីវៈទាំងឡាយណាដែលមានគោលបំណងការពារសុខុមាលភាពផែនដី ការពារលើការអភិវឌ្ឍន៍ធនធានមនុស្ស និងមិនប៉ះពាល់ដល់គុណភាពបរិស្ថាន។ ការងារទាំងអស់នេះកំពុងទទួលបានការគាំទ្រពីបណ្តាប្រទេសជាច្រើន ទាំងនៅក្នុងតំបន់ និងសហគមន៍អឺរ៉ុប ខណៈដែលសន្ទុះនៅក្នុងទីផ្សារការងារក៏មានការកើនឡើង ដោយសារពួគេមើលឃើញថាបញ្ហាអាកាសធាតុកំពុងមានបញ្ហាធ្ងន់ធ្ងរកាន់តែខ្លាំងឡើង និងការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី ដែលអាចប៉ះពាល់ចំពោះដល់សុខភាពរបស់ផែនដី។ សម្រាប់ហេតុផលនេះ ការងារបៃតងត្រូវបានគាំទ្រកាន់តែខ្លាំងឡើងដោយការវិនិយោគបែបអាជីវកម្ម ហើយបើផ្អែកលើរបាយការណ៍របស់ Unioncamere បានប៉ាន់ប្រមាណថា នៅឆ្នាំ២០២៦ និន្នាការឆ្ពោះទៅរកការអភិរក្សថាមពល និងនិរន្តរភាពបរិស្ថាននឹងត្រូវការការងារថ្មីៗចន្លោះពី ២,៤ ទៅ ២,៦ លានការងារ។

គំនិតថ្មីនៃសេដ្ឋកិច្ចបៃតង ឬអេកូឡូស៊ីបានចាប់ផ្តើមមានជាផ្លូវការកាលពីឆ្នាំ​២០០៦ ជាមួយនឹងរបាយការណ៍ Stern ដែលជាការសិក្សាអំពីការប្រែប្រួលអាកាសធាតុ និងហានិភ័យបរិស្ថានដែលផ្តល់ដោយរដ្ឋាភិបាលអង់គ្លេស។ ចាប់តាំងពីពេលនោះមក ការរំខានដល់អាកាសធាតុ និងការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ីបានក្លាយជាភស្តុតាងកាន់តែខ្លាំងឡើង ដែលទាមទារឱ្យមានការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចរាងជារង្វង់វិលជុំ។ សេដ្ឋកិច្ចបៃតង គឺជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈការគាំទ្រពិការវិនិយោគសាធារណៈ និងឯកជន ក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធដើម្បីលើកកម្ពស់និរន្តរភាពសង្គម និងបរិស្ថាន។ លើសពីនេះ គេក៏បានលើកទឹកចិត្តឱ្យសេដ្ឋកិច្ចកាន់តែមាននិរន្តរភាព ការប្រើប្រាស់កាបូនទាប ហើយធានាថាធនធានធម្មជាតិបន្តផ្តល់ធនធាន និងសេវាកម្មបរិស្ថានល្អដល់មនុស្ស។

ដូច្នេះ ទីផ្សារការងារកំពុងផ្លាស់ប្តូរកាន់តែខ្លាំងឡើងឆ្ពោះទៅរកការងារបៃតងដែលការពារបរិស្ថាន និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នេះគឺស្របតាមគោលដៅកំណត់ដោយសហភាពអឺរ៉ុប ដើម្បីសម្រេចនូវការផ្លាស់ប្តូរថាមពលជាដំបូងតាមរយៈការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត។

យោងតាម IRENA ព្យាករណ៍ថា វិស័យថាមពលកកើតឡើងវិញតែឯងនឹងផ្តល់ការងារយ៉ាងហោចណាស់ ៣៨ លានបន្ថែមទៀតនៅឆ្នាំ២០៣០ នៅទូទាំងពិភពលោក។ លើសពីនេះ ចំនួនការងារនៅក្នុងវិស័យថាមពលអាចកើនឡើងដល់ ១៣៩ លាននាក់ ដោយមានជំនាញដូចជា ថាមពល យានយន្តអគ្គិសនី ប្រព័ន្ធថាមពលមានភាពបត់បែន និងផ្នែកអ៊ីដ្រូសែន។

ទោះជាយ៉ាងណាក្តី ការបង្កើតចំនួនច្បាស់លាស់នៃការងារបៃតងថ្មីគឺមិនងាយស្រួលនោះទេ ដោយសារគេពឹងផ្អែកលើទំនាក់ទំនងនៃវិស័យសេដ្ឋកិច្ចជាមួយបរិស្ថាន។ ជាការពិត ការផ្លាស់ប្តូរថាមពលពាក់ព័ន្ធនឹងគ្រប់វិស័យពីកសិកម្មទៅទេសចរណ៍ ពីការស្រាវជ្រាវ និងការអភិវឌ្ឍន៍រហូតដល់ការគ្រប់គ្រង។ មិនត្រឹមតែប៉ុណ្ណោះ វិទ្យាសាស្ត្រសង្គមរួមជាមួយនឹងលទ្ធផលនៃឧតុនិយម និងអាកាសធាតុ មានភារកិច្ចកែលម្អការយល់ដឹងជាសាធារណៈផងដែរ។

ខាងក្រោមនេះគឺជាបញ្ជីនៃការងារបៃតងមួយចំនួនដែលមានតម្រូវការច្រើនបំផុតនៅក្នុងទីផ្សារការងា៖

  • វិស្វករផ្នែកសេវាកម្មបរិស្ថាន និងតំបន់៖ ជំនាញនេះត្រូវចូលរួមក្នុងការរចនាគម្រោង និងសេវាកម្ម ការវាស់វែងផលប៉ះពាល់បរិស្ថាន និងការខូចខាតដែលអាចកើតមានចំពោះប្រព័ន្ធអេកូឡូស៊ី។ វាក៏ជាការងាររបស់ពួកគេផងដែរក្នុងការវាយតម្លៃហានិភ័យ ទាំងរូបវន្ត និងគីមី ដែលទាក់ទងនឹងផលប៉ះពាល់ និងសកម្មភាពរបស់មនុស្ស។
  • អ្នកគ្រប់គ្រងគម្រោងបរិស្ថាន៖ គឺជាវិជ្ជាជីវៈពហុជំនាញដែលមានឯកទេសលើនិរន្តរភាពបរិស្ថាន ជួយផ្សះផ្សាបញ្ហាសេដ្ឋកិច្ចជាមួយនឹងសុខុមាលភាពនៃផែនដី។
  • វិស្វករផ្នែកសម្ភារៈបៃតង៖ ដើម្បីឲ្យក្រុមហ៊ុនក្លាយជាបៃតង គេត្រូវតែស្វែងរកដំណោះស្រាយសម្រាប់ផលិតសម្ភារៈដែលមិនប៉ះពាល់ដល់បរិស្ថាន និងនិរន្តរភាពក្នុងអំឡុងពេលដំណើរការផ្លាស់ប្តូរផ្សេងៗ។ នេះគឺជាភារកិច្ចចម្បងរបស់វិស្វករសម្ភារៈបៃតង។
  • អ្នកគ្រប់គ្រងថាមពល៖ ជំនាញនេះត្រូវត្រួតពិនិត្យ និងគ្រប់គ្រងអ្វីគ្រប់យ៉ាងដែលទាក់ទងនឹងថាមពលនៅក្នុងក្រុមហ៊ុន ឬអង្គភាពសាធារណៈ។ តួនាទីរបស់ការងារនេះគឺ ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងលើកកម្ពស់ការអនុវត្តគំនិតផ្តួចផ្តើមដើម្បីបង្កើនប្រសិទ្ធភាពថាមពល និងការប្រើប្រាស់ប្រភពកកើតឡើងវិញ។
  • អ្នកជំនាញផ្នែកច្បាប់បរិស្ថាន៖ វិជ្ជាជីវៈដែលមានសញ្ញាបត្រច្បាប់ និងជំនាញជាក់លាក់ ដែលអាចបកស្រាយបានត្រឹមត្រូវអំពីច្បាប់សហភាពអឺរ៉ុប ជាតិ និងច្បាប់ក្នុងស្រុក ទាក់ទងនឹងការការពារតំបន់ និងភពផែនដី ដើម្បីឆ្ពោះទៅកាន់ការផ្លាស់ប្តូរបៃតង។
  • អ្នកគ្រប់គ្រងទីផ្សារបៃតង៖ ទីផ្សារក៏ត្រូវក្លាយជាពណ៌បៃតងកាន់តែខ្លាំងឡើង ដោយសម្របតាមយុទ្ធសាស្រ្តទៅនឹងតម្រូវការមិនត្រឹមតែរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ថែមទាំងរបស់ពិភពលោកទៀតផង។ ជំនាញវិជ្ជាជីវៈនេះលើកកម្ពស់សកម្មភាព ផលិតផល និងសេវាកម្មដែលមាននិរន្តរភាពអេកូឡូស៊ី និងមានផលប៉ះពាល់បរិស្ថានតិចបំផុត។

ការងារបៃតងផ្តល់នូវអត្ថប្រយោជាន៍ជាច្រើន ពីព្រោះវាគឺជាគន្លឹះក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពថាមពល ការកំណត់នូវការបំភាយឧស្ម័ន កាត់បន្ថយកាកសំណល់ និងការលើកកម្ពស់នៃធនធានកកើតឡើងវិញ។ សរុបមក ជំនាញទាំងនេះអាចការពារភពផែនដី ប្រព័ន្ធអេកូឡូស៊ីរស់នៅ និងការពារមនុស្ស។ មិនត្រឹមតែប៉ុណ្ណោះ ជំនាញទាំងនេះលើកកម្ពស់នៃការយល់ដឹងថ្មីនៅក្នុងក្រុមហ៊ុន និងស្ថាប័នសាធារណៈ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពថាមពល និងលើកកម្ពស់ការច្នៃប្រឌិតបច្ចេកវិទ្យា ជាពិសេសនៅក្នុងវិស័យវិស្វកម្ម។ ការលើកកម្ពស់កំណើនប្រកបដោយនិរន្តរភាពក៏មានន័យថាធានាបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងរយៈពេលខ្លី និងវែង ដែលធ្វើឲ្យមូលដ្ឋានគ្រឹះសម្រាប់ទីផ្សារការងារ មានស្ថិរភាពជាងមុន បង្កើត​ការងារ​ថ្មី កំណើន​ការងារ និង​អនាគត​កាន់តែ​ប្រសើរ​សម្រាប់​យុវជន។

ទន្ទឹមនឹងនេះ តួនាទីនៃការអប់រំ និងការបណ្តុះបណ្តាលក្នុងការទទួលបានជំនាញបន្ថែមទៀតចំពោះបរិស្ថាន និងការផ្លាស់ប្តូរថាមពល គឺជាផ្នែកដ៏សំខាន់នៃការអភិវឌ្ឍន៍បច្ចេកវិទ្យា និងកំណើនសេដ្ឋកិច្ច។ ដើម្បីសម្រេចឲ្យបានជោគជ័យ គោលដៅជាយុទ្ធសាស្ត្ររួមគ្នាត្រូវការជាចាំបាច់ក្នុងការជំរុញការអភិវឌ្ឍន៍មនុស្សដោយមិនប៉ះពាល់ដល់សុខភាពផែនដី។ សម្រាប់ហេតុផលទាំងនេះ ការវិនិយោគលើមនុស្សជំនាន់ក្រោយ និងការយល់ដឹងទូលំទូលាយអំពីបញ្ហាបរិស្ថានគឺចាំបាច់ណាស់។ លើសពីនេះ កម្មវិធីអប់រំ និងបណ្ដុះបណ្ដាលផ្សេងៗក្នុងវិស័យបរិស្ថាន គឺជាមូលដ្ឋានគ្រឹះក្នុងការលេចចេញនូវគំនិតថ្មីៗ និងការច្នៃប្រឌិតសម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ក្លាយជាអ្នកផ្គត់ផ្គង់ម្រេចធំជាងគេរបស់វៀតណាម ជាមួយនឹងការនាំចេញ ២៥ ៤១៣ តោនក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ