ពិព័រណ៍​ផ្សារភាគ​ហ៊ុន​កម្ពុជា​ឆ្នាំ២០២៤​ រយៈ​ពេល៣​ថ្ងៃ​ ប្រព្រឹត្តទៅដោយជោគជ័យក្នុងផ្សារ​ទំនើប​អ៊ីអន​ភ្នំពេញ

ភ្នំពេញ ៖ ពិព័រណ៍​ផ្សារ​មូល​បត្រ​កម្ពុជាឆ្នាំ២០២៤ ត្រូវ​រៀបចំឡើង​​ក្នុងរយៈពេល៣​ថ្ងៃ​នៅក្នុងផ្សារទំនើប​អ៊ីអនភ្នំពេញ ចាប់ពីថ្ងៃទី​២៥ ដល់​ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការ​ចូលរួមសួរនាំពីព័ត៌មានលម្អិតជា​ច្រើនពី​សាធារ​ណជ​ននៅក្នុងផ្សារទំនើបផ្ទាល់ ។​

ថ្លែង​នៅក្នុងពិធី​បើកសម្ពោធជាផ្លូវការនូវពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា​ឆ្នាំ ២០២៤ កាលពីថ្ងៃទី២៥ តុលា ២០២៤ ឯកឧត្តម​ ហុង សុហួរ​ អគ្គនាយក​ក្រុមហ៊ុនផ្សារ​មូលបត្រ​កម្ពុជា​បានថ្លែងថា​ ពិព័រណ៍​ផ្សារ​មូល​បត្រ​កម្ពុជា ជាពិព័រណ៍​ដែលមានលក្ខណៈ​ជាយុទ្ធនាការ​ក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់សាធារណជន​ក្នុងការ​បង្ហាញអំពីបច្ចុប្បន្នភាព​ទីផ្សារ និងក្នុងការ​បណ្ដុះគំនិត​​វិនិយោគលើ​ភាគហ៊ុន​ ដោយមានអមជាមួយ​នឹ​ងកម្មវិធីសប្បាយ​ៗមួយ​ចំនួន ។​

ឯកឧត្តម​បន្តថា បច្ចុប្បន្ន​នេះ តម្លៃភាគហ៊ុនដែលបានដាក់​លក់​ក្នុងផ្សារ​មូល​បត្រ​កម្ពុជាស្ទើរតែ​គ្រ​ប់ក្រុមហ៊ុន​បាន និង​កំពុងលក់​បញ្ចុះ​តម្លៃ ឬកំពុង​លក់​ក្នុង​តម្លៃទាប ដែល​ជា​ឱកាស​មាស​សម្រាប់សាធារណជន​ក្នុងការ​បើកគណនីជួញដូរ​ភាគហ៊ុនក្នុងផ្សារ​មូលបត្រ​កម្ពុជា​ ហើយទិញភាគហ៊ុន​ក្នុងតម្លៃទាបនៅពេល​នេះ ។

​ឯកឧត្តមបញ្ជាក់ថា​៖

«​ចាប់តាំងពី​វិបត្តិកូវីដ​១៩ និងសង្គ្រាម​រុស្ស៊ី​អ៊ុយក្រែន ធ្វើឱ្យសេដ្ឋកិច្ច​និងអាជីវកម្មមួយចំនួន​ជួប​ប្រទះ ក្នុង​នោះ​​​ផ្សារ​ហ៊ុនកម្ពុជា​ក៏ឃើញថា​មានអ្នកលក់​ច្រើនជាងអ្នកទិញ ធ្វើឱ្យ​តម្លៃភាគហ៊ុន​បានធ្លាក់ចុះ ប៉ុន្តែការទិ​ញ​លក់​នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​នៅតែល្អប្រសើរ » ។

ឯកឧត្តម​បន្ថែមថា​ តម្លៃភាគហ៊ុន​នៅក្នុងផ្សារ​មូល​បត្រ​កម្ពុជា​រំពឹងថា​នឹង​ងើបឡើង​វិញនៅពេល​ខាង​មុខ ពោល​គឺ​​នៅពេលដែលស្ថានភាពសេដ្ឋកិច្ច​​បាន​ប្រសើរ​ឡើង ដូច្នេះការទិញ​ហ៊ុន​នៅក្នុងពេល​កំពុង​ធ្លាក់​ឬ​មាន​តម្លៃ​ទាប​​បែបនេះ នឹងធ្វើឱ្យ​អ្នកវិនិយោគក្លាយជាអ្នកមាន​នៅពេលខាង​មុខ ។

លោក​បញ្ជាក់ថា​ គិតត្រឹមបច្ចុប្បន្ន​​នេះ ក្នុងផ្សារ​មូល​បត្រកម្ពុជា​មានគណនីជួញដូរ​ប្រមាណ ៥ម៉ឺន ៧ពាន់​គណ​​​នី​ ហើយរំពឹងថា​ចំនួននេះ នឹង​កើនឡើង​ដល់​ចំនួន៦ម៉ឺន​១ពាន់​គណនី​នៅ​ដំណាច់​ឆ្នាំនេះ ។ ដោយឡែក​ទំ​ហំ​ជួ​​ញដូរ​ប្រចាំថ្ងៃ​មានប្រមាណជា២០​ម៉ឺនដុល្លា​រអាមេរិកជាមធ្យមក្នុងមួយថ្ងៃ  ។

ឯកឧត្តម​ ស៊ូ សុជាតិ​ ​ប្រតិភូរាជរដ្ឋាភីបាល​ទទួលបានបន្ទុកជា​អគ្គនាយក​និយ័តករ​មូល​បត្រ​កម្ពុជា បាន​មាន​​ប្រ​សាសន៍ថា វិស័យមូលបត្រ​ត្រូ​វបានចាត់ទុកជា​វិស័យដ៏សំខាន់មួយក្នុងការ​អភិ​វឌ្ឍ​កំ​ណើ​ន​សេដ្ឋកិច្ច​ ​និង​​មានសក្ដានុពល​ក្នុងការជំរុញ​កិច្ចអភិវឌ្ឍ​វិស័យផ្សេងផងដែរតាមរយៈការ​ផ្ដល់​នូ​វប្រភពទុន​រយៈ​ពេលវែងសម្រាប់សហគ្រាស​ ក្រុមហ៊ុន​ ដើម្បី​ពង្រី​ក​អាជី​វកម្ម​​របស់​ខ្លួន​ ។

ឯកឧត្តម​បន្តថា ដើម្បីធានា​បាននូវការអភិវឌ្ឍ​វិស័យមូល​បត្រ​ប្រកបដោយប្រសិទ្ធភាព បរិយាបន្ន​ និង​និរន្តរ​ភាព និយ័តករ​មូល​បត្រ​កម្ពុជា បានដាក់​ចេញនូ​វយុទ្ធសាស្ត្រ​ និង​គោល​នយោ​បាយ​នានា​ព្រមទាំង​ផែន​ការ​អ​ភិ​វឌ្ឍន៍ផងដែរ ដើម្បីជំរុញឱ្យ​វិស័យ​នេះកាន់តែរីក​ចម្រើនជា​បន្ត​បន្ទាប់ ។

ឯកឧត្តម​បញ្ជាក់ថា ៖

«ការ​វិនិយោគ​ភាគហ៊ុន គឺជា​ជម្រើស​មួយ​ដ៏ល្អសម្រាប់អ្នកដែលគិត​ថា ខ្លួន​ចាប់​ផ្ដើម​រៀន​វិនិយោគដំបូង ដោយចាប់ផ្ដើមជាមួយ​នឹង​ដើម​ទុន​តិច​ តែទទួល​បានអត្ថ​ប្រយោ​ជន៍​​ច្រើន និងអាច​ពង្រីក​សំណុំ​វិនិយោគ​ ដើម្បី​បង្កើននូ​វចំណូល​អកម្មរបស់ខ្លួន​បន្ថែមទៀត​​ ដូច្នេះ ខ្ញុំសូមលើក​ទឹកចិត្ត​ដល់​បងប្អូន​ចាប់ផ្ដើម​វិនិយោគឱ្យ​បានលឿន​ និងចាប់ផ្ដើម​អនុ​វត្តន៍ឱ្យបានខ្ជាប់​ខ្ជួន»។

នៅក្នុងឱកាស​នោះដែរ ឯកឧត្តមបណ្ឌិ​តសភាចារ្យ​​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និងហិ​រញ្ញ​វត្ថុ និងជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ផ្សារ​មូល​បត្រ​កម្ពុជា ក៏បានមាន​ប្រសាសន៍​ផង​ដែរថា​ ពិព័រណ៍​ផ្សារភាគហ៊ុន​កម្ពុជា នៅពេលនេះគឺជា​ឱកាស​មួយ​សម្រាប់​វិនិយោគិនជាពិសេស​សម្រាប់សាធារណជន​ដែលមិនទាន់ចេះមិនទាន់​ដឹងពីរបៀប​នៃ​ការ​វិនិយោគ​ភាគ​ហ៊ុន​ឱ្យ​ដឹង បានស្គាល់​បានចេះ និងចាប់ផ្ដើម​វិនិយោគ ហើយនឹងអាច​បង្កើនប្រសិទ្ធភាព​នៃការ​ប្រើប្រាស់​ទុនវិនិយោគរបស់ខ្លួន ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ