អ្នកឧកញ៉ា គិត ម៉េង ចែករំលែកគន្លឹះសំខាន់ៗដើម្បីជួយសម្រេចគោលដៅហិរញ្ញវត្ថុ

ភ្នំពេញ ៖ ជាការពិតណាស់ ក្នុងឆាកជីវិតរបស់ម្នាក់ៗរមែងមានគោលដៅក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួន ពិសេសគឺសេរីភាពហិរញ្ញវត្ថុ ប៉ុន្តែគោលដៅទាំងនេះតែងជួបបញ្ហា ដែលជាឧបសគ្គរារាំងមិនអាចឱ្យសម្រេចបាននូគោលដៅហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗ។

ពាក់ព័ន្ធទៅនឹងការសម្រេចឱ្យបាននូវគោលដៅហិរញ្ញវត្ថុលើកនេះ កំពូលមហាសេដ្ឋីដែលមានទុនវិនិយោគខ្ទង់ពាន់លានដុល្លារ អ្នកឧកញ៉ា គិត ម៉េង ដែលមានជំនួញធំៗក្នុងដៃ បានចែករំលែកនូវគន្លឹះសំខាន់ៗមួយចំនួន ដើម្បីជាធាតុចូលបន្ថែមក្នុងការឈានទៅដល់ការសម្រេចគោលដៅហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗ។

អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងជាសំនួរថា តើការព្រួយបារម្ភពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នករារាំងអ្នកមិនឱ្យសម្រេចគោលដៅរបស់អ្នកមែនទេ? ដល់ពេលដែលអ្នកត្រូវគិតសកម្មភាពរបស់អ្នក ដើម្បីរំដោះខ្លួនពីស្ថានភាពនេះ និងគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក! សូមពិនិត្យមើលឧបសគ្គទូទៅមួយចំនួន ហើយឈ្វេងយល់ថាតើយើងអាចជម្នះវាដោយរបៀបណា?

អ្នកឧកញ៉ា បានបន្តថា សូមចាំថា មិនមែនមានតែអ្នកនោះទេដែលមានការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុដែលបង្អាក់អ្នកមិនឲ្យសម្រេចគោលដៅរបស់អ្នក។ អ្វីដែលអ្នកចាំបាច់ធ្វើបំផុតនោះគឺការធ្វើសកម្មភាពដំបូងរបស់អ្នក។ ការធ្វើសកម្មភាពតូចៗជាប្រចាំអាចជួយអ្នកឱ្យយកឈ្នះលើភាពភ័យខ្លាចផ្នែកហិរញ្ញវត្ថុរបស់អ្នក និងត្រួសត្រាយផ្លូវសម្រាប់អនាគតដែលមានសុវត្ថិភាពជាងមុន។

ដើម្បីរំដោះខ្លួនពីស្ថានភាពនេះ និងគ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់អ្នក អ្នកឧកញ៉ាបានលើកឡើងពីចំណុចគន្លឹះសំខាន់ៗមានដូចខាងក្រោម ៖

១.ដោះស្រាយវិបត្តិបំណុល៖ បំណុលគឺជាបញ្ហាប្រឈមទូទៅ ហើយពេលខ្លះ បំណុលអាចកើនឡើងយ៉ាងឆាប់រហ័ស។ សកម្មភាពដំបូងគឺត្រូវទប់ទល់បំណុល ដែលជាគន្លឹះសំខាន់។ សូមរៀបចំផែនការដើម្បីសងវាបន្តិចម្តងៗ កាត់បន្ថយការចំណាយដែលមិនចាំបាច់ ហើយគិតអំពីការបញ្ចូលគ្នានូវបំណុលដែលមានការប្រាក់ខ្ពស់។

២.រៀនពីរបៀបរៀបចំថវិកា៖ ការសិក្សាពីការទុកដាក់ថវិកាមិនសាំញ៉ាំនោះទេ។ អ្នកអាចតាមដានការចំណាយរបស់អ្នក កំណត់ការចំណាយ និងកំណត់អាទិភាពនៃការសន្សំ។ សូមគិតថា វាដូចជាការរៀបចំផែនការសម្រាប់ការដើរលេងសប្បាយមួយដែរ អ្នកសម្រេចចិត្តថាត្រូវចំណាយប៉ុន្មានលើសកម្មភាពនីមួយៗ។

៣.យកឈ្នះភាពភ័យខ្លាចក្នុងការវិនិយោគ៖ យើងខ្លាចការវិនិយោគលើអ្វីដែលយើងមិនមានចំណេះដឹងច្រើន ចំណែកអ្នកដទៃក៏មានបញ្ហានេះដែរ។ ប៉ុន្តែ ការមិនវិនិយោគអាចមានន័យថាបាត់បង់កំណើនចំណូលមួយដ៏ធំ។ សូមចាប់ផ្តើមពីតូច រៀនធ្វើវិនិយោគផ្សេងៗ ហើយពិចារណានិយាយជាមួយអ្នកជំនាញដើម្បីទទួលបានការណែនាំ។

៤.រៀបចំថវិកាក្នុងគ្រាអាសន្ន៖ ការចំណាយដែលយើងមិនបានគិតទុក អាចបង្កឲ្យមានការភ័យស្លន់ស្លោ។ ការបង្កើតប្រាក់សង្គ្រោះបន្ទាន់អាចជួយអ្នកបាន។ សូមរក្សាប្រាក់មួយឡែកពីប្រាក់បៀវត្សនីមួយៗទៅក្នុងគណនីសន្សំដាច់ដោយឡែក។ ថវិកានេះប្រៀបដូចជាសំណាញ់សុវត្ថិភាពរបស់អ្នកសម្រាប់ស្ថានភាពដែលអ្នកមើលមិនឃើញមុន។

៥.រៀបចំផែនការសម្រាប់ចូលនិវត្តន៍៖ អ្នកអាចគិតថា ការចូលនិវត្តន៍នៅវែងឆ្ងាយទៀត ប៉ុន្តែវាជារឿងសំខាន់ក្នុងការរៀបចំផែនការឱ្យបានឆាប់។ សូមចាប់ផ្តើមសន្សំពីឥឡូវនេះ ពិចារណាលើជម្រើសចូលនិវត្តន៍ ហើយស្រមៃមើលសេរីភាពក្នុងការធ្វើអ្វីដែលអ្នកស្រទ្បាញ់ នៅពេលអ្នកចូលនិវត្តន៍។

៦.សូមសិក្សា និងស្វែងយល់ពីរបៀបដែលទីផ្សារភាគហ៊ុនដំណើរការ និងចាប់ផ្តើមទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលអ្នកមានទំនុកចិត្ត។ សូមស្រមៃថា ការវិនិយោគនៅក្នុងក្រុមហ៊ុនក្នុងស្រុកដែលអ្នកជឿទុកចិត្ត ដូចជាការគាំទ្រភោជនីយដ្ឋាន ឬហាងដែលអ្នកចូលចិត្ត។ អ្នកក៏អាចឈ្វេងយល់ការវិនិយោគនៅក្នុងផ្សារហ៊ុនផងដែរ។ ឥឡូវនេះ ក្រុមហ៊ុន សែលកាត របស់ រ៉ូយ៉ាល់គ្រុប ត្រូវបានចុះបញ្ជីនៅក្នុងទីផ្សារភាគហ៊ុនកម្ពុជា។ សូមសិក្សា និងស្វែងយល់ពីរបៀបដែលទីផ្សារភាគហ៊ុនដំណើរការ និងចាប់ផ្តើមទិញភាគហ៊ុនរបស់ក្រុមហ៊ុនដែលអ្នកមានទំនុកចិត្ត។ ជម្រើសមួយទៀតគឺទទួលបានការប្រាក់ពីប្រាក់សន្សំរបស់អ្នក។ គណនីសន្សំរបស់ធនាគារ វីង កំពុងផ្តល់ការប្រាក់៣% និងគណនីមានកាលកំណត់រហូតដល់៨% ប្រចាំឆ្នាំដែលអ្នកអាចដាក់បញ្ចូលទៅក្នុងការវិនិយោគរបស់អ្នក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ