ភ្នំពេញ ៖ សញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជាទទួលបានការអនុញ្ញាតជាគោលការណ៍ក្នុងការបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ខណៈសញ្ញាបណ្ណបៃតងដំបូងនេះបានរៀបចំស្របតាមគោលការណ៍ណែនាំនៃសញ្ញាបណ្ណបៃតងអាស៊ាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជានៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ. ស.ហ.) បានចូលរួមកិច្ចប្រជុំ អ. ស. ហ. លើកទី១១ លើរបៀបវារៈចំនួន ៨ ដោយក្នុងនោះក៏មានផងដែរនូវសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈជាប្រភេទសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន ហ្គោលដេនទ្រី និងសេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័នសម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥) របស់និយ័តករមូលបត្រកម្ពុជា។

ក្រុមប្រឹក្សា អ. ស. ហ. បានផ្តល់ការអនុញ្ញាតជាគោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ ជាប្រភេទសញ្ញាបណ្ណបៃតងដំបូងគេនៅកម្ពុជារបស់ក្រុមហ៊ុន ហ្គោលដេនទ្រី ដោយក្រុមហ៊ុនត្រូវបន្តបំពេញនីតិវិធីជាផ្លូវការលើការបោះផ្សាយនេះ តាមសេចក្តីសម្រេចរបស់និយ័តករមូលបត្រកម្ពុជា។
ក្រុមហ៊ុន ហ្គោលដេនទ្រី ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេនៅកម្ពុជាក្នុងការផ្តល់សេវាជួលអគារការិយាល័យពាណិជ្ជកម្ម គ្រប់គ្រង អគារ និងប្រឹក្សាផ្នែកអចលនទ្រព្យ។
សញ្ញាបណ្ណបៃតងដំបូងនេះ គឺបានរៀបចំស្របតាមគោលការណ៍ណែនាំនៃសញ្ញាបណ្ណបៃតងអាស៊ានផងដែរ ដែលការណ៍នេះ ការបោះផ្សាយនេះនឹងមានការទទួលស្គាល់ជាសញ្ញាបណ្ណបៃតងអាស៊ាន។ បន្ថែមលើនេះ ក្រុមប្រឹក្សា អ. ស. ហ. បានអនុម័តលើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ស្ថាប័ន សម្រាប់រយៈពេល ៥ ឆ្នាំ (២០២១-២០២៥) របស់និយ័តករមូលបត្រកម្ម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក Putin ធ្វើទស្សនកិច្ចលើកដំបូងបង្អស់ទៅកាន់ប្រជុំកោះ Kuril តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើទស្សនកិច្ចជាលើកដំបូងបង្អស់របស់លោកទៅកាន់ប្រជុំកោះ Kuril ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចការងារនៅតំបន់ស៊ីបេរី និងចុងបូព៌ា

អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content