World Bank ៖ ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុង​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាងគេលើ​ពិភពលោក

ភ្នំពេញ ៖ ធនាគារពិភពលោក​បានបញ្ជាក់នៅ​ថ្ងៃនេះតាមរយៈរបាយការណ៍ចុងក្រោយ​មួយ​​ស្តី​ពីទស្សនវិស័យ​សេដ្ឋកិច្ច​ក្នុង​តំបន់ថា ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុង​មាន​កំណើន​សេដ្ឋកិច្ច​លឿន​ជាង​ប្រទេសដទៃទៀតក្នុង​ពិភពលោក ប៉ុន្តែយឺតជាងនៅមុនពេលមាន​ជំងឺរាតត្បាតសកល។

របាយការណ៍ដែល​មាន​ឈ្មោះ​ថា «បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វ៊ិក ខែមេសា ឆ្នាំ២០២៤ (East Asia and Pacific April 2024 Economic Update) » បានបង្ហាញថា កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់សម្រាប់​ឆ្នាំ​២០២៤ ត្រូវបានព្យាករថា នឹងមាន​ត្រឹម ៤,៥% ​ទាបជាងក្នុង​ឆ្នាំមុនដែ​ល​មាន​ ៥,១%។

របាយការណ៍បន្តថា ប្រសិនបើ​​មិន​រាប់​បញ្ចូល​​​ប្រទេសចិន តាម​ការ​ព្យាករណ៍កំណើននៃប្រទេសកំពុងអភិវឌ្ឍន៍ក្នុង​តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងកើនឡើងដល់ ៤,៦% នៅ​ក្នុង​ឆ្នាំនេះ ពោលគឺកើនឡើងពី ៤,៤% ក្នុងឆ្នាំ២០២៣ ខណៈកំណើន​សេដ្ឋកិច្ច​នៅ​ប្រទេសចិនត្រូវបានព្យាករថានឹងស្រកចុះ​បន្តិចមកនៅ​ត្រឹម​ ៤,៥% ពី ៥,២% ក្នុង​​ឆ្នាំ​២០២៣ ដោយសារតែ​បំណុលមាន​កម្រិត​ខ្ពស់,  ​វិស័យ​អចលនទ្រព្យចុះខ្សោយ និងវិវាទ​​ពាណិជ្ជ​កម្មដែល​ដាក់​សម្ពាធ​ទៅ​លើ​សេដ្ឋ​កិច្ច។

ក្នុង​ចំណោមប្រទេសកោះនៅប៉ាស៊ីហ្វិក កំណើនត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅ​ត្រឹម ៣,៦% ក្នុងឆ្នាំ​២០២៤ ពី ៥,៦% នៅ​ឆ្នាំមុន ដោយ​​សារការស្ទុះងើបឡើងក្រោយជំងឺរាតត្បាតបានថមថយ​សន្ទុះ​របស់​វា​ទៅវិញ​។ ការ​ធ្លាក់​ចុះ​នេះ ​មួយ​ផ្នែក​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវការ​វិល​មក​រក​សន្ទុះ​ធម្ម​តា​វិញ​របស់​កំណើន ជា​ពិសេស​​​នៅ​ប្រទេស​ហ្វីជី​ ដែល​កំណើន​បាន​ស្រុតចុះ​មក​នៅ​ត្រឹម​ ៣,៥% វិញ​​ក្នុង​ឆ្នាំ​២០២៤ ពី​ ​៨%​ ដែល​ជា​កម្រិត​លេចធ្លោនៅក្នុង​ឆ្នាំ​មុន​។

លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយថា៖ ​

«តំបន់​អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក កំពុងរួមចំណែកខ្លាំ​ដល់កំណើនសេដ្ឋកិច្ចពិភពលោក ថ្វីដ្បិត​តែ​ស្ថិត​នៅ​ក្នុងបរិការណ៍​មួយ​ដែល​ពិភព​លោកជួប​​បញ្ហា​ប្រឈម​កាន់តែ​ច្រើន, ​មាន​ភាពមិនប្រាកដប្រជា​កាន់​តែ​ខ្លាំង, ប្រជាជន​ចាស់ជរាមានចំនួន​កាន់​តែច្រើន ហើយ​ផលប៉ះទង្គិច​ពីការ​ប្រែប្រួលអាកាសធាតុកាន់​តែខ្លាំង​ក៏ដោយ។ ប្រទេសក្នុងតំបន់​អាច​​​រក្សា​​សន្ទុះ​កំណើន​របស់​ខ្លួន​បានតាម​រយៈការពន្លឿនការបើកឱ្យ​មាន​សកម្មភាពច្រើន​ថែមទៀត​​សម្រាប់​ការវិនិយោគរបស់​វិស័យ​ឯកជន, ការដោះស្រាយ​បញ្ហា​ប្រឈមក្នុងវិស័យហិរញ្ញវត្ថុ និងការជំរុញផលិតភាព»។

ចក្ខុវិស័យក៏អាច​ប្រែ​ប្រួល​ដែ​រ​នៅ​ក្នុង​សេណារីយោទាប ក្នុងនោះ​រួមមានការបន្ត​ធ្លាក់​ចុះនៃ​សេដ្ឋកិច្ចពិភពលោក​លើស​ពី​​ការ​រំពឹង​ទុក​ អត្រាការប្រាក់ខ្ពស់ ​ហើយមានរយៈពេល​យូរនៅក្នុងសេដ្ឋកិច្ចធំៗ ការកើនឡើងនូវ​ភាព​មិន​ប្រាកដ​ប្រជា​អំពីគោលនយោបាយ​សេដ្ឋកិច្ច​នៅ​ជុំវិញ​ពិភព​​លោក និងការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ។

ជំពូកពិសេសមួយនៅក្នុង​របាយការណ៍នេះបានបង្ហាញ​ភស្តុតាង​ថា ផលិតភាព​របស់​ក្រុម​ហ៊ុ​នឈានមុខធំៗ​នៅ​ក្នុង​តំបន់មាន​ការ​ធ្លាក់​​ចុះ​បន្តិច បើ​ធៀបទៅនឹង​ផលិតភាព​របស់​ក្រុម​ហ៊ុន​ធំៗ​លើពិភព​លោក។ គម្លាតខុសគ្នាមានសភាពធំខ្លាំងនៅ​ក្នុង​វិស័យ​ដែល​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​ឌីជីថល​ច្រើន។ ដោយសា​រ​បច្ចេកវិទ្យា​ថ្មី​ៗ តាម​ធម្ម​តា តែង​​ទទួល​បាន​ការ​ទាក់​ទាញ​មុន​គេ​ពីក្រុម​ហ៊ុន​ធំៗ មុន​នឹង​ពង្រាយ​ខ្លួន​ទៅ​តាម​ធុរកិច្ច​តូច​ៗ​ផ្សេង​ទៀត ​និន្នាការ​នេះធ្វើ​ឱ្យ​មាន​កង្វល់​កាន់​តែ​ច្រើន​នៅ​តាម​ទិដ្ឋភាព​នានា​របស់​ធុរកិច្ច។ 

ឧបសគ្គ​ដល់ភាពប្រកួតប្រជែង, ជំនាញពលកម្ម​មិនស្មើគ្នា និងការគ្រប់គ្រងខ្សោយ ក៏​រួមចំណែក​ធ្វើ​ឱ្យ​បណ្តា​ក្រុមហ៊ុនមាន​កំណើន​ផលិតភាព​ទាប​ដែរ។ ការបើកការ​ជួញ​ដូរ​ និងសេវាកម្មឱ្យមាន​​ការប្រកួតប្រជែងកាន់តែខ្លាំង និងការលើកកម្ពស់មូល​ធន​មនុស្ស តាម​រយៈ​ការវិនិយោគលើគ្រូបង្រៀន និងការអប់រំកម្រិតឧត្តមសិក្សា អាចជួយធ្វើ​ឱ្យ​ផលិតភាពកើនឡើង​នា​ថ្ងៃអនាគត។

លោក Aaditya Mattoo ​សេដ្ឋវិទូរបស់ធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និយាយថា​ ខណៈ​ដែល​ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់ៗនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មាន​កំណើន​​វ៉ាដាច់ប្រាក់ចំណូលសម្រាប់មនុស្សម្នាក់​ក្នុង​​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដទៃទៀត​ ក្នុង​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយ​នេះពិតមែន​ កំណើន​នោះ​បាន​មក​ដោយ​សារ​ការ​វិនិ​យោគទេ ជាជាងដោយ​សារ​​កំណើន​ផលិត​ភាព។ លោក​ពោលបន្ថែមថា ចំណាត់​ការ​មុះមុត​ផ្នែក​គោលនយោបាយដើម្បីជំរុញ​សន្ទុះនៃ​ការប្រកួតប្រជែង ការកែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ និងកំណែទម្រង់ក្នុងវិស័យអប់រំ ទាំងអស់នេះអាចជួយធ្វើ​ឱ្យសេដ្ឋកិច្ចក្នុងតំបន់​មានភាពរស់រវើក​ឡើង​វិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ