ប៊ុលហ្គារី ទទួលបានកញ្ចប់ថវិកាជំនួយទី៣ ប្រមាណជា ១.៧៣ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៥

រដ្ឋាភិបាលទីក្រុង Sofia ទើបតែបានទទួលបានភ្លើងខៀវដើម្បីបើកយកមូលនិធិកញ្ចប់ទី៣ សម្រាប់ឆ្នាំ២០២៥នេះ ពីគម្រោងផែនការស្តារ និងបង្កើនភាពធន់ ដែលហៅកាត់ថា NRRP(National Recovery and Resilience Plan) មានទំហំ ១,៧៣ពាន់លានដុល្លារ

មាស ១០០តោនត្រូវបានរក្សាទុក ក្រោយចម្រាញ់រ៉ែមាសជិត ៥០ទីតាំង នៅក្នុងខេត្ត Jilin ភាគឥសាននៃប្រទេសចិន

កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបានឲ្យដឹងថា បន្ទាប់ពីរកឃើញទីតាំងរ៉ែមាសចំនួន៤៧កន្លែង ស្ថិតនៅក្នុងខេត្ត Jilin នៅភាគឥសាននៃប្រទេសចិន និងធ្វើការចម្រាញ់អស់រយៈពេលប្រមាណ ៥ឆ្នាំ ជាលទ្ធផល អាចទទួលបានមាសសុទ្ធសរុបប្រមាណ ១០០តោន

ក្រសួងឧស្សាហកម្ម ប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

ក្រសួងឧស្សាហកម្ម ប្រគល់ពានរង្វាន់សមិទ្ធផលផលិតភាព «ស៥» និងជំរុញឱ្យរោងចក្រសហគ្រាសចាប់យកផលិតភាពជាវប្បធម៌ស្នូលសម្រាប់អាជីវកម្ម

ប៊ុលហ្គារីប្តេជ្ញាផ្តល់ជំនួយគាំទ្រដល់ប្រទេសជិតខាងដែលកំពុងប្រកាសអាសន្នលើវិស័យថាមល

រដ្ឋាភិបាលនៃប្រទេសប៊ុលហ្គារីនៅសប្តាហ៍នេះបានប្រកាសក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈមួយចំនួនទៅដល់សាធារណរដ្ឋម៉ាសេដូនៀខាងជើង(North Macedonia)ដែលជាប្រទេសជិតខាងខណៈដែលរដ្ឋាភិបាលក្រុង Skopje បានធ្វើការប្រកាសអាសន្នមួយនៅទាំងប្រទេសតាំងតែពីថ្ងៃអង្គារ។ យោងតាមការចេញផ្សាយរបស់ Novinata បានឲ្យដឹងថានាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Rosen Zhelyazkov បានស្នើឲ្យរដ្ឋមន្ត្រីថាមពលលោក Zhecho Stankov ចាប់ផ្តើមត្រួតពិនិត្យស្តុកប្រេងរបស់ខ្លួនជាមុនសិនដើម្បីអាចបន្តចាត់ចែងជំនួយទៅកាន់ប្រទេស North Mocedonia។ តាមរយៈការចេញបញ្ជាដោយនាយករដ្ឋមន្ត្រី Zhelyazkov ត្រូវបានគេមើលឃើញថាវាគឺជាការឆ្លើយតបទៅនឹងសំណើដែលបានធ្វើឡើងក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេស Georg Georgiev

សកម្មជនជប៉ុនដ៏ល្បីល្បាញម្នាក់បង្ហាញក្តីបារម្ភអំពីផែនការប្រតិបត្តិរោងចក្រនុយក្លេអ៊ែរឡើងវិញ

ថ្មីៗនេះបុគ្គលដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅក្នុងចលនាសន្តិភាព និងការប្រឆាំងថាមពលនុយក្លេអ៊ែររបស់ប្រទេសជប៉ុនម្នាក់បានសម្តែងការសង្ស័យនិងភ័យព្រួយខ្លាំងអំពីផែនការដំណើរការឡើងវិញនៃប្រតិបត្តិការរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa។ លោកបានលើកឡើងថាការសម្រេចចិត្តនាពេលចុងក្រោយនេះនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលប្រទេសជប៉ុនពិតជាបានគំរាមកំហែងនិងធ្វើឱ្យប៉ះពាល់ដល់អត្តសញ្ញាណនៃកិច្ចព្រមព្រៀងសន្តិភាពក្រោយសង្គ្រាមលោកខ្លាំងណាស់។ លោក Akira Kawasaki ត្រូវបានគេស្គាល់ថាជាសមាជិកនៃគណៈកម្មាធិការប្រតិបត្តិសន្តិភាព ដែលជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅទីក្រុងតូក្យូហៅឈ្មោះថា Peace Boadនិងជាសមាជិកនៃក្រុមដឹកនាំអន្តរជាតិនៃយុទ្ធនាការអន្តរជាតិដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ ICAN។លោកបានចែករំលែកទស្សនៈរបស់ខ្លួននៅក្នុងបទសម្ភាសន៍មួយជាមួយនឹងបណ្តាញទូរទស្សន៍ចិនCGTNនិងត្រូវបានដកស្រង់សំដីមកចេញផ្សាយដោយកាសែតរបស់ប៊ុលហ្គារី Novinataកាលពីថ្ងៃអង្គារទី២៣ខែធ្នូម្សិលមិញនេះ។ ការអត្ថាធិប្បាយរបស់លោក Kawasaki បានធ្វើឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ជប៉ុនបានរាយការណ៍កាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកថាខេត្ត Niigata របស់ប្រទេសជប៉ុនបានអនុម័តឲ្យមានការចាប់ផ្តើមឡើងវិញនូវរោងចក្រថាមពលនុយក្លេអ៊ែរ Kashiwazaki-Kariwa ដែលជារោងចក្រដ៏ធំបំផុតរបស់ពិភពលោកជាលើកដំបូងពោលគឺ

វេទិកាប្រចាំឆ្នាំស្តីពីវិស័យចំណីអាហារ ៖ កាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូល និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសផលិតអាហារក្នុងស្រុក

វេទិកាប្រចាំឆ្នាំលើកទី៥ ស្តីពីការផ្ទេរបច្ចេកវិទ្យា ក្រោមប្រធានបទ «ការជំរុញនវានុវត្តន៍ និងបង្កើន​ផលិតភាពសម្រាប់សហគ្រាសអាហារធុនមីក្រូ តូច និងមធ្យម តាមរយៈការផ្ទេរបច្ចេកវិទ្យា» បានកំណត់ទិសដៅច្បាស់លាស់សម្រាប់ពង្រឹងឧស្សាហកម្មចំណីអាហាររបស់កម្ពុជា

Amazon ច្រានចោលពាក្យស្នើសុំធ្វើការងារជាង ១ ៨០០ នាក់ ក្រោយសង្ស័យថាជាភ្នាក់ងារមកពីកូរ៉េខាងជើង

ប្រធានសន្តិសុខបច្ចេកវិទ្យារបស់ក្រុមហ៊ុន Amazon លោក Stephen Schmidt បានលើកឡើងថា ពលរដ្ឋមកពីកូរ៉េខាងជើងបានព្យាយាមដាក់ពាក្យសុំធ្វើការងារពីចម្ងាយផ្នែកព័ត៌មានវិទ្យា (IT) ដោយប្រើអត្តសញ្ញាណលួចពីគេ ឬក្លែងក្លាយ

ក្រសួងឧស្សាហកម្មជំរុញការចុះបញ្ជីកម្មសិទ្ធិឧស្សាហកម្ម ដើម្បីគាំទ្រនវានុវត្តន៍ និងឧស្សាហកម្ម ៤.០

ប្រព័ន្ធកម្មសិទ្ធិបញ្ញាដែលមានប្រសិទ្ធភាព ទំនើប និងងាយស្រួលប្រើប្រាស់ គឺជាឫសគល់មួយដ៏សំខាន់សម្រាប់ជំរុញភាពច្នៃប្រឌិតក្នុងស្រុក ទាក់ទាញការវិនិយោគពីបរទេស

តួគី កំពុងបង្ហាញមហិច្ឆតាផលិតនាវាផ្ទុកយន្តហោះចម្បាំងដែលវែងជាងគេបំផុតនៅអឺរ៉ុប

ប្រទេសតួគី បានប្រកាសពីផែនការក្នុងការបង្កើនប្រវែងបណ្តោយនៃនាវាផ្ទុកយន្តហោះរបស់ខ្លួនឲ្យដល់ ៩៨៤ហ្វីត ឬប្រហែលជា ៣០០ម៉ែត្រ ដែលអាចជានាវាវែងជាងគេបំផុតនៅក្នុងតំបន់សហភាពអឺរ៉ុប រាប់ទាំងអង្គការណាតូផងដែរ

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រឹងភាពប្រកួតប្រជែង គាំទ្រសហគ្រាសធុនតូច និងមធ្យម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រឹងភាពប្រកួតប្រជែង គាំទ្រសហគ្រាសធុនតូច និងមធ្យម និងជំរុញកំណើនសេដ្ឋកិច្ច