ត្រកួន ជាប្រភេទដំណាំម្យ៉ាងដែលប្រជាកសិករ ក៏ដូចជាប្រជាជនមូលដ្ឋានចូលចិត្តដាំ ដោយសារតែវាងាយស្រួលដាំ ងាយថែទាំ និងឆាប់បានផល ជាពិសេស ជាប្រភេទបន្លែដែលអាចច្នៃជាម្ហូបអាហារដ៏មានប្រយោជន៍សម្រាប់សុខភាព ថែមទាំងមានទីផ្សារគួរសមផងដែរ។

អ្នកស្រី ង៉ែត សុភា ជាអ្នកប្រមុខរបរដោយការដាំដំណាំត្រកួនម្នាក់មានទីលំនៅស្ថិតក្នុងភូមិព្រៃដក់ពរ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ បានមានប្រសាសន៍ថា ដំណាំត្រកួននេះគាត់បានដាំច្រើនឆ្នាំមកហើយ ដោយសារតែវាងាយស្រួលដាំ មិនបាច់ថែទាំច្រើន ហើយអាចទទួលបានផលជាបន្តបន្ទាប់ និងរកបានចំណូលទាំងខួបប្រាំង ខួបវស្សា។
អ្នកស្រីបញ្ជាក់ថា ៖
“ខ្ញុំដាំត្រកួនជិត ១០ឆ្នាំហើយ ដូចជាមិនពិបាកអ្វីច្រើនទេ និយាយរួមទៅដាំបានខួបប្រាំងខួបវស្សា ឱ្យតែយើងស្រោចទឹកគ្រប់គ្រាន់ ដោយយើងអាចលើករងដាំបានទាំងនៅជុំវិញផ្ទះ ដាំនៅក្នុងស្រែបន្ថែមទៀតក៏បាន ដោយដាំម្ដងខ្ញុំអាចលក់បាន ២០-៣០ម៉ឺនដែរ”

អ្នកស្រីប្រាប់ឱ្យដឹងថា ៖
“ជាធម្មតា ដាំម្ដងយើងប្រើគ្រាប់ពូជចន្លោះពី ៧-១០កញ្ចប់ បើដាំក្នុងស្រែទៀតអាចដល់២០កញ្ចប់ ដែល១កញ្ចប់ស្មើនឹង ១គីឡូក្រាម មានតម្លៃ ១២ ០០០រៀល ហើយក្នុង១រងយើងត្រូវបាចគ្រាប់អស់ ២គីឡូក្រាម។ ជាលទ្ធផល បើត្រកួនយើងល្អ អាចទទួលបានទិន្នផលដល់ទៅជាង១០០ដុំក្នុងមួយរង និងអាចលក់បានចន្លោះពី ៧០០-១ ០០០រៀល ក្នុង១ដុំ”
អ្នកស្រីបន្តថា ៖
“ចំណែករយៈពេលដាំ ត្រកួនយើងដាំតែជាង២០ថ្ងៃបានដកហើយ តែភ្លៀងខ្លាំងត្រកួនមិនសូវល្អទេអាចដល់ ១ខែទើបដកបាន ហើយចន្លោះពេលដែលងាយស្រួលលក់ដ៏ដូចជាទីផ្សារត្រកួនល្អគឺនៅរដូវប្រាំងចន្លោះខែកុម្ភៈ និងខែមីនា ដែលបងប្អូនយើងដាំច្រើនគ្នា តែនៅតែលក់បានគ្រាន់បើ”

ដោយឡែក ទាក់ទងទៅនឹងការរៀបចំដី ត្រូវបានអ្នកស្រីបញ្ជាក់ថា ហាក់មិនមានអ្វីពិបាកនោះទេ ហើយសម្រាប់ដីដែលធ្លាប់ដាំសោះ គ្រាន់តែធ្វើការភ្ជួររាស់ ប្រែដី និងលើកជារងសម្រាប់ដាំ បន្ទាប់មកដាក់ជីអាចម៍គោ ហើយបាចគ្រាប់ត្រកួនបានតែម្ដង។ ក្រៅពីនេះ គ្រាន់តែថែទាំដោយការស្រោចទឹកឱ្យបានគ្រប់គ្រាន់ជាការស្រេច លុះពេលប្រមូលផលម្ដងហើយ អាចប្រែ និងហាលដីរយៈពេល២ថ្ងៃ គឺអាចធ្វើការដាំដុះសាជាថ្មីបាន។
គួរបញ្ជាក់ផងដែរថា ត្រកួនដែលជាបន្លែងាយស្រួលដាំដុះ និងងាយស្រួលលក់ អាចយកមកចម្អិនបានជាមុខម្ហូបច្រើនមុខ ហើយក៏អាចទទួលទានឆៅក៏បាន។ ត្រកួនបានផ្ដល់ថាមពល និងជាតិសរសៃ រីឯវីតាមីន និងសារធាតុរ៉ែផ្សេងទៀតក៏មានច្រើនដែរ ដូចជា វីតាមីន A វីតាមីន C វីតាមីន B1 វីតាមីន B2 វីតាមីន B3 កាល់ស្យូម ផូស្វ័រនិងជាតិដែក។ មិនតែប៉ុណ្ណោះត្រកួន ក៏មានជាតិកាល់ស្យូម និងសារធាតុ Beta-carotene ដែលអាចជួយចិញ្ចឹមកែវភ្នែកបានយ៉ាងល្អ ជាពិសេសការបរិភោគត្រកួនឆៅ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
[ads-global layout_id=2 position_id=2 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
លោក ស៊ី ជីនពីង លើកឡើងពី “Thucydides Trap” និងការមិនប្តូរជំហលើកោះតៃវ៉ាន់ នៅចំពោះមុខលោក ដូណាល់ ត្រាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/05/2026
ជំនួបរវាងមេដឹកនាំមហាអំណាចចិន និងអាម៉េរិកដែលបានប្រព្រឹត្តិទៅកាលពីថ្មីៗនេះ មានបញ្ហាជាច្រើនដែលត្រូវបានលើកយកមកផ្សព្វផ្សាយ ប៉ុន្តែក្នុងនោះគួរឱ្យយចាប់អារម្មណ៍ផងដែរនូវពាក្យថា "Thucydides Trap"
១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 15/05/2026
១១សាខាក្នុងទីក្រុងភ្នំពេញ ប្រេនដែលបង្កើតឡើងដោយគំនិតកូនខ្មែរ ធីភីស៊ី ភីហ្សា(The Pizza Cambodia) បានចាប់ដំណើរការហើយនៅថ្ងៃនេះ
វិស័យឯកជនគាំទ្រការចុះបញ្ជីវិនិយោគតាមរយៈការប្រើត្រា និងហត្ថលេខាអេឡិចត្រូនិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/05/2026
បណ្តាអ្នកវិនិយោគក្នុងស្រុកដែលជាវិស័យឯកជន បានសម្តែងការសាទរ និងគាំទ្រចំពោះការសម្រេចរបស់រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ជាសេនាធិការ ក្នុងការដាក់ឱ្យប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-stamp & e-signature)
អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/05/2026
ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាស
[ads-global layout_id=2 position_id=4 ads_size=2]
កម្មវិធីពិសេសរបស់ AMS ECONOMY
ព័ត៌មានសង្ខេប
[ads-global layout_id=2 position_id=5 ads_size=2]




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content